ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រៀបចំ​សណ្តាប់ធ្នាប់​សា​ធារ​ណៈ​តាម​ដងផ្លូវ​ជាតិ​ក្នុង​ទីប្រជុំជន ​ក្រុង​ប៉ោយ​ប៉ែ​ត (មានវីដេអូឃ្លីប)

9 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ​៖ មន្ត្រី​នគរបាល​សណ្តាប់ធ្នាប់​សា​ធារ​ណៈក្រុង​ប៉ោយ​ប៉ែ​ត ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក​សៅ សា​រឿ​ន នាយ​ផ្នែក បាន​ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​សា​ធារ​ណៈតាម​ដងផ្លូវ​ជាតិ​លេខ​៥ ក្នុង​ទីប្រជុំជន រហូត​ដល់​ចំណុច​រង្វង់​មូល មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ កក្កដា ២០១៤

ខេត្តបន្ទាយមានជ័យ ​៖ មន្ត្រី​នគរបាល​សណ្តាប់ធ្នាប់​សា​ធារ​ណៈក្រុង​ប៉ោយ​ប៉ែ​ត ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក​សៅ សា​រឿ​ន នាយ​ផ្នែក បាន​ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​សា​ធារ​ណៈតាម​ដងផ្លូវ​ជាតិ​លេខ​៥ ក្នុង​ទីប្រជុំជន រហូត​ដល់​ចំណុច​រង្វង់​មូល មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ កក្កដា ២០១៤ ។

លោក​អនុសេនីយ៍ឯក​សៅ សា​រឿ​ន នាយ​ផ្នែក​នគរបាល​សណ្តាប់ធ្នាប់​ក្រុង​ប៉ោយ​ប៉ែ​ត បានឱ្យ​ដឹង​ថា យោ​ងតាម​បទបញ្ជា​យ៉ាង​ម៉ឹង​ម៉ាត់ពី​លោក​វរសេនីយ៍ត្រី​ អ៊ុំ សុផល អធិការ​ក្រុង​ប៉ោយ​ប៉ែ​ត និង​លោក​ឧត្តមសេនីយ៍ត្រី​ អាត់ ខែ​ម ស្នងការ​ខេត្តបន្ទាយមានជ័យ ទើប​កម្លាំង​ន​មន្ត្រី​នគរបាល​ជំនាញ​របស់​លោក​បាន​ខិតខំ​យកចិត្តទុកដាក់​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​សា​ធារ​ណៈតាម​ដងផ្លូវ​ជាតិក្នុង​ទីប្រជុំជន​ជូន​ដល់​ប្រជាពលរដ្ឋ​ឱ្យ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ ប្រកប​របរ​ចិញ្ចឹមជីវិត​ប្រចាំ​ថ្ងៃ ។

លោកនាយ​ផ្នែក​បន្ត​ថា ការ​ចុះ​អនុវត្ត​រៀប​ចុះ​សណ្តាប់ធ្នាប់​នា​ពេល​នេះ​គឺ​ ១-​សមត្ថកិច្ច​ជំនាញ​បាន​ណែនាំ​ដល់​ក្រុម​អាជីវករ​ដែល​លក់ដូរ​នៅ​តាម​ដងផ្លូវ​ជាតិឱ្យ​មាន​របៀបរៀបរយ និង​មាន​សណ្តា​ប់ធា្ន​ប់ កុំ​បោះចោល​សំរាម​ពាស​វាល​ពាល​កាល​តាមតែ​អំពើ​ចិត្ត គឺ​ត្រូវ​ចាក់សំរាម​ដាក់​ក្នុង​ធុងសំរាម​ឱ្យ​បាន​ត្រឹមត្រូវ​ ,២-​ចំពោះ​អ្នក​រត់​ម៉ូតូ​ឌុ​ប ឬម៉ូតូ​កង់​បី ត្រូវ​ចត​ឱ្យ​​បាន​​ត្រឹម​ត្រូវ និង​មាន​ស​ណ្តាប់ធ្នាប់ ,៣-ចំពោះ​រថយន្ត​តាក់ស៊ី​តូច ធំ មិន​ត្រូវ​ចត​ចាប់​ម៉ូយឱ្យ​មាន​ភាព​រញ៉េរញ៉ៃនៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៥ នៅ​មាត់ច្រកទ្វារ​អន្តរ​ជាតិ​​ប៉ោយ​ប៉ែ​ត ជា​ដាច់ខាត ចៀសវាងបាត់បង់​សណ្តាប់ធ្នាប់ដែល​បង្ក​គ្រោះថ្នាក់​ផ្សេង​ៗ​ដល់​អាយុជីវិត​ពលរដ្ឋ​ជា​យថា​ហេតុ និង​ជា​បញ្ហា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សតិ​អារម្មណ៍​ភ្ញៀវ​ជាតិនិង​អន្តរជាតិ ដែល​គេ​ឆ្លងកាត់​តាម​ច្រក​ប៉ោយ​ប៉ែ​ត មានកា​រិះគន់​ដល់​ថ្នាក់ដឹកនាំ ។

ជា​ចុងបញ្ចប់​លោកនាយ​ផ្នែក​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូ​ទាំង​ក្រុង​ប៉ោយ​ប៉ែ​ត ឱ្យ​ចេះ​ចូលរួម​ធ្វើ​យ៉ាងណា​ជួយ​ថែរក្សា​ហេ​ដ្ឋា​រចនា សោ​ភ​ណ័​ភាព និង​ចេះ​ជួយ​សម្អាត​នូវ​អនាម័យ បរិស្ថាន ក្រុង​ប៉ោយ​ប៉ែ​ត ឱ្យ​បាន​ស្អាត ដើម្បី​ប្រលងប្រជែង​ទីក្រុង​ស្អាត សេវា​ល្អ ជាមួយ​និង​ប្រទេស​ជិតខាង ឱ្យ ស្រប​ទៅ​តាម​យុ​ទ្ឋ​សាស្ត្ររបស់​ប្រមុខ​ថ្នាក់ដឹកនាំ សម្រាប់​ទៅ​ថ្ងៃ​អនាគត ៕