ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សហគ្រិន​ខ្មែរ ប្រកាស​អបអរសាទរ​ជ័យ​លា​ភី​នៃ​កម្មវិធី​ប្រកួតប្រជែង​កាត់ដេរ និង​វាយ​ន​ភណ្ឌ រដូវ​កាល​ទី ​៤

5 ថ្ងៃ មុន

រាជធានីភ្នំពេញ, ថ្ងៃ​ទី​ ១៣ ខែវិច្ឆិកា ឆ្នាំ ​២០២៦ ៖ សហគ្រិន​ខ្មែរ បាន​រៀបចំ «ពិធី​ប្រគល់​ពានរង្វាន់ ការ​ប្រកួតប្រជែង​កាត់ដេរ និង​វាយ​ន​ភណ្ឌ រដូវ​កាល​ទី​ ៤» ។ កម្មវិធី​នេះ​បាន​ទាក់ទាញ​បេក្ខជន​ក្នុង​ការ ឆ្លុះ​បញ្ចាំង​ពី​គំនិត​ច្នៃប្រឌិត​ខ្ពស់ និង​សមត្ថភាព​បច្ចេកទេស​ផលិតកម្ម​ទំនើប ក្នុង​វិស័យ​សម្លៀក​បំពាក់ និង​វាយ​ន​ភណ្ឌ នៅ​កម្ពុជា ​។

ឯកឧត្តម​បណ្ឌិត ឈៀង វណ្ណ​មុនិ​ណ្ឌ ប្រតិភូ​រាជរដ្ឋាភិបាល និង​ជានា​យក​ប្រតិបត្តិ​សហគ្រិន​ខ្មែរ បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​គណៈកម្មការ​វិនិច្ឆ័យ បេក្ខជន និង​ភ្ញៀវ​កិត្តិយស​ទាំងអស់ ដោយ​បាន​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​របស់​សហគ្រិន​ខ្មែរ ក្នុង​ការ​បង្កើត​វេទិកា​ដ៏​មាន​ថាមវន្ត​មួយ ដើម្បី​ឲ្យ​សហគ្រិន​កម្ពុជា​អាច​បង្ហាញ​ទេព​កោសល្យ និង​លើកកម្ពស់​ម៉ាក​យីហោ​ម៉ូត​ក្នុងស្រុក​ ។
«សហគ្រិន​ខ្មែរ​បាន​និង​កំពុង​ពង្រឹង​ប្រព័ន្ធ​អេកូឡូស៊ី​ផ្នែក​ច្នៃ​ម៉ូ​ដ​ដោយ​ផ្សារ​ភ្ជាប់​អ្នក​ច្នៃ​ម៉ូ​ដ​ជំនាន់​ថ្មី ជាមួយ នឹង​ចំណេះ​ជំនាញ ភាព​ជា​ដៃគូ​ជាមួយ​ឧស្សាហកម្ម និង​ការ​ចូល​ទៅ​កាន់​ទីផ្សារ​ ។ តាម​រយៈ​ការ​នាំ​យក វត្ថុធាតុដើម​ក្នុងស្រុក អត្តសញ្ញាណ​វប្បធម៌ និង​បច្ចេកទេស​ផលិតកម្ម​ទំនើប យើង​មាន​គោលបំណង ផ្លាស់​ប្តូរ​ពី​ទេព​កោសល្យ​ច្នៃប្រឌិត ទៅ​ជា​តម្លៃ​ពាណិជ្ជកម្ម ពង្រឹង​វិស័យ​កាត់ដេរ និង​វាយនភ័ណ្ឌ និង​បង្កើត ម៉ាក​យីហោ​ជាតិ​» ។ ឯកឧត្តម​បណ្ឌិត ឈៀង វណ្ណ​មុនិ​ណ្ឌ ប្រតិភូ​រាជរដ្ឋាភិបាល និង​នាយក​ប្រតិបត្តិ នៃ​សហគ្រិន​ខ្មែរ​ ។

សូម​ចូលរួម​អបអរសាទរ​ដល់​ម្ចាស់​ជ័យ​លា​ភី​នៃ​ការ​ប្រកួតប្រជែង​កាត់ដេរ និង​វាយ​ន​ភណ្ឌ ​៖

