ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ​ហ៊ុន សែន ​ប្រកាសបើកការដ្ឋាន​សាងសង់ស្ពានអាកាស​ស្តុបសាលាតិចណូ​តម្លៃ១៤លានដុល្លារ

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ សម្តេច​អគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន​ នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា​បានប្រកាសបើកការដ្ឋាន​សាងសង់ស្ពានអាកាសទី៤​ នៅភ្លើងស្តុបសាលាតិចណូ​ចាប់ពីពេលនេះតទៅ ។

ការប្រកាស​របស់សម្តេចបែបនេះ​ បានធ្វើឡើងភ្លាមៗបន្ទាប់ពី​សម្តេចនាយករដ្ឋមន្រ្តី ​និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ​ប៊ុន រ៉ានី ហ៊ុន សែន ​បានប្រកាស​សម្ពោធ​បើកឲ្យដំណើរ​ការជាផ្លូវការស្ពានអាកាស​ស្ទឹងមានជ័យ​ នាព្រឹកថ្ងៃទី៣១ កក្កដា ​២០១៤ ។

រាជធានីភ្នំពេញ ​៖ សម្តេច​អគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន​ នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា​បានប្រកាសបើកការដ្ឋាន​សាងសង់ស្ពានអាកាសទី៤​ នៅភ្លើងស្តុបសាលាតិចណូ​ចាប់ពីពេលនេះតទៅ ។

ការប្រកាស​របស់សម្តេចបែបនេះ​ បានធ្វើឡើងភ្លាមៗបន្ទាប់ពី​សម្តេចនាយករដ្ឋមន្រ្តី ​និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ​ប៊ុន រ៉ានី ហ៊ុន សែន ​បានប្រកាស​សម្ពោធ​បើកឲ្យដំណើរ​ការជាផ្លូវការស្ពានអាកាស​ស្ទឹងមានជ័យ​ នាព្រឹកថ្ងៃទី៣១ កក្កដា ​២០១៤ ។ បើតាមសម្តេចតេជោ​ ស្ពានអាកាសទី៤ ស្ថិតនៅភ្លើងស្តុប​សាលាតិចណូ​(បច្ចុប្បន្នវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា)នេះ​ ក៍មានផ្លូវក្រោមដីដែរ​ ហើយការសាងសង់ស្ពាន​អាកាសទី៤ ស្ថាបនាដោយក្រុមហ៊ុន​ OCIC ដដែល​ និងចំណាយ​​ថវិកាប្រមាណ១៤លានដុល្លារ ។

នៅព្រឹកមិញនេះដែរ ​សម្តេចនាយករដ្ឋមន្រ្តី​ ហ៊ុន សែន ​ក៍បានបញ្ជាក់ឲ្យដឹងទៀតថា ​ក្រៅពីការសាងសង់ស្ពានអាកាសនៅ​ភ្លើងស្តុបសាលាតិចណូនេះ​ ក៍នៅមានស្ពានអាកាស​ភ្លើងស្តុបផ្សារដីហុយ ​និង ​ផ្លូវក្រោមដីនៅភ្លើងស្តុបកាណាឌីយ៉ា (ស្តុបBKC )​ នឹងត្រូវបើកការដ្ឋានសាងសង់ជាបន្តបន្ទាប់​ក្នុងពេលខាងមុខ ៕​