ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណ្ឌ​មាន​ជ័យ​ រង​ការ​រិះ​គន់​ថា មិន​បាន​អនុ​វត្ត​​ន៍គោល​ការណ៍​រដ្ឋបាល​តាម​ច្រក​ចេញចូល​តែមួយ

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ខណ្ឌមាន​ជ័យ ជា​ឈ្មោះ​ខណ្ឌ​ចាស់ តែ​ត្រូវ​ផ្លាស់​ប្តូរ​ទីតាំង​ចេញពី​ទី​កន្លែង​ចាស់​មក​ទីតាំង​ថ្មី​នៅក្នុងភូមិ​សាស្ត្រ​តំបន់​អភិ​វឌ្ឍន៍​លើ​ផ្ទៃដី​បឹង​ទំពុន និង​បឹង​ជើង​ឯក ស្ថិត​ក្នុង​ភូមិ​សាស្ត្រ​សង្កាត់​លេខ​៣ គឺ​សង្កាត់​បឹង​ទំពុន សង្កាត់​ចាក់​អង្រែ​លើ សង្កាត់​ចាក់​អង្រែ​ក្រោម បានដំណើរ​ការ​សេវាសាធារណៈ​ជូន​ប្រជា​ពល​រដ្ឋ​រយៈ​ពេល​ជាង​មួយ​ខែ​កន្លង​មក​ហើយ ក្នុង​នោះ​ក៏​មាន​មន្ត្រី​រាជ​ការ​ក្នុង​សាលា​ខណ្ឌ​មួយ​ចំនួន ក៏​ដូច​ជា​​​ប្រជា​ពលរដ្ឋផងដែរ បាន​រិះ​គន់​អាជ្ញា​ធរខណ្ឌ​មាន​ជ័យថា មិន​បាន​អនុ​វត្តន៍​កិច្ច​ការ​រដ្ឋបាល​ផ្សេងៗ​តាម​ច្រក​ចេញចូល​តែ​ម្តង ។

ប្រភព​បាន​ទម្លាយ​ឱ្យ​ដឹង​ទៀតថា បន្ទាប់​ពី​លោក​ពេជ្រ កែវមុនី បាន​ចូលកាន់​ជា​តំណែង​អភិ​បាលខណ្ឌមានជ័យ​មក គេ​សង្កេត​ឃើញ​មន្ត្រី​ចាស់ៗ​មួយ​ក្រុម និង​មន្ត្រី​ថ្មី​ដែល​កាន់​ភារកិច្ច​ជា​មួយ​គ្នា​ និង​ពេជ្រ កែវ​មុនី បាន​និង​កំពុង​បែង​ចែក​ជាក្រុម​ ជា​ប​ក្ស​​ ជាពួក ​បំពេញ​កិច្ចការ​ងារ​រដ្ឋបាល​ជូន​ប្រជា​ពល​រដ្ឋ ​ក្នុង​គោល​បំណង​រក​ផល​ប្រយោជន៍​រៀងៗ​ខ្លួន ជា​ហេតុ​ធ្វើ​ឱ្យ​ការ​សុំ​បញ្ជាក់​លិខិត​ស្នាម​រដ្ឋ​បាល​ផ្សេងៗ​ដែល​ប្រជាពល​រដ្ឋ​សុំ​ប្រថាប់​ត្រា​ពី​​អាជ្ញា​ធរ​ខណ្ឌ ត្រូវ​ចំណាយ​សេវា​កម្ម​ផ្សេងៗ​អស់ជា​ច្រើន​ខុស​ពី​ការ​គ្រប់​គ្រង​របស់​​អាជ្ញា​ធរ​ខណ្ឌមានជ័យចាស់ ។ ផ្តើម​ចេញពី​បាតុ​ភាព​បែប​នេះ ត្រូវ​បាន​ប្រជា​ពល​រដ្ឋរិះ​គន់ថា អាជ្ញាធរ​ខណ្ឌមាន​ជ័យ កំពុង​បង្កើត​អំពើ​​ពុក​រលួយ​នៅ​​ក្នុង​ផ្ទៃ​ក្នុង និង​មិន​បាន​អនុ​វត្តន៍​តាម​គោល​ការណ៍​​ច្រក​ចេញចូល​តែ​មួយ​របស់​រាជ​រដ្ឋា​ភិបាល​ ។

ជុំវិញ​បាតុ​ភាពខាង​លើ​នេះ លោកពេជ្រ កែវមុនី អភិ​បាល​ខណ្ឌ​មានជ័យ បាន​បក​ស្រាយ​ប្រាប់​អ្នក​យក​ព័ត៌​មាន​កោះ​សន្តិ​ភាព​តាម​ទូរស័ព្ទថា ខណ្ឌមាន​ជ័យ ជា​ឈ្មោះខណ្ឌចាស់ តែ​ត្រូវ​រើ​ផ្លាស់​ពី​ទី​តាំង​ចាស់​មក​តែ​ខ្លួន​ប៉ុណ្ណោះ ដូច្នេះ​បញ្ហា​ច្រក​ចេញចូល​តែមួយ លោក​ទទួលស្គាល់​ថា មិនទាន់បាន​អនុ​វត្តន៍​​ត្រឹម​​ត្រូវ​មែន ព្រោះ​មិន​ទាន់​មាន​ទីតាំង​បំពេញ​ការងារ​ច្បាស់​លាស់ ។ ហើយ​បញ្ហា​នេះ លោក​ក៏​បានធ្វើ​របាយ​ការណ៍​ជំរាប​ទៅ​ក្រសួងមហាផ្ទៃ​រួច​រាល់​ដែរ ដូច្នេះ​រង់​ចាំពេល​សាង​សង់​អគារ​ថ្មី​នៅដើមឆ្នាំ​២០១៥ គឺ​នឹង​មាន​ច្រក​ចេញ​ចូល​ជា​មួយ​គ្នា​នោះតែ​ម្តង ។ ទោះ​បី​ជា​យ៉ាងណា​ក៏ដោយ ប្រជា​ពលរដ្ឋ ក៏ដូចជា​មន្ត្រី​ក្នុង​សាលា​ខណ្ឌមាន​ជ័យ​មួយចំនួន បានខ្សឹប​ប្រាប់​កោះ​សន្តិ​ភាពថា នេះជា​ឱកាស​មួយដែល​មន្ត្រី​ខិលខូចកំពុង​​ខ្វែង​​ដៃ ខ្វែង​ជើង​ប្រមូល​ផល​ប្រយោជន៍​ខុស​ច្បាប់៕