ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន RMA Cambodia ទទួល​បាន​សិទ្ធិ​នាំ​ចូល និង​ចែកចាយ​តែមួយគត់នូវរថយន្ត Mercedes-Benz ផ្លូវការ​នៅ​កម្ពុជា

6 ថ្ងៃ មុន

រាជធានីភ្នំពេញ៖ ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) ម​.​ក – (RMA Cambodia Plc.) គឺជា​ក្រុមហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​នាំ​ចូល និង​ចែកចាយ​តែ​មួយ​គត់​នូវ​រថយន្ត​ប្រណីត Mercedes-Benz នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ។ ការ​វិល​ត្រឡប់​មក​វិញ​នៃ​កំពូល​រថយន្ត​ប្រណីត​របស់​ប្រទេស​អា​ល្លឺ​ម៉​ង់​មួយ​នេះ គឺជា​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត ដែល​ក្រុមហ៊ុន RMA Cambodia បាន​បង្កើត​ឡើង ​។

មរតក​ប្រវត្តិសាស្ត្រ ១៤០ ឆ្នាំ​នៃ​ការ​បង្កើត​រថយន្ត និង​នវានុវត្តន៍​ប្រព័ន្ធ​សុវត្ថិភាព​មុនគេ​លើ​សកលលោក គឺ​ត្រូវ​បាន​ស្គាល់​ថា​ជា​រថយន្ត​ប្រណិត Mercedes-Benz ​។ ក្នុង​នាម​ជា “​ម្ចាស់​ឧស្សាហកម្ម​យានយន្ត​ដំបូង​គេ​ក្នុង​សកលលោក​” Mercedes-Benz មិន​ត្រឹមតែ​កំណត់​ស្តង់ដារ​នៃ​ភាព​ប្រណីត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​ក្រុមហ៊ុន​ត្រួសត្រាយ​ផ្លូវ​ក្នុង​ការ​ បង្កើត ប្រព័ន្ធ​សុវត្ថិភាព​យានយន្ត​មុនគេ​បង្អស់​លើ​សកលលោក ដែល​ត្រូវ​បាន​យក​ទៅ​ប្រើប្រាស់​ជា​ស្តង់ដារ ​ក្នុង​វិស័យ​រថយន្ត​ទូ​ទាំង​ពិភពលោក រួម​មាន​៖
•​ ​Crumple Zone៖ បង្កើត​ឡើង​ដំបូង​គេ​ក្នុង​ឆ្នាំ ១៩៥១ ដើម្បី​ការពារ​កាប៊ី​ន​អ្នកដំណើរ​នៅ​ពេល​មាន​ឧបទ្ទវហេតុ​កើតឡើង​ ។
•​ ​ប្រព័ន្ធ​ហ្វ្រាំង​ជំនួយ (ABS) និង​ប្រព័ន្ធ​ទប់​លំនឹង (ESP)៖ ជា​បច្ចេកវិទ្យា​ស្នូល​ដែល​ជួយ​ឱ្យ​អ្នកបើកបរ​គ្រប់គ្រង​រថយន្ត​បាន​យ៉ាង​មាន​សុវត្ថិភាព​បំផុត​ក្នុង​គ្រប់​ស្ថានភាព​ផ្លូវ​ពេល​ចាប់​ហ្វ្រាំង ​។
•​ ​ប្រព័ន្ធ​ពោង​សុវត្ថិភាព (Airbags) និង​ប្រព័ន្ធ​ការពារ​មុន​ពេល​ប៉ះទង្គិច (PRE-SAFE®)៖ ដែល​អាច​ព្យាករណ៍ និង​ត្រៀមលក្ខណៈ​ការពារ​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ​ដោយ​ស្វ័យប្រវត្តិ​មុន​ពេល​គ្រោះថ្នាក់​កើតឡើង​ ។

