ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​ Carina Tyrell គ្រង​មកុដ​បវរ​កញ្ញា​អង់គ្លេស​ឆ្នាំ​2014

9 ឆ្នាំ មុន

និស្សិត​ឆ្នាំ​ទី​៥​នៅ​សាកល​វិទ្យាល័យ​ Murr​a​y​ Edwards College​ ផ្នែក​ឱសថសា​ស្រ្ដ​ វ័យ​២៤ ឆ្នាំ​ នាង​ Carina​ Tyrell​ គ្រង​មកុដ​បវរកញ្ញា​អង់​គ្លេស​ ប្រចាំឆ្នាំ​ ២០១៤​ បន្ទាប់​ពី​ផ្តួល​បេ​ក្ខ​នារី​៥៩​នាក់​ ។​

ចំណែក​ចំណាត់ថ្នាក់​​លេខ​២​បាន​ទៅ​នាង​Holly​ Desai​ និង​ចំណាត់ថ្នាក់​​លេខ​៣​ នាង Mary Kate​ McKay​ ។​ ព្រឹត្តិការណ៍​មួយ​នេះ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ក្នុង​មជ្ឈមណ្ឌល​អន្តរជាតិ​ រី​វើ​រ៉ា​ ក្នុង​តំបន់​ Torquay​ ប្រទេស​អង់គ្លេស ។ នាង​ Carina​ Tyrell​ និយាយ​ថា​ «​នាង​ខ្ញុំ​ត្រេក​អរ​ណាស់​ពេល​បាន​គ្រង​មកុដ​បវរកញ្ញា​អង់​គ្លេស​ប្រចាំឆ្នាំ​២០១៤​»​ ។

ក្រៅពី​គ្រង​តំណែង​ជា​បវរកញ្ញា​អង់គ្លេស​ប្រចាំឆ្នាំ​ ២០១៤​ នាង​ Carina​ Tyrell​ បាន​ទទួល​ពាន​ចំនួន​៤ទៀត​គឺ​ Beach​ Beauty, Beauty With A Purpose, ពានរង្វាន់​បវរកញ្ញា​ទេសចរណ៍​ និង​ពានរង្វាន់​បវរកញ្ញា​សិច​ស៊ី ។​

នាង​ Carina​ Tyrell​ នឹង​តំណាង​ប្រទេស​អង់​គ្លេស​ទៅ​ចូល​រួម​ក្នុង​កម្មវិធី​ប្រលង​បវរ​កញ្ញា​ពិភពលោក​ប្រចាំឆ្នាំ​២០១៤​ ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៤​ ២០១៤​ នៅ​ទីក្រុង​ឡុ​ង​ដ៍​ ប្រទេស​អង់គ្លេស​ ៕