ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​សព​បុរស​ម្នាក់ស្លា.ប់​ចង.កនឹង​កូន​ដើម​ស្នាយ​ក្នុង​​ដី​ឡូត៍ដ៍ធំ​មួយនៅ​​​សង្កាត់និរោធ​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ សាក​សព​បុរស​ម្នាក់​​មាន​សភាព​ហើម​ស្អុយ​រលួយ​​ ត្រូវ​បាន​ក្មេង​ឃ្វាល​គោ​​ប្រ​ទះ​ឃើញ​ស្លា.ប់​ចង​.ក នឹង​អាវ​យឺត​ភ្ជាប់​ទៅ​នឹង​កូន​ដើម​ស្នាយ​ កាល​ពី​វេលា​ម៉ោង ជាង៦​ល្ងាច ថ្ងៃ​ទី ២២ កក្ក​ដា ២០១៤​នេះ​នៅ​ក្នុង​ដី​ឡូត៍​ដ៍​ធំ​មួយ​កន្លែង ស្ថិត​ក្នុង​ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​ រាជ​ធានី​ភ្នំ​ពេញ​។

រាជ​ធានី​ភ្នំ​ពេញ ៖ សាក​សព​បុរស​ម្នាក់​​មាន​សភាព​ហើម​ស្អុយ​រលួយ​​ ត្រូវ​បាន​ក្មេង​ឃ្វាល​គោ​​ប្រ​ទះ​ឃើញ​ស្លាប់​ចង​.ក នឹង​អាវ​យឺត​ភ្ជាប់​ទៅ​នឹង​កូន​ដើម​ស្នាយ​ កាល​ពី​វេលា​ម៉ោង ជាង៦​ល្ងាច ថ្ងៃ​ទី ២២ កក្ក​ដា ២០១៤​នេះ​នៅ​ក្នុង​ដី​ឡូត៍​ដ៍​ធំ​មួយ​កន្លែង ស្ថិត​ក្នុង​ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​ រាជ​ធានី​ភ្នំ​ពេញ​។

សាក​សព​ខាង​លើ មាន​មាឌ​ធំ សម្បុរស ហើយ​នៅ​ក្បែរ​សាក​សព មាន​ម៉ូតូ​ហុង​ដា​ឌ្រីម សេ១២៥ ស៊េរី​ឆ្នាំ២០០៥​ ពណ៌​ខ្មៅ​ ពាក់ស្លាក​លេខ1Z-7297  ​មួយ​គ្រឿង ។ បើ​តាម​ការ​ស្និ​ដ្ឋាន​របស់​សមត្ថ​កិច្ច​សាក​សព​បុរស​ខាង​លើ អាចនឹង​ស្លាប់​ពី​រ បី​ថ្ងៃ​មក​ហើយ​ ព្រោះ​សព​មាន​សភាព​ហើម ស្អុយរលួយ​ និង​មាន​ដង្កូវ​ចោះ​ផង​ដែរ។

សមត្ថ​កិច្ច​បាន​ធ្វើ​ការ​អំពាវ​នាវ​បើ​សិន​ជា​បង​ប្អូនណា​បាត់​សមាជិក​គ្រួសារ​ដូច​មាន​ភិន​ភាគ​រៀប​រាប់​ខាង​លើ​សូម​មក​ធ្វើ​ការ​ទំនាក់​ទំនង យក​សពទៅ​ធ្វើ​បុណ្យ​តាម​ប្រ​ពៃណី ។

ព័ត៌មាន​លម្អិត​និង​មាន​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​