លើស​ពី​នេះ​ប្រ​វត្ត​សាស្ត្រ​ថ្មី​ដែល RMA CAMBODIA នឹង​នាំ​ចូល​ផ្តាច់មុខ​ដោយ​ផ្ទាល់​នូវ​ម៉ូ​ដែល​ល្បី​ៗ​ជា​ច្រើន​ពី Mercedes-Benz ដែល​អតិថិជន​ទន្ទឹងរង់ចាំ រួម​មាន​៖

•​ ​Mercedes-Benz GLS (​កំពូល​រថយន្ត SUV ខ្នាត​ធំ​)៖ រថយន្ត SUV ដ៏​ធំ​ទូលាយ​ដែល​មាន​កៅអី ៣ ជួរ ប្រៀប​ដូច​ជា​ការ​នាំ​យក​ភាព​ប្រណីត​ឥត​ខ្ចោះ​នៃ​ត្រកូល S-Class មក​បំពាក់​លើ​រថយន្ត SUV ស័ក្តិសម​បំផុត​សម្រាប់​គ្រួសារ និង​ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ប្រកបដោយ​ផាសុកភាព ​។

•​ ​Mercedes-Benz GLE (​រថយន្ត SUV ទំនើប​ទាន់សម័យ​)៖ រថយន្ត SUV ដែល​មាន​តុល្យ​ភាពល្អ​ឥត​ខ្ចោះ រវាង​រូបរាង​បែប​ស្ព័​រ ភាពរឹងមាំ និង​បច្ចេកវិទ្យា​ជំនួយការ​បើកបរ​ដ៏​ឆ្លាត​វៃ ​។

•​ ​Mercedes-Maybach (​កំពូល​នៃ​ភាព​ប្រណីត​)៖ ជា​និមិត្តរូប​នៃ​ភាព​ថ្លៃថ្នូរ កិត្យានុភាព និង​ផាសុកភាព​ដាច់​គេ សម្រាប់​ថ្នាក់ដឹកនាំ និង​ឥស្សរជន​ជាន់ខ្ពស់​។ ផ្នែក​ខាងក្នុង​ត្រូវ​បាន​រចនា​ឡើង​យ៉ាង​វិចិត្រ​ប្រៀប​ដូច​ជា​បន្ទប់ទទួលភ្ញៀវ​ឯកជន ដែល​ផ្តល់​នូវ​ឯកជន​ភាព និង​ឧត្តមភាព​ខ្ពស់​បំផុត​ ។

•​ ​Mercedes-AMG (​កំពូល​កម្លាំង​ម៉ាស៊ីន និង​ល្បឿន​)៖ បង្កើត​ឡើង​សម្រាប់​អ្នក​ដែល​ស្រឡាញ់​ការ​បើកបរ​ដ៏​រំភើប និង​អានុភាព​ខ្លាំងក្លា​។ ត្រកូល AMG ល្បីល្បាញ​ដោយសារ​ការ​ផ្គុំ​ម៉ាស៊ីន​ដោយ​ដៃ​ផ្ទាល់​ពី​វិស្វករ​ជំនាញ​ម្នាក់​សម្រាប់​ម៉ាស៊ីន​មួយ​គ្រឿង (One Man, One Engine) ដែល​ផ្តល់​នូវ​សន្ទុះ និង​សំឡេង​ម៉ាស៊ីន​ដ៏​មាន​អំណាច​ ។

