ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ប្រធានាធិបតី​បារាំង និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​វៀតណាម អញ្ជើញ​ទស្សនា​ស្តង់​មិត្ត​ហ្វូ​ន ក្នុង​ព្រឹត្តិការណ៍ FrancoTech 2026

6 ថ្ងៃ មុន

រាជធានី​ភ្នំពេញ, ថ្ងៃ​ទី​ ១៦ ខែវិច្ឆិកា ឆ្នាំ​ ២០២៦ ៖ ក្នុង​ឱកាស​នៃ​ព្រឹត្តិការណ៍​បច្ចេកវិទ្យា និង​នវានុវត្តន៍ FrancoTech 2026 ដែល​រៀបចំ​ឡើង​នៅ​រាជធានី​ភ្នំពេញ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម Emmanuel Macron ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​បារាំង និង​ឯកឧត្តម តូ ឡឹម អគ្គលេខាធិការ​បក្សកុម្មុយនិស្ត​វៀតណាម និង​ជា​ប្រធាន​រដ្ឋ​វៀតណាម រួម​ជាមួយ​គណៈប្រតិភូ​ជាន់ខ្ពស់ បាន​អញ្ជើញ​ទស្សនា​ស្តង់​តាំង​បង្ហាញ​របស់​ក្រុមហ៊ុន មិត្ត​ហ្វូ​ន ដើម្បី​ស្វែង​យល់​អំពី​ផលិតផល សេវាកម្ម និង​ដំណោះស្រាយ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ដែល​ក្រុមហ៊ុន​កំពុង​អភិវឌ្ឍ និង​ផ្តល់​ជូន​នៅ​កម្ពុជា​ ។

ក្នុង​ឱកាស​ដ៏​មាន​កិត្តិយស​នេះ ថ្នាក់ដឹកនាំ​ក្រុមហ៊ុន មិត្ត​ហ្វូ​ន បាន​ទទួល​ស្វាគមន៍​គណៈប្រតិភូ និង​ធ្វើ​បទ​បង្ហាញ​អំពី​ប្រតិបត្តិការ​អាជីវកម្ម​របស់​ក្រុមហ៊ុន​នៅ​កម្ពុជា ព្រមទាំង​ណែនាំ​អំពី​ផលិតផល និង​ដំណោះស្រាយ​បច្ចេកវិទ្យា​ដែល​កំពុង​ដាក់​ឱ្យ​ប្រើប្រាស់​លើ​ទីផ្សារ​ ។ ដំណើរ​ទស្សនកិច្ច​នេះ​បាន​ផ្តល់​ឱកាស​ដ៏​សំខាន់​ដល់​មិត្ត​ហ្វូ​ន ក្នុង​ការ​បង្ហាញ​សមត្ថភាព​បច្ចេកវិទ្យា និង​ពង្រឹង​ការ​ទទួលស្គាល់​ម៉ាក​យីហោ​របស់​ខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ ​។

ក្នុង​នាម​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ឈានមុខ​មួយ​នៅ​កម្ពុជា មិត្ត​ហ្វូ​ន បាន​និង​កំពុង​ពង្រីក​វិសាលភាព​អាជីវកម្ម​របស់​ខ្លួន​ពី​ការ​ផ្តល់​សេវា​ទូរគមនាគមន៍​បែប​ប្រពៃណី ទៅ​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដែល​ផ្តល់​សេវាកម្ម និង​ដំណោះស្រាយ​ឌី​ជី​ថ​ល​ចម្រុះ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ដែល​កំពុង​កើនឡើង​របស់​ប្រជាពលរដ្ឋ សហគ្រាស និង​ស្ថាប័ន​នានា​នៅ​ទូ​ទាំង​ប្រទេស​ ។

