ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ​ហ៊ុន សែន ​អំពាវនាវឲ្យពលរដ្ឋ​តាមដងទន្លេប្រុងប្រយ័ត្ន​ចំពោះទឹកជំនន់

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ សម្តេច​អគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា​ បានអំពាវនាវឲ្យប្រជាពលរដ្ឋ​ដែលរស់នៅតាមដង​ទន្លេមេគង្គ ​ទន្លេសាបនិងទន្លេបាសាក់​ ប្រុងប្រយ័ត្នខ្ពស់​ចំពោះស្ថានភាពទឹកជំនន់ ដែលកំពុង​គំរាមកំហែង​នារដូវវស្សានេះ ។

សម្តេចនាយករដ្ឋមន្រ្តី ​​ហ៊ុន សែន ​អំពាវនាវ​បែបនេះ​បានធ្វើឡើង​ក្នុងឱកាសដែលសម្តេច ​​និង ​​សម្តេចកិតិ្តព្រឹទ្ឋបណ្ឌិ​ត​ ប៊ុន រ៉ានី ​ហ៊ុន សែន ​​​អញ្ជើញជាអធិបតីភាព​​ដ៍ខ្ពង់ខ្ពស់សម្ពោធ​បើក​ឲ្យដំណើរការ​​ជាផ្លូវការស្ពានអាកាស​​ស្ទឹងមានជ័យ ​នាព្រឹកថ្ងៃទី៣១​ កក្កដា​ ​២០១៤ ៕

បើតាមសម្តេចតេជោ ​ហ៊ុន សែន ​នៅព្រឹកថ្ងៃទី៣១​ កក្កដា ២០១៤នេះ​ នៅទន្លេមេគង្គភាគខាងលើ ខេត្តស្ទឹងត្រែងកម្ពស់ទឹក​បានហក់ឡើងដល់១០ម៉ែត្រ​ ខណៈកម្ពស់ទឹកដែលត្រូវ​ប្រកាសឲ្យមានការ​ប្រុងប្រយ័ត្ន១០,៧០ម៉ែត្រ រីឯកម្ពស់​ទឹកជំនន់នៅ​ខេត្តក្រចេះ​ដែលត្រូវប្រកាសអា​សន្នគឺមានកម្ពស់២២ម៉ែត្រ​ ហើយពេលនេះទឹកកំពុង​ហក់ឡើងជាបន្តបន្ទាប់ ។

សម្តេចក៍​បានប្រកាសឲ្យ​អាជ្ញាធរពាក់ព័ន្ឋ​ទំាងអស់ត្រូវត្រៀមលក្ខណៈ​ ដើម្បីចេញអន្តរាគមន៍​ជម្លៀស​ប្រជាពលរដ្ឋ​​ទៅកាន់ទីទួលសុវត្ថិភាព ៕