វិស័យ​កាត់ដេរ ផលិតផល​វាយ​ន​ភណ្ឌ (GFT) នៅ​តែ​ជាស​សរ​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ​ដ៏​សំខាន់​របស់​កម្ពុជា ដោយ​រួមចំណែក​ប្រមាណ​៥២% នៃ​ទំហំ​នាំ​ចេញ​សរុប និង​បង្កើត​ចំណូល​ប្រចាំឆ្នាំ​ជាង ១៣​ពាន់​លាន ដុល្លារ តាម​រយៈ​រោងចក្រ​ផលិតកម្ម​ជាង ១,៦០០​កន្លែង ដែល​ផ្តល់​ការងារ​ដល់​កម្មករនិយោជិត​ជាង ៩០០,០០០​នាក់ ​។ [1] ​ស្រប​តាម​អាទិភាព​សេដ្ឋកិច្ចជាតិ សហគ្រិន​ខ្មែរ​បាន​ដឹកនាំ​រៀបចំ​កម្មវិធី ប្រកួតប្រជែង​កាត់ដេរ និង​វាយ​ន​ភណ្ឌ ចំនួន​ ៤​រដូវ​កាល ក្រោម​ប្រធានបទ «សម្លៀក​បំពាក់​ការិយាល័យ ច្នៃ​ពី​ក្រណាត់​ខ្មែរ​» ដើម្បី​ពង្រឹង​សង្វា​ក់​ផ្គត់ផ្គង់ លើកកម្ពស់​សិប្បកម្ម និង​បង្កើន​ភាព​ប្រកួតប្រជែង នៃ​ម៉ាក​យីហោ​ក្នុងស្រុក​ឱ្យ​កាន់តែ​ច្រើន​ ។

សហគ្រិន​ខ្មែរ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ រួម​ទាំង​ដៃគូ​យុទ្ធសាស្ត្រ សមាជិក​គណៈកម្មការ​វិនិច្ឆ័យ និង​បេក្ខជន​ដែល​មាន​ទេព​កោសល្យ សម្រាប់​ការ​គាំទ្រ​យ៉ាង​សកម្ម​ក្នុង ការ​ជ្រោមជ្រែង​សហគ្រិនភាព និង​ការ​ច្នៃប្រឌិត ដើម្បី​លើកកម្ពស់​សមត្ថភាព​ឧស្សាហកម្ម និង​គំនិត ច្នៃប្រឌិត​របស់​កម្ពុជា ​។

ពិធី​ប្រគល់​ពានរង្វាន់​កាត់ដេរ និង​វាយ​ន​ភណ្ឌ​នេះ គឺជា​ផ្នែក​មួយ​នៃ «​យុទ្ធនាការ​ប្រព័ន្ធ​អេកូឡូស៊ី សហគ្រិនភាព ឆ្នាំ​ ២០២៦» ដែល​ជា​ស៊េរី​នៃ​គំនិត​ផ្តួចផ្តើម​ជួរ​មុខ​ដឹកនាំ​ដោយ​សហគ្រិន​ខ្មែរ​ ។ យុទ្ធនាការ​នេះ​បាន​ប្រមូលផ្តុំ​កម្មវិធី​ជា​ច្រើន​ដែល​ប្រព្រឹត្ត​ទៅ​ទន្ទឹម​គ្នា ចាប់ពី​ការ​ប្រកួតប្រជែង​គំនិត អាជីវកម្ម​ថ្នាក់​ជាតិ​នៅ​តាម​សាកលវិទ្យាល័យ រហូត​ដល់​ការ​ប្រកួតប្រជែង​ធុរកិច្ច​ថ្មី និង​សហគ្រាស​ធុន​តូច និង​មធ្យម ព្រមទាំង​វេទិកា​សិក្ខាសាលា និង​ពិធី​ប្រគល់​ពានរង្វាន់ ដែល​សហគ្រិន​អាច​ទទួល​បាន ចំណេះដឹង បណ្តាញ​ទំនាក់ទំនង និង​ឱកាស​ក្នុង​ការ​គាំទ្រ​ដល់​ការ​រីក​ចម្រើន និង​ចីរភាព​របស់​ពួក​គេ​ ៕ អត្ថបទសហការ

សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន Manulife ដែល​បាន​ចូលរួម​ជា​អ្នក​ឧបត្ថម្ភ និង​គាំទ្រ​ដល់ «​យុទ្ធនាការ​ប្រព័ន្ធ​អេកូឡូស៊ី​សហគ្រិនភាព ឆ្នាំ ​២០២៦» របស់​សហគ្រិន​ខ្មែរ ​។

References
[1] Textile, Apparel, Footwear & Travel Goods Association in Cambodia (TAFTAC) and the European Chamber of Commerce (EUROCHAM) of Cambodia. (2025, March). Cambodia Garment, Footwear and Travel Goods (GFT) Sector Brief: Issue 4. Retrieved fromhttps://www.eurocham-cambodia.org/uploads/69294-en_cambodia-gft-sectoral-brief-issue-4_final.pdf