ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរលួចគោយកទៅពន្លះសាច់ម្ចាស់តាមរកឃើញតែគ្រោងឆ្អឹងនៅក្នុងព្រៃរបោះ​

9 ឆ្នាំ មុន

ខេត្ត​កណ្ដាល ​៖ ​គោ​ឈ្មោល​១ក្បាល ​ដែល​មាន​តម្លៃ​ជាង​១ពាន់​ដុល្លារ​ ដែល​ម្ចាស់​ចង​នៅ​ក្នុង​ក្រោល ហើយ​រវល់​​តែដេក​លង់​លក់​នៅ​ពេល​យប់​ ត្រូវ​បាន​ចោរ​១​ក្រុម ​ចូល​ទៅ​ធ្វើ​សក​ម្មភាព​ លួច​ដឹក​យក​ទៅ​បាត់ លុះ​ព្រឹក​ឡើង​ទើប​ម្ចាស់​ដឹង​ ចេញ​តាម​រក​បាន​ប្រទះ​ឃើញ​ តែ​គ្រោង​ ឆ្អឹង​ ក្បា​លនិង​លា​មក ព្រម​ទាំង​គ្រឿង​ក្នុង​មួយ

ខេត្ត​កណ្ដាល ​៖ ​គោ​ឈ្មោល​១ក្បាល ​ដែល​មាន​តម្លៃ​ជាង​១ពាន់​ដុល្លារ​ ដែល​ម្ចាស់​ចង​នៅ​ក្នុង​ក្រោល ហើយ​រវល់​​តែដេក​លង់​លក់​នៅ​ពេល​យប់​ ត្រូវ​បាន​ចោរ​១​ក្រុម ​ចូល​ទៅ​ធ្វើ​សក​ម្មភាព​ លួច​ដឹក​យក​ទៅ​បាត់ លុះ​ព្រឹក​ឡើង​ទើប​ម្ចាស់​ដឹង​ ចេញ​តាម​រក​បាន​ប្រទះ​ឃើញ​ តែ​គ្រោង​ ឆ្អឹង​ ក្បា​លនិង​លា​មក ព្រម​ទាំង​គ្រឿង​ក្នុង​មួយ​ចំនួន​ប៉ុណ្ណោះ​ នៅ​ក្នុង​ព្រៃ​របោះ​​ មួយ​កន្លែង​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ហើយ​ម្ចាស់​បាន​ត្រឹម​តែ សោក​ស្ដាយ​គោ​និង​ចង​កំហឹង​ ជា​មួយ​ ចោ​រតែ​ប៉ុណ្ណោះ​ ប៉ុន្តែ​ក៍មិន​អាច​ទៅ​រក​ចោរ​នៅ​ឯណា​ឃើញ​ឡើយ ព្រោះ​ពួក​ចោរ​​បានយក ​សាច់​គោ​ដែល​ពន្លះ​រួច ​ទៅ​លក់​យ៉ាង​សប្បាយ​ចិត្ត​បាត់​ទៅ​ហើយ ​។

​ហេតុ​​ការណ៍​​ភ្ញាក់​​ផ្អើល​ នោះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ​១និង១០​នាទី​រសៀល​ថ្ងៃទី ​២៩ ​ខែ​កក្កដា ឆ្នាំ​២០១៤​ ​នៅក្នុង​ព្រៃ​របោះ​មួយ​កន្លែង ​ដែល​មាន​ទីតាំង​នៅ​ខាង​កើត​ផ្លូវជាតិ​លេខ​៥១​ ជិត​រោង​ម៉ាស៊ីន ​ កិន​ស្រូវ ក្រុម​ហ៊ុន​ ហ្គោល​ដិនរ៉ាយ​ ស្ថិត​នៅ​ក្នុង​​ភូមិអញ្ចាញ ​ឃុំទំន​ប់ធំ​ ស្រុក​ពញាឮ ​ខេត្ត​កណ្ដាល ។ ម្ចាស់​គោ​ខាង​លើ​ត្រូវ​បាន​គេ​ស្គាល់​ប្ដី​ឈ្មោះ​ ជុយ ​លី ​អាយុ៥៥​ឆ្នាំ ​និង​ប្រពន្ធ​ឈ្មោះ ​ស្រន់ ​អាយុ​៤៨ឆ្នាំ ​មុខ​របរ​ក​សិករ មាន​ទីលំ​នៅ​ក្នុងភូ​មិប្រកិ​ល ឃុំ​ព្រះស្រែ​ ស្រុក​ឧដុង្គ ​ខេត្ត​កំពង់​ស្ពឺ ​ ។

ព័ត៌មាន​លម្អិតនិង​មាន​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​