តើ​ការ​ជាវ​រថយន្ត​ពី​ក្រុមហ៊ុន RMA Cambodia ផ្តល់​នូវ​ទំនុកចិត្ត និង​ភាព​ខុស​ប្លែក​យ៉ាងដូចម្តេច​ខ្លះ? កន្លង​មក អតិថិជន​មួយ​ចំនួន​ធ្លាប់​មាន​ក្តី​បារម្ភ​ពាក់ព័ន្ធ​នឹង​គ្រឿងបន្លាស់ ឬ​ការ​ថែទាំ​ជួសជុល​រថយន្ត Mercedes-Benz នៅ​កម្ពុជា ​។ ប៉ុន្តែ​ក្រោម​ការ​គ្រប់គ្រង និង​ចែកចាយ​ផ្លូវការ​របស់ RMA Cambodia អ្វី​ៗ​ត្រូវ​បាន​ផ្លាស់​ប្តូរ និង​លើកកម្ពស់​ទាំងស្រុង​៖
1.​ ​រថយន្ត​ស្តង់ដារ​សម្រាប់​ទីផ្សារ​កម្ពុជា​៖ ផលិត​ឡើង​ដោយ​តម្រូវ​តាម​លក្ខខណ្ឌ​អាកាសធាតុ​ក្តៅ និង​ស្ថានភាព​ផ្លូវ​នៅ​កម្ពុជា​ដោយ​ផ្ទាល់ ដែល​ធានា​ឱ្យ​ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់​ដំណើរការ​បាន​យ៉ាង​ល្អ​ប្រសើរ និង​ម៉ាស៊ីន​មាន​អាយុកាល​ប្រើប្រាស់​បាន​យូរអង្វែង​ ។
2.​ ​ការ​ធានា​ផ្ទាល់​ពី​រោងចក្រ (Factory Warranty)៖ អតិថិជន​លែង​មានការ​ព្រួយបារម្ភ​លើ​បញ្ហា​បច្ចេកទេស ព្រោះ​រថយន្ត​នីមួយ​ៗ​ភ្ជាប់​មក​ជាមួយ​ការ​ធានា​ត្រឹមត្រូវ​ស្រប​តាម​ស្តង់ដារ​ពី​រោងចក្រ Mercedes-Benz ផ្ទាល់​ ។
3.​ ​គ្រឿងបន្លាស់​សុទ្ធ ១០០%៖ នាំ​ចូល​ដោយ​ផ្ទាល់​ពី​រោងចក្រ កាត់​បន្ថយ​ការ​រង់ចាំ​យូរ និង​ធានា​នូវ​សុវត្ថិភាព​ខ្ពស់​បំផុត​សម្រាប់​រថយន្ត​របស់​លោក​អ្នក​ ។
4.​ ​អ្នកជំនាញ​បច្ចេកទេស​ទទួល​បានការ​បណ្តុះបណ្តាល​ផ្ទាល់​៖ ការ​ជួសជុល និង​ថែទាំ​ត្រូវ​បាន​អនុវត្ត​ដោយ​ក្រុម​វិស្វករ ជាង​ជំនាញ និង​ទីប្រឹក្សា​សេវាកម្ម​ដែល​បាន​ឆ្លងកាត់​ការ​បណ្តុះបណ្តាល និង​ទទួលស្គាល់​ជា​ផ្លូវការ​ពី Mercedes-Benz ​។
5.​ ​ROADSIDE ASSISTANCE និង Call-Center 24 ម៉ោង / 7 ថ្ងៃ

អគារ​តាំង​បង្ហាញ (Showroom) ដ៏​ធំ​ស្កឹមស្កៃ និង​ទំនើប​តាម​ស្តង់ដារ​អន្តរជាតិ​របស់ Mercedes-Benz នឹង​បើក​ដំណើរការ​ជា​ផ្លូវការ​នា​ដើមឆ្នាំ២០២៧ ខាង​មុខ​នេះ ដើម្បី​ទទួល​ស្វាគមន៍​អតិថិជន​មក​ទស្សនា សាកល្បង​បើកបរ និង​ទទួលយក​បទ​ពិសោធន៍​ដ៏​ល្អ​ឯក​។ ទីតាំង​នៃ​អគារ​តាំង​បង្ហាញ​៖ ស្ថិត​នៅ​តាម​បណ្ដោយ មហាវិថី​សម្តេច ហ៊ុន សែន ៦០​ម៉ែត្រ កែង​មហាវិថី​ឧកញ៉ា ហ៊ុន នាង សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ​។

