ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វព្រៃ២​ប្រភេទ​ត្រូវ​​អង្គការ​​អភិរក្ស​​សត្វព្រៃរក​ឃើញ​​នៅ​​ក្នុង​ដី​ឡូ​ត៍​​​វីឡា​មួយ​ក​ន្លែង

9 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ សត្វព្រៃ​​ចំនួន​២​ប្រភេទ​​គឺ​សត្វ​ខ្លាឃ្មុំ ​ព​ណ៌​ខ្មៅ ​មួយ​ក្បាល​​ដែល​មាន​ទម្ងន់​ប្រហែល​ជិត​១០​គីឡូ​ និង​សត្វ​កន្ធាយ​មួយ​ក្បាលមាន​ទម្ងន់​១៧​គីឡូ ត្រូវ​បាន​អង្គការ​អភិរក្ស​សត្វព្រៃ​វ៉ា​យ​អេ​ដ សហការ​រ​ជាមួយនឹង​កម្លាំង​កងរាជអាវុធហត្ថ រួម​ជាមួយ​នឹង​កម្លាំង​នគរបាល​មូលដ្ឋាន​ បាន​មក​រំដោះ​យក​ចេញ​ពីផ្ទះ​វិឡា​មួយ​កន្លែង​។​

ការ​មក​រំដោះ​យក​សត្វព្រៃ​ដែល​ហាមឃាត់​ទាំង​ពីរ​ប្រភេទ​របស់​អង្គការ​អភិ​សក្ស​សត្វព្រៃ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹកថ្ងៃ​ទី​០១ សីហា នៅ​វីឡា​ដី​ឡូ​តិ៍​លេខ​២៣ ផ្លូវ​៣៥២ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន​។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ម្នាក់​​ប្រាប់​ឱ្យ​ដឹង​ថា ដោយ​​មានការ​ស៊ើបអង្កេត​របស់​អង្គការ​អភិរក្ស​សត្វព្រៃ​វ៉ា​យ​អេ​ដ ​ទើបបាន​ដឹង​ថា​នៅ​ក្នុងផ្ទះ​វីឡា​មួយ​នេះ​បាន​រក្សា​ទុក​សត្វព្រៃ​ទាំង​២​ប្រភេទ​នេះ និង​បាន​​យក​ទៅ​រក្សា​ទុក​។ ​

ប្រភព​ដដែល​ប្រាប់​​បន្ត​ទៀត​ថា ផ្ទះ​វីឡា​មួយ​នេះ​គឺ​ត្រូវ​បាន​ម្ចាស់​គេ​ជួលឱ្យ​ជនជាតិ​ចិន​ស្នាក់​នៅ​ ដែល​មាន​ដី​ឡូត៍ដ៏​ធំ​ទូលាយ​ ហើយ​សត្វ​ព្រៃ​ទាំង​ពីរ​ប្រភេទ​នេះ​គឺ​បាន​ដាក់​ចិញ្ចឹម​ក្នុង​ទ្រង់​និង​កន្លែង​យ៉ាង​ត្រឹមត្រូវ ។ ការ​ចុះ​មក​រំដោះ​សត្វព្រៃ​ទាំង​ពីរ​ប្រភេទ​របស់​អង្គការ​វ៉ា​យ​អេ​ដ​នា​ពេល​នេះ ក៏​​បាន​ធ្វើការ​ឆែកឆេរ​គ្រប់កន្លែង​ក្នុងផ្ទះ​យ៉ាង​យូរ​ រហូត​ដល់​ម៉ោងជាង​១២​ថ្ងៃត្រង់ តែមិន​បាន​រក​ឃើញ​មាន​សត្វព្រៃ​ប្រភេទ​ណា​ផ្សេង​ទៀត​និង​បញ្ជាក់​ថា​មានការ​ជួញដូរ​ឡើយ​ ដោយ​គ្រាន់​តែ​បាន​ឃាត់ខ្លួន​បុរស​ជនជាតិ​ចិន​ម្នាក់​និង​ជនជាតិ​ខ្មែរ​ម្នាក់​យក​ទៅ​សួរនាំ​រួច​ក៏​ដោះ​លែង​វិញ​ផង​ដែរ​ ៕