ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់​ត្រូវ​ជនប្រមឹក​​កា.ប់៤កាំបិតស្ទើរក្ស័យ​​ នៅ​ស្រុកកំពង់​រោទ៍

9 ឆ្នាំ មុន

ខេត្តស្វាយរៀង​ ៖ បុរសម្នាក់​រងរបួស​ធ្ងន់​ដួលសន្លប់​នៅ​ក្នុង​ថ្លុក​ឈាម​ បន្ទាប់​ពី​ត្រូវ​ជនស្រវឹង​ខួប​ម្នាក់​កា.ប់​ប្រហារ​ចំនួន​៤កាំបិត​​ផ្គាក់​ ដោយ​​២កាំបិត​​ពុះ​ពីលើ​ក្បាល​​ផុង​​លលាដ៍​ ១កាំបិតដាច់​​ខ្ទង់​ច្រមុុះ​ និង​​១កាបិត​ទៀត​​ដាច់​បបូរ​មាត់ ហើយ​​មិនអស់​ចិត្ត​​ជនបង្ក​យក​ព្រនង់​​វាយ​ដងខ្លួន​៤ព្រនង់​ទៀត ។ ហេតុការណ៍​នេះកើត​ឡើង​កាល​ពី​៧និង​៣០នាទី​យប់​ថ្ងៃទី​០១ សីហា ស្ថិត​ក្នុង​ភូមិ​ប្ញស្សីអម ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់​រោទ៍​ ។

ខេត្តស្វាយរៀង​ ៖ បុរសម្នាក់​រងរបួស​ធ្ងន់​ដួលសន្លប់​នៅ​ក្នុង​ថ្លុក​ឈាម​ បន្ទាប់​ពី​ត្រូវ​ជនស្រវឹង​ខួប​ម្នាក់​កាប់​ប្រហារ​ចំនួន​៤កាំបិត​​ផ្គាក់​ ដោយ​​២កាំបិត​​ពុះ​ពីលើ​ក្បាល​​ផុង​​លលាដ៍​ ១កាំបិតដាច់​​ខ្ទង់​ច្រមុុះ​ និង​​១កាបិត​ទៀត​​ដាច់​បបូរ​មាត់ ហើយ​​មិនអស់​ចិត្ត​​ជនបង្ក​យក​ព្រនង់​​វាយ​ដងខ្លួន​៤ព្រនង់​ទៀត ។ ហេតុការណ៍​នេះកើត​ឡើង​កាល​ពី​៧និង​៣០នាទី​យប់​ថ្ងៃទី​០១ សីហា ស្ថិត​ក្នុង​ភូមិ​ប្ញស្សីអម ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់​រោទ៍​ ។

បើតាមសមត្ថកិច្ច​នគរបាល​ឱ្យដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ សុខ តុលា អាយុ​៣៥ឆ្នាំ មាន​ទីលំនៅ​ភូមិ​កើត​ហេតុ រងរបួស​ធ្ងន់ ចំណែក​ជន​សង្ស័យ​​ឈ្មោះ ណៃ​​ អុល ភេទប្រុស អាយុ​៤៥​ឆ្នាំ អតីត​ទាហាន​​រំសាយ​ ។ ប្រភពបន្តថា មុនពេលកើត​ហេតុ ជន​រង​គ្រោះ​​កំពុង​ដើរ​តាម​ផ្លូវ​លំ មកពី​ធ្វើ​ស្រែ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ពេល​​ដើរ​មក​ដល់​​មុខ​ផ្ទះជនសង្ស័យ ក៏​ត្រូវជននោះស្ទាក់​​កាប់ប្រហារចំនួន​៤កាំបិត​ ដួលសន្លប់​ក្នុង​ថ្លុក​ឈាម ដោយ​​មិនដឹង​មូល​ហេតុ ។

ក្រោយ​​ពី​កើត​ហេតុ ជន​សង្ស័យ​ត្រូវ​សមត្ថកិច្ចឃាត់​ខ្លួន​ភ្លាម​ៗ រីឯជនរងគ្រោះ​​សមត្ថកិច្ច​ហៅ​​រថយន្ត​សាមុយ​ដឹក​បញ្ជូន​សង្គ្រោះ​​នៅ​​មន្ទីរ​ពេទ្យ​ខេត្ត តែ​​ស្ថានភាព​​ធ្ងន់​ធ្ងរ ក៏​បញ្ជូនបន្ត​​ទៅ​​មន្ទីរពេទ្យ​រាជធានី​​ភ្នំ​ពេញ ៕