ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​រងកម្ម​បានបុរស​ជាសង្សារ​កំពូលប្រចណ្ឌ​និងសាហា.វ​ដូច​ខ្លា

9 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ បុរស​កំណាច​ម្នាក់​គ្រាន់​តែ​ខឹង​ស្រី​សេ្ន​ហ៍​អង្គុយ​លេងបៀ​ជាមួយ​អ្នក​ជិត​ខាង​ ក៏​ស្ទុះ​ទៅ​ចាប់​វាយ​៣​ដៃ​ចំ​កណ្ដាល​មុខ​បណ្ដាល​ឱ្យ​ប៉ោង​មុខ​ភ្លាមៗ​ ហើយ​មិន​អស់​ចិត្ត​ហៅ​ចូល​ក្នុង​បន្ទប់​កា.ប់​មួយ​កាំបិត​បុ័ងតោ​ចំ​ដើម​ដៃ​ខាងឆ្វេង​រយះ​ដេរ​អស់​៥​ថ្នេរ​ រួច​ឃុំ​នាង​ទុក​ក្នុង​បន្ទប់​ ។​ ករណី​នេះ​បង្ក​ឱ្យ​មាន​ភាព​ភ្ញាក់ផ្អើល​ ឡើង​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់​ថ្ងៃ​ទី​២៧​​ កក្កដា​ នៅ​ផ្ទះ​ជួល​អត់លេខ​មួយ​កន្លែង​ ស្ថិត​ក្នុងភូមិ​សេ​ប៉េសេ​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ ។

រាជធានីភ្នំពេញ​ ៖ បុរស​កំណាច​ម្នាក់​គ្រាន់​តែ​ខឹង​ស្រី​សេ្ន​ហ៍​អង្គុយ​លេងបៀ​ជាមួយ​អ្នក​ជិត​ខាង​ ក៏​ស្ទុះ​ទៅ​ចាប់​វាយ​៣​ដៃ​ចំ​កណ្ដាល​មុខ​បណ្ដាល​ឱ្យ​ប៉ោង​មុខ​ភ្លាមៗ​ ហើយ​មិន​អស់​ចិត្ត​ហៅ​ចូល​ក្នុង​បន្ទប់​កាប់​មួយ​កាំបិត​បុ័ងតោ​ចំ​ដើម​ដៃ​ខាងឆ្វេង​រយះ​ដេរ​អស់​៥​ថ្នេរ​ រួច​ឃុំ​នាង​ទុក​ក្នុង​បន្ទប់​ ។​ ករណី​នេះ​បង្ក​ឱ្យ​មាន​ភាព​ភ្ញាក់ផ្អើល​ ឡើង​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់​ថ្ងៃ​ទី​២៧​​ កក្កដា​ នៅ​ផ្ទះ​ជួល​អត់លេខ​មួយ​កន្លែង​ ស្ថិត​ក្នុងភូមិ​សេ​ប៉េសេ​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ ។

បុរស​ចិត្ដ​សាហាវ​នេះ​ឈ្មោះ​ អឹ​ក​ សំអាង អាយុ​ ២៩​ឆ្នាំ​ ជា​ពេទ្យ​ទាហាន​ ស្នាក់​នៅ​ក្នុង​សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។ ចំណែក​នារី​រង​គ្រោះ​ឈ្មោះ​ ភី​ន​ អឿ​ន​ អាយុ​៣០​ឆ្នាំ​ ជា​កម្មការិ​នី​រោងចក្រ​កាត់ដេរ​ ស្នាក់​នៅផ្ទះ​ជួល​ ។ តាម​ស្ត្រី​រង​គ្រោះ​ជាស​ង្សារ​​បាន​រៀប​រាប់​ប្រាប់​សមត្ថកិច្ច​ថា​ រូប​នាង​និង​ប្រុស​កំណាច​ខាងលើ​បាន​ទាក់​ទង​គ្នា​រយៈ​ពេល​៣​ខែ​មក​ហើយ​ តែ​មិន​ទាន់​ឈាន​ដល់​ថ្នាក់​ប្ដី​ប្រពន្ធ​រួមរស់​នៅផ្ទះ​ជាមួយ​គ្នា​នៅ​ឡើយ​ទេ​ ។​ ជា​រៀងរាល់ថ្ងៃ​បុរស​រូប​នេះ​ តែងតែ​មក​លេង​ផ្ទះ​ជួល​របស់​នាង​ហើយ​រក​រឿង​ពី​បញ្ហា​នេះ​បញ្ហា​នោះ​ ថែម​ទាំង​បិទ​សិទ្ធិ​សេរីភាព​របស់​នាង​ដោយ​មិន​ឱ្យ​និយាយ​លេង​ជាមួយ​អ្នក​ជិតខាង​ ឬ​ទៅ​លេង​បៀ​កម្សាន្ដ​នៅ​ផ្ទះអ្នក​ជិតខាង​ជា​ដាច់ខាត​ បើ​ទោះ​បីជា​នាង​ព្យាយាម​អង្វរក​សុំ​កុំ​ឱ្យ​បិទ​សិទ្ធិ​សេរី​ភាព​របស់​នាង​ ក៏​គេ​មិន​ព្រម​ស្ដាប់​សម្ដី​របស់​នាង​ដែរ​​ ។​

