ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ច​ស្រុក​មង្គល​បុរី​ក្របួច​ចោរ​កាច់​សោ​.ក​ម៉ូតូ​បាន​ម្នាក់​

9 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ​ជនសង្ស័យ​ម្នាក់ត្រូវ​កម្លាំង​សមត្ថកិច្ច​តាម​ស្ទាក់​ចាប់​បាន​ភ្លាម​ៗ​ បន្ទាប់​ពី​លួច​កាច់​សោ.កម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម សេ​១២៥ មួយ​គ្រឿង​បាន​សម្រេច​​កាល​ពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី៣១ ​កក្កដា ​២០១៤​ ត្រង់​ចំណុច​ផ្សារ​មង្គល​បូ​រី ស្ថិត​ក្នុងភូមិ​-​ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូ​រី ​។

លោក រស់ សំបូរ មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ស្រុក​មង្គល​បូ​រី​បាន​ប្រាប់​ប្រាប់​ឱ្យ​ដឹង​ថា ជនសង្ស័យ​លួច​កាច់សោ.កម៉ូតូ​​ឈ្មោះ សា សិលា ភេទប្រុស​អាយុ​២៣ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ភ្នំ​ធំ​ជើង ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូ​រី ។ ជន​នេះ​បាន​ធ្វើ​សកម្មភាព​កាច់​សោ​.​ក​ម៉ូតូ១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០០៥ បិត​តែម​ឡើង​ឆ្នាំ​២០១១ ព៌​ណ​ខ្មៅ ស្លាក​លេខបន្ទាយ​មាន​ជ័យ 1E-2815 របស់​ជន​រង​គ្រោះ​ឈ្មោះ​ឡា​ច ចាយ ភេទ​ស្រី ​អាយុ៣៦​ឆ្នាំ រស់​នៅ​ភូមិ​អន្លង់​មានទ្រព្យ ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូ​រី ខ​ណៈ​ពេល​ដែល​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ចេញពីផ្ទះ​យក​មក​ទុក​នៅ​ខាងកើត​ផ្សារ​នៅ​វេលា​ម៉ោង​៥​ព្រឹក ​ថ្ងៃ​ទី៣១ ​កក្កដា ហើយ​​ចូល​ក្នុង​ផ្សារ​ដើរ​ទិញ​បន្លែ លុះ​ត្រឡប់​មក​កន្លែង​ទុក​ម៉ូតូ​វិញ មិនឃើញក៏​ស្រែក​ឆោ​រ​ឡោ​ថា​បាត់​ម៉ូតូ​​ ។

លោក​បាន​បន្ត​ថា ភ្លាម​ៗ​នោះ​​សមត្ថកិច្ចកង​រាជ​អាវុថ​ហត្ថ​ និង​នគរបាល​មូល​​ដ្ឋា​ន​បាន​ចុះ​អន្តរាគមន៍តាម​ស្ទាក់​ចាប់​ជនសង្ស័យ​បាននៅ​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ដដែល​ នៅ​ចំណុច​មុខ​សាលា​បឋម​សិក្សា​ឫស្សី​ក្រោក​ ក្នុង​ភូមិ-ឃុំ​កើតហេតុ ស្រប​ពេល​​ម៉ូតូ​នោះរលត់​ ហើយ​ជន​សង្ស័យបាន​យក​​ឱ្យ​ជាង​ជួសជុល ​ ៕