ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អ៊ូអរ​មែនទែន​នៅ​មាត់បឹង​តាកែវ ​! Cambodia Sport+ ចេញ​មុខ​ឧបត្ថម្ភ​ធំ ក្នុង​កម្មវិធី​រត់​សម្រាប់​មហាជន ចម្ងាយ ១០ គ​.​ម អបអរសាទរ​ពិធីបុណ្យ​អុំទូក​ខេត្តតាកែវ ឆ្នាំ​ ២០២៦

1 ថ្ងៃ មុន

ខេត្តតាកែវ​ ៖ បឹង​តាកែវ ដែល​ថ្មី​ៗ​នេះ​ទើបតែ​ដាក់​សម្ពោធ​រូបសំណាក​បង្កង​យក្ស​បាញ់​ទឹក ក៏​ជាទី​តាំង​ចាប់ផ្តើម​នៃ​ព្រឹត្តិការណ៍ «​រត់​សម្រាប់​មហាជន ចម្ងាយ ១០ គ​.​ម​» ក្រោម​ការ​ឧបត្ថម្ភ​ទាំងស្រុង​ពី Cambodia Sport+​ ។ កម្មវិធី​នេះ បាន​ប្រមូលផ្តុំ​អ្នក​ស្រឡាញ់​កីឡា​ជា​ច្រើន​មក​ចូលរួម​រត់​ហាត់ប្រាណ អម​ជាមួយ​ចង្វាក់ភ្លេង​ពី DJ ទាំង ៣ រូប កាន់តែ​បន្ថែម​ភាព​សប្បាយ​រីករាយ​ដល់​ព្រឹត្តិការណ៍​អបអរសាទរ​បុណ្យអុំទូក​ខេត្តតាកែវ ​។

ព្រឹត្តិការណ៍​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​រដ្ឋបាល​ខេត្តតាកែវ ដើម្បី​អបអរសាទរ​ពិធីបុណ្យ​អុំទូក​ខេត្តតាកែវ ឆ្នាំ​ ២០២៦ ក្រោម​ការ​អញ្ជើញ​ចូលរួម​ដោយ ឯកឧត្តម វ៉ី សំណាង អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ ​។ សម្រាប់​បងប្អូន​ដែល​បាន​ចូលរួម នឹង​ត្រូវ​ចេញដំណើរ​ពី​មាត់បឹង​តាកែវ រត់​ឆ្លងកាត់​រង្វង់​មូល​អូរ​ចំបក់ និង​រង្វង់​មូល​វិមាន​ឯករាជ្យ មុន​នឹង​ត្រឡប់​មក​កាន់​ទី​ផ្តាច់ព្រ័ត្រ ដោយ​អ្នក​ឈ្នះ​នឹង​ទទួល​បាន​មេដាយ ក៏​ដូច​ជា​វត្ថុ​អនុស្សាវរីយ៍​ផង​ដែរ ​។

ក្រោម​ការ​ឧបត្ថម្ភ​ទាំងស្រុង​ពី Cambodia Sport+ កម្មវិធី​រត់​សប្បុរស​ធ​ម៏​នេះ បាន​បង្កើត​ឱកាស​ឱ្យ​បងប្អូន​ជា​ច្រើន​បាន​ជួបជុំ​គ្នា ចូលរួម​ធ្វើ​លំ​ហាត់ប្រាណ​ដើម្បី​សុខភាព និង​ពង្រឹងស្មារតី​សាមគ្គីភាព​ក្នុង​សហគមន៍​ ។ នេះ ក៏​ជា​គោលដៅ​ចម្បង​មួយ​របស់ Cambodia Sport+ ដែល​តែងតែ​ចូលរួម​គាំទ្រ​ព្រឹត្តិ​កាណ៍​កីឡា​ជា​ច្រើន​លើក​ច្រើន​សារ ដើម្បី​ឱ្យ​យុវជន និង​ប្រជាជន​គ្រប់​វ័យ​កាន់តែ​ស្រឡាញ់​ចូល​ចិត្តការ​លេង​កីឡា និង​យកចិត្តទុកដាក់​លើ​សុខភាព​កាន់តែ​ខ្លាំង ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កន្លង​មក CAMBODIA SPORT+ បាន​សហការ​ជាមួយ​ក្លឹ​ប​រត់ Garmin Run Club និង Neak Run Club ដើម្បី​ជំរុញ​ការ​ហាត់ប្រាណ​ក្នុង​សហគមន៍ ព្រមទាំង​ឧបត្ថម្ភ​កីឡាបាល់ទះ និង​ប្រដាល់​ឃី​ក​បុក​ស៊ី​ង ដើម្បី​បង្កើន​ឱកាស​ដល់​កីឡាករ កីឡាការិនី​ខ្មែរ និង​រួមចំណែក​ដល់​ការ​រីក​ចម្រើន​នៃ​វិស័យ​កីឡា​ជាតិ ​៕ អត្ថបទសហការ

Cambodia Sport+ ភេសជ្ជៈ​អ៉ីយ៉ុង បំពេញ​ជាតិ​ទឹក ល្អ​សម្រាប់​រាង​កាយ និង​សុខភាព !