ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរចុះអនុវត្តរៀបចំសណ្តាប់ធ្នាប់ផ្សារសាមគ្គី ហៅប៉ាហ៊ី រឹបអូសបានឆ័ត្រចំនួន២០ដើម

9 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ ​គេ​សង្កេត​ឃើញកម្លាំង​សមត្ថកិច្ច​ចំរុះមាន ​នគរបាល​នៃអធិការ​ក្រុង​ប៉ៃលិន កង​រាជអាវុធ​ហត្ថ​ខេត្ត សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​សង្កាត់​ប៉ៃលិន ​ដឹកនាំ​ដោយលោក​ ឡូ យុយ ​អភិបាល​រង​ក្រុង​ប៉ៃលិន បាន​ចុះអនុវត្ត​រៀបចំ​សណ្តាប់ធ្នាប់​ផ្សារ ដោយ​រឹបអូស​ឆ័ត្រចំនួន​២០​ដើម ដែល​ប្រជា​​ពល​រដ្ឋជា​អាជីវករ​ដាក់បាំង​ថ្ងៃនៅ​កន្លែងលក់​បន្លែ ត្រី ​សាច់​ និងផ្លែ​ឈើ នៅ​លើចិញ្ចើម​ផ្លូវដែល​ធ្វើឱ្យប៉ះ​ពាល់ដល់​ការធ្វើចរា​ចរណ៍ និង​សណ្តាប់​ធ្នាប់​សាធា​​រណៈ ។

ការចុះ​បង្ក្រាប​ និងរៀបចំ​សណ្តាប់ធ្នាប់​ផ្សារនេះ ​បានធ្វើ​ឡើងកាល​ពីវេលាម៉ោង៨ និង១០​នាទី​ព្រឹក​ ថ្ងៃទី២៣ ​កក្កដា ២០១៤ ស្ថិត​នៅជុំវិញ​ផ្សារ​សាមគ្គី និង​នៅភូមិ​ខាងជើ​ងផ្សារ​ក្នុងភូមិ​ប៉ាហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុង​ប៉ៃលិន ​បន្ទាប់ពី​អាជ្ញាធរ​ជូនដំណឹង​ចំ​នួន៣ទៅ​៤ថ្ងៃ​មុននេះ ក្រុមអាជីវករ​មិនព្រម​អនុវត្ត​តាម​សារាចរ​ណែនាំ ​៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព