ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់បង្ក្រាប​រថយន្ត​ដឹក​ឈើ​របួស​ស្ត្រី​កូន​ខ្ចី​បំបៅ​កូន​

9 ឆ្នាំ មុន

ខេត្ដ​ក្រចេះ​ ៖ ស្ត្រី​ក្មេង​ស​រសៃ​ខ្ចី​​វ័យ​២៣​ឆ្នាំ​ម្នាក់​ បាន​រង​របួសធ្ងន់​ដោយសារ​គ្រាប់​កាំភ្លើង នៅ​ពេល​កំពុង​អង្គុយ​បំ​បៅ​ដោះ​កូន​អាយុ​ជាង​ពីរ​ខែ​នៅ​លើ​ផ្ទះ​ ខ​ណៈ​មានការ​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់​ក្នុង​ប្រ​តិ​បត្ត​ិ​ការ​បង្ក្រាប​រថយន្ត​ដឹកឈើ​ប្រណីត​១​គ្រឿង​នៅ​ពាក់​កណ្តាល​​អ​ធ្រាត្រ​ ។

ខេត្ដ​ក្រចេះ​ ៖ ស្ត្រី​ក្មេង​ស​រសៃ​ខ្ចី​​វ័យ​២៣​ឆ្នាំ​ម្នាក់​ បាន​រង​របួសធ្ងន់​ដោយសារ​គ្រាប់​កាំភ្លើង នៅ​ពេល​កំពុង​អង្គុយ​បំ​បៅ​ដោះ​កូន​អាយុ​ជាង​ពីរ​ខែ​នៅ​លើ​ផ្ទះ​ ខ​ណៈ​មានការ​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់​ក្នុង​ប្រ​តិ​បត្ត​ិ​ការ​បង្ក្រាប​រថយន្ត​ដឹកឈើ​ប្រណីត​១​គ្រឿង​នៅ​ពាក់​កណ្តាល​​អ​ធ្រាត្រ​ ។

ការ​ផ្ទុះ​អាវុធ​ជា​ច្រើន​គ្រាប់​ក្នុង​ប្រ​តិ​បត្តិ​ការ បង្ក្រាប​រថយន្ត​ដឹកឈើ​១គ្រឿង​នេះ​មានការ​ដឹក​នាំ​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត  ដែល​អ្នកស្រុក​នឹក​ស្មានថា​ជា​សង្គ្រាមមួយ​ ដោយ​សារ​ស្នូរ​គ្រាប់កាំភ្លើង​លាន់ឮ​រំពង​នា​វេលា​ពាក់​កណ្តាល​អ​ធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥​ កក្កដា​ ។​ ករណី​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​ករណី​ផ្ទុះ​អាវុធ​លើក​ទី​៣​ហើយ​នៅ​ស្រុក​ស្នួល​ ពេល​មាន​ការ​ចុះ​បង្ក្រាប​បទល្មើស​ដឹក​ជញ្ជូន​ឈើ​របស់​លោក​ ទី​ សុ​វិ​ន​ថា​ល់​​ ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ ។

ហេតុ​ការ​ណ៍​ផ្ទុះ​អាវុធ​ជា​ច្រើន​គ្រាប់​នេះ​បាន​កើតឡើង​នៅ​ចំណុច​ទីប្រជុំជន​ឃុំ​ស្វាយ​ជ្រះ​ ស្រុក​ស្នួល​ ជាប់​នឹង​ផ្លូវ​ជាតិ​លេខ​៧​​ បង្ក​ឱ្យ​ស្ត្រី​ម្នាក់​រង​របួស​ដោយសារ​គ្រាប់កាំភ្លើង​ទាំង​មិន​ដឹង​ខ្លួន​ ។លោក​អនុ​សេនី​យ៍​ទោ​ ជា​ ជាន​ នាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្វាយ​ជ្រះ​ បាន​ឱ្យ​ដឹង​ថា​ ស្ត្រី​រង​គ្រោះ​ឈ្មោះ​ ហ៊ា​ល​ រី​ អាយុ​២៣​ឆ្នាំ​ មាន​ទីលំ​នៅ​ឃុំ​ស្វាយ​ជ្រះ​ ស្រុក​ស្នួល​ មានកូន​២​នាក់​ (ស្រី​ម្នាក់​)​ និង​ជា​ស្ត្រី​សរ​សៃ​ខ្ចី​ ព្រោះ​ទើបតែ​សម្រាល​បាន​កូន​ប្រុស​ម្នាក់​ទៀត​អាយុ​ជិត​២​ខែ​​ ។​ លោក​នាយ​ប៉ុស្តិ៍​បាន​បញ្ជាក់​ថា​ នៅ​យប់​កើត​ហេតុ​ ស្ត្រី​រង​គ្រោះ​បាន​ងើប​អង្គុយ​បំបៅ​ដោះ​កូន​នៅ​លើ​ផ្ទះ​ ដែល​មាន​ទីតាំង​ជិត​កន្លែង​កើត​ហេតុ​ចម្ងាយ​ជាង​១៥​ម៉ែត្រ​ ចំណែក​ក្រុម​គ្រួសារ​មាន​ចំនួន​៧​នាក់​ទៀត​ក៏​កំពុង​លង់​លក់​ក្នុង​ដំណេក​នៅ​លើ​ផ្ទះដែរ​ ។​ ស្រ្ដី​កូន​ខ្ចី​រូប​នេះ​បាន​ត្រូវ​គ្រាប់​កាំភ្លើង​ចំ​កំភួនដៃ​ខាង​ស្តាំ​ធ្លាយ​ចេញ​មក​ស្មា​ខាងឆ្វេង​បណ្តាល​ឱ្យ​រង​របួសធ្ងន់​ ។

