ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ហ៊ុន សែន​ ៖ បច្ចុប្បន្ន​មនុស្សឆ្លងកាត់រាជធានី​ភ្នំពេញប្រមាណ២លាននាក់

9 ឆ្នាំ មុន

រាជធានីភ្នំពេញ​៖​ សម្តេច​អគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន​ នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រ​កម្ពុជា​បានមានប្រសាសន៍​រំលឹកជាថ្មីថា ​រាជធានីភ្នំពេញនៅ​ក្រោយថ្ងៃរំដោះ៧មករា​ ស្ងាត់ប្រៀប​ដូចជាទីក្រុងខ្មោច​ ខ្លាចជាងនៅ​ក្នុងព្រៃទៅទៀត ប៉ុន្តែបច្ចុប្បន្ននេះ​ រាជធានីភ្នំពេញ​មានប្រជាជនតំាងទីលំនៅ​ពិតបា្រកដជិត១លាន៤សែននាក់ ​តែសម្រាប់អ្នកឆ្លងកាត់​ក្នុងរាជធានីភ្នំពេញវិញ​មានប្រមាណ​២លាននាក់ ។

ទាក់ទងទៅនឹងមធ្យោបាយ​ធ្វើដំណើរនោះវិញ​ ត្រូវបាន​សម្តេចតេជោឲ្យដឹងថា​ រាជធានីភ្នំពេញបច្ចុប្បន្ន​មានរថយន្ត ៣០ម៉ឺនគ្រឿង ​និង ម៉ូតូ១លានគ្រឿង​ ហើយបើនិយាយពីវិសាលភាពផ្ទៃដីវិញ ​ពីមុនមានត្រឹមតែ​៣០០គីឡូម៉ែត្រ​ការ៉េប៉ុណ្ណោះ តែបច្ចុប្បន្នពង្រីក​រហូតដល់៧០០គីឡូម៉ែត្រ ​និង ​មានបុរីចំនួន៧៤ ទីតំាង ។

សម្តេចនាយករដ្ឋមន្រ្តី ​ហ៊ុន សែន ​ថ្លែងបែបនេះ​បានធ្វើឡើងក្នុងឱកាសដែលសម្តេច ​និង ​សម្តេចកិតិ្តព្រឹទ្ឋបណ្ឌិ​ត ប៊ុន រ៉ានី ហ៊ុន សែន ​​អញ្ជើញជាអធិបតីភាព​ដ៍ខ្ពង់ខ្ពស់សម្ពោធបើក​ឲ្យដំណើរការ​ជាផ្លូវការស្ពានអាកាស​ស្ទឹងមានជ័យ ​នាព្រឹកថ្ងៃទី៣១ កក្កដា ​២០១៤ ៕