ស្រ្ដី​រង​គ្រោះ​រៀប​រាប់​ទៀត​ថា​ លុះ​នៅ​យប់​កើត​ហេតុ​ខាងលើ​រូប​នាង​បាន​លេងបៀ​នៅផ្ទះ​ជួល​របស់​អ្នក​ជិតខាង​ ឯ​បុរស​រូប​នេះ​ខណៈ​ត្រឡប់​មក​ពី​ធ្វើការ​ ក៏​មក​លេង​ផ្ទះ​របស់​នាង​ដូច​រាល់ដង​​ដែរ​ ហើយ​ដោយ​ឃើញ​នាង​កំពុង​អង្គុយ​លេងបៀ​ជាមួយ​អ្នក​ជិតខាង​ ក៏​ស្ទុះ​មក​វាយ​នាង​ចំ​កណ្ដាល​មុខ​៣​ដៃ​បណ្ដាល​ឱ្យ​ប៉ោង​មុខ​ ។ មិន​តែ​ប៉ុណ្ណោះ​ ដោយ​មិន​អស់ចិត្ត​ ក៏​ហៅ​នាង​ឱ្យ​ចូល​ទៅ​ក្នុង​បន្ទប់​ រួច​ទាញ​យក​កាំបិត​បុ័ងតោ​មក​កាប់​ចំ​ដើម​ដៃ​ខាងឆ្វេង​បណ្ដាល​ឱ្យ​រយះ​ហូរ​ឈាម​សស្រាក់​ និង​ចាក់សោ​ឃុំ​ទុក​ក្នុង​បន្ទប់​ទៀត​ ធ្វើ​ឱ្យ​នាង​ទ្រាំ​មិន​បាន​ក៏​ស្រែកហៅ​ឱ្យ​អ្នក​ជិតខាង​ជួយ​ ។​ ពេលនោះ​ ក៏​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​មក​ធ្វើការ​អន្តរាគមន៍​ចាប់​វាយ​ខ្នោះ​ជន​កំណាច​ក្រៀក​បណ្ដើរ​យក​ទៅ​ឃុំ​ខ្លួន​ និង​សាក​សួរ​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ទឹក​ថ្លា​​​ ។​ ចំណែក​នារី​រង​គ្រោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដឹក​យក​ទៅ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ ។​ ​

តាម​អ្នក​ជិតខាង​បាន​ឱ្យ​ដឹង​ថា​ ជា​រៀង​រាល់​ថ្ងៃ​គេ​តែង​សង្កេត​ឃើញ​បុរស​រូប​នេះ​មក​លេង​ផ្ទះ​ជួល​របស់​ស្ត្រី​រង​គ្រោះ​ ហើយ​តែងតែ​រករឿង​ដោយ​សារ​តែ​ការ​ប្រចណ្ឌ​និង​វាយតប់​ស្ត្រី​រង​គ្រោះ​ស្ទើរ​រាល់ថ្ងៃ​ ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ដំណេក​អ្នក​ជិត​ខាង​យ៉ាង​ខ្លាំង​ តែ​គ្មាន​អ្នក​ជិតខាង​ណា​ហ៊ាន​និយាយ​ប៉ះពាល់​លើ​គេ​ទេ​ បាន​ត្រឹមតែ​នាំ​គ្នា​ឈរ​មើល​ប៉ុណ្ណោះ​ ព្រោះ​បុរស​រូប​នេះ​តែងតែ​គំរាម​ស្ត្រី​រង​គ្រោះ​មិន​ឱ្យ​រាប់អាន​អ្នក​ជិតខាង​ជា​ដាច់​ខាត​ ។​ ដោយ​សារ​ឃើញ​ទង្វើ​ដ៏​កំណាច​ទៅ​លើ​ស្រ្ដី​រង​គ្រោះ​ ទើប​អ្នក​ភូមិ​ទូរស័ព្ទ​ប្ដឹង​ទៅ​សមត្ថ​កិច្ច​ឱ្យ​មក​ជួយ​អន្ដរាគ​មន៍​នៅ​កន្លែង​កើតហេតុ​ ។​

ប្រមាណ​១០​នាទី​ក្រោយ​មក​ មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋ​បាល​ទឹកថ្លា​មួយ​រូប​មក​ដល់​ហើយ​ចូល​ទៅ​រំដោះ​យក​ស្ត្រី​រង​គ្រោះ​ពី​កណ្តាប់ដៃ​បុរស​រូប​នេះ​ និង​ឃាត់​​ខ្លួន​បុរស​កំណាច​នេះ​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកថ្លា​ដើម្បី​កសាង​សំណុំ​រឿង​ប​ញ្ចូ​ន​ទៅ​តុលាការ​ ៕​