បើ​តាម​ប្រភព​ព័ត​៌​មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា​ កាលពី​វេលា​ពាក់កណ្តាល​អធ្រាត្រ​នា​ថ្ងៃ​កើត​ហេតុ​នោះ​ មានការ​ផ្ទុះ​អាវុធ​ខ្លី​ជា​ច្រើន​គ្រាប់​ផ្អើល​អ្នក​ភូមិ​ក្នុង​ប្រ​តិ​បត្ដិការ​បង្ក្រាប​រថយន្ត​សាំ​យ៉ុ​ង​ដឹក​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​១​គ្រឿង​របស់​សមត្ថ​កិច្ច​ក្រោម​ការ​ដឹកនាំ​ផ្ទាល់​របស់​លោក​ ទី​ សុ​វិ​ន​ថា​ល់​ ព្រះ​រាជអាជ្ញា​ និង​ លោក​ ហាក់​ ហ៊ាន់​ ព្រះរាជ​អាជ្ញារ​រង​ ។​ ក្នុង​ស្ថាន​ភាព​តានតឹង​ដែល​ជា​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​កម្លាំង​សមត្ថកិច្ច​និង​ក្រុម​ឈ្មួញ​ដឹកឈើ​បាន​ឈាន​ដល់​ការ​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់​រហូត​បង្ក​ឱ្យ​មាន​ស្ត្រី​អ្នក​ភូមិ​ម្នាក់​នៅ​ក្បែរ​នោះ​រង​របួស​ធ្ងន់។ បន្ទាប់​ពី​មានការ​ផ្ទុះ​អាវុធ​ក្នុង​កិច្ច​ប្រតិបត្ដិ​ការ​បង្ក្រាប​ការ​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់នេះ​​ រថយន្ត​សាំ​យ៉ុ​ង​ដឹកឈើ​ធ្នង់​១​គ្រឿង​ និង​មនុស្ស​២​នាក់​ ម្នាក់​ជា​អ្នកបើកបរ​ និង​ម្នាក់​ទៀត​ជា​ព្រូ​រថយន្ត​ត្រូវ​បាន​នាំ​ខ្លួន​ភ្លាម​ៗ​​ទៅ​កាន់​បញ្ជា​ការ​ដ្ឋាន​កងរាជ​អាវុធហត្ថ​ខេត្ត​ទាំង​យប់​ ។

មន្ដ្រី​សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ កម្លាំង​សមត្ថ​កិច្ច​កំពុង​ស្រាវជ្រាវ​បន្ត​ជុំវិញ​ករណី​នេះ​ ។ សេចក្តី​​រាយ​ការណ៍​បាន​ឱ្យ​ដឹង​ថា​ ការ​ផ្ទុះ​អាវុធ​ប្រៀប​ដូច​សមរភូមិ​នេះ​ត្រូវ​គេ​ដឹង​ថា​ បានធ្វើ​ឡើង​ពី​ក្រុមការងារ​បង្ក្រាប​របស់​លោក​ព្រះរាជ​អាជ្ញា​អម​សាលាដំបូង​ខេត្ត​ ក្នុងអំឡុង​ពេល​​ដែល​រូប​លោក​ទើប​ចូល​មក​កាន់​តំណែង​ជា​ព្រះ​រាជ​អាជ្ញា​មាន​រយៈ​ពេល​២​ខែ​កន្លង​មកនេះ​ ។​ ទាក់ទិន​នឹង​ការ​បង្ក​ឱ្យ​រង​របួស​ដល់​ប្រជា​ពល​រដ្ឋ​ដោយ​ការ​ផ្ទុះ​អាវុធ​បង្ក្រាប​បទ​ល្មើស​នេះ​ មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​ និង​មហាជន​បាន​ស្នើ​ឱ្យ​អាជ្ញាធរ​​មាន​វិធានការ​បង្ក្រាប​តាម​មធ្យោបាយ​ផ្សេងៗ​ ចៀង​វាង​ការ​ផ្ទុះ​អាវុធ​ដែល​នាំ​ឱ្យ​ប៉ះ​ពាល់​ដល់ពល​រដ្ឋ​ដែលគ្មាន​កំហុស​ ។

ស្រ​ដៀង​គ្នា​នេះ​ដែរ​ ប្រធាន​សមាគម​​សិទ្ធិ​មនុស្ស​ខេត្ត​ លោក​ស្រី​ ធី​ម​ ណា​រឹន​ បាន​ឡើក​ឡើង​ថា​ អាជ្ញាធរ​គួរ​មាន​យន្តការ​បង្ក្រាប​ណាមួយ​ផ្សេង​ ប្រសិនបើ​មិន​ចាំបាច់​ក្នុង​ការ​ផ្ទុះអាវុធ​ទេ​នោះ​ ។ លោកស្រី​បាន​បញ្ជាក់​ថា​ បើ​ពិនិត្យ​លើ​ស្ថានភាព​ជាក់ស្តែង​ គឺ​អាជ្ញា​ធរ​ពិតជា​មាន​សមត្ថភាព​ក្នុង​ការ​បង្ក្រាប​រថយន្ត​ដឹកឈើ​ខុសច្បាប់​បាន​ដោយ​ងាយ​​និង​ដោយ​សន្តិវិធី​ ដែល​មិន​ចាំ​បាច់​ប្រើ​ហិង្សា​​បែប​នេះ​ទេ​ ៕