នៅ​ក្នុង​ព្រឹត្តិការណ៍ FrancoTech 2026 មិត្ត​ហ្វូ​ន បាន​នាំ​យក​ផលិតផល និង​ដំណោះស្រាយ​បច្ចេកវិទ្យា​ជា​ច្រើន​មក​ដាក់​តាំង​បង្ហាញ ដែល​គ្របដណ្តប់​លើ​វិស័យ​ទូរគមនាគមន៍ ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល សុខាភិបាល អប់រំ និង​សេវា​ដឹក​ជញ្ជូន ​។ ដំណោះស្រាយ​ទាំងនេះ​ឆ្លុះ​បញ្ចាំង​ពី​ការ​យក​បច្ចេកវិទ្យា​មក​ប្រើប្រាស់​ជាក់ស្តែង ដើម្បី​លើកកម្ពស់​គុណភាព​នៃ​កា​រត​ភ្ជាប់​ទំនាក់ទំនង សម្រួល​ដល់​ប្រតិបត្តិការ​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល និង​បង្កើន​ភាព​ងាយស្រួល​ក្នុង​ការ​ទទួល​បាន​សេវាកម្ម​ចាំបាច់​នានា សម្រាប់​ប្រជាពលរដ្ឋ និង​អាជីវកម្ម​ ។

ការ​អភិវឌ្ឍ​ដំណោះស្រាយ​បច្ចេកវិទ្យា​ទាំងនេះ ស្រប​តាម​ទិស​ដៅ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ជំរុញ​សេដ្ឋកិច្ច និង​សង្គម​ឌី​ជី​ថ​ល​។ តាម​រយៈ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍ និង​ការ​ពង្រីក​ប្រព័ន្ធ​អេកូឡូស៊ី​ឌី​ជី​ថ​ល មិត្ត​ហ្វូ​ន បន្ត​ចូលរួម​គាំទ្រ​ដល់​ការ​ធ្វើ​បរិវត្ត​កម្ម​ឌី​ជី​ថ​ល និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ ។

ព្រឹត្តិការណ៍ FrancoTech 2026 ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​ក្រប​ខណ្ឌ​នៃ​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី ​លើក​ទី ​២០ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ដោយ​មានការ​ចូលរួម​ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា អ្នកជំនាញ វិនិយោគិន និង​ស្ថាប័ន​នានា​មក​ពី​បណ្តា​ប្រទេស​ជា​ច្រើន ​។ ព្រឹត្តិការណ៍​នេះ​ជា​វេទិកា​ដ៏​សំខាន់​សម្រាប់​ការ​តាំង​បង្ហាញ​នវានុវត្តន៍​បច្ចេកវិទ្យា ការ​ផ្លាស់​ប្តូរ​ចំណេះដឹង និង​បទ​ពិសោធន៍ ព្រមទាំង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ដៃគូ​ជាតិ និង​អន្តរជាតិ ​។

តាម​រយៈ​ការ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ FrancoTech 2026 មិត្ត​ហ្វូ​ន បន្ត​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា និង​នវានុវត្តន៍​ឌី​ជី​ថ​ល ព្រមទាំង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ដៃគូ​អន្តរជាតិ ​។ វត្តមាន​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៅ​ស្តង់​មិត្ត​ហ្វូ​ន ក៏​ជា​ឱកាស​ដ៏​មាន​តម្លៃ​ក្នុង​ការ​លើកកម្ពស់​ការ​ទទួលស្គាល់​ម៉ាក​យីហោ​មិត្ត​ហ្វូ​ន និង​បង្ហាញ​សមត្ថភាព​បច្ចេកវិទ្យា​របស់​សម្ព័ន្ធ​ក្រុមហ៊ុន Viettel នៅ​លើ​ឆាក​អន្តរជាតិ ខណៈ​ដែល​ក្រុមហ៊ុន​បន្ត​រួមចំណែក​ជំរុញ​ការ​អភិវឌ្ឍ​ឌី​ជី​ថ​ល​នៅ​កម្ពុជា​ ៕ អត្ថបទសហការ