លោក​អ្នក​អាច​ទំនាក់​សាកសួរ ឬ​កក់​រថយន្ត​បាន ​តាម​រយៈលេខ​ទូរស័ព្ទ ឬ​បណ្ដាញ​សង្គម​ដូច​ខាងក្រោម ​៖
លេខ​ទំនាក់ទំនង​៖ 099 777 028 / 085 777 093
ផេ​ក​ហ្វេ​ក​បុក​ផ្លូវការ​៖ Mercedes-Benz Cambodia | Facebook
Instagram: Instagram
Tiktok: https://www.tiktok.com/@mercedesbenz.cambo
YoutubeChannel: Mercedes-Benz Cambodia – YouTube
តេ​លេ​ក្រាម​: https://t.me/mercedesbenzcambo
សូម​រង់ចាំ​តាមដាន​ទាំងអស់​គ្នា ដើម្បី​ស្វែង​យល់​ថា តើ​បទ​ពិសោធន៍​នៃ​ការ​បើកបរ​រថយន្ត Mercedes-Benz ផ្លូវការ​ពិតប្រាកដ មាន​ភាព​ខុស​ប្លែក និង​អស្ចារ្យ​កម្រិត​ណា ​!

អំពី​ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) ម​.​ក​.
ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) ម​.​ក​. មាន​វត្ត​មាននៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ អស់​រយៈពេល ៣៤ ឆ្នាំ មក​ហើយ​ចាប់តាំងពី​ឆ្នាំ​១៩៩២ ហើយ​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុង​ការ​ផ្តល់ ​ជូន​នូវ​សេវាកម្ម​ផលិតផល​ល្បី​ៗ​លើ​ពិភពលោក សម្រាប់​សហគ្រាស​ពាណិជ្ជកម្ម និង​សហគ្រាស​មិនមែន​ពាណិជ្ជកម្ម​មាន​ដូច​ជា​៖ វិស័យ​យានយន្ត កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ដំណោះស្រាយ​ក្នុង​ឃ្លាំង សេវាកម្ម​ភតិសន្យា​ហិរញ្ញវត្ថុ សេវាកម្ម​ជួល​រថយន្ត និង​ឧស្សាហកម្ម​ចំណីអាហារ​។​ល ​។

ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា គឺជា​ក្រុមហ៊ុន​ដែល​នាំ​ចូល និង​ចែកចាយ​ផ្តាច់មុខ​ នូវ​ផលិតផល​ម៉ាក​ល្បី​ៗ​ជា​ច្រើន​ដូច​ជា​៖ រថយន្ត​ហ្វ​ដ (Ford) រថយន្ត Mercedes-Benz រថយន្ត Jeep និង RAM រថយន្ត Peugeot រថយន្ត ChangAn រថយន្ត​អគ្គិសនី Deepal គ្រឿងចក្រ​ធុន​ធ្ងន់​ម៉ាក​ជេ​ស៊ី​ប៊ី (JCB) គ្រឿងយន្ត​កសិកម្ម​ច​ន​ឌា​រ (John Deere) រថយន្ត​ដឹក​ទំនិញ FUSO រថយន្ត​ផលិត និង​ក្រឡុក​បេតុង AJAX ម៉ាស៊ីន​លើកដាក់​ទំនិញ​ម៉ាក​TCM ឧបករណ៍​សម្អាត Hako ឧបករណ៍​ជួសជុល​រថយន្ត​សម្រាប់​យានដ្ឋាន SATA ប៉ា​ឡែ​ត​សម្រាប់​ទ្រ​ទំនិញ​ម៉ាក Mahsing ឧបករណ៍​លើក​ទៅ​ទី​ខ្ពស់ JCB និង Haulotte ប្រព័ន្ធ​ធ្នើរ​ដែក​សម្រាប់​ទ្រ​ទំនិញ​ម៉ាក Hoa Long និង​ឧបករណ៍​តេស្ត​បរិក្ខារ​អគ្គិសនី Megger ​៕ អត្ថបទសហការ