ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

R&F CITY ប្រារព្ធ​ខួប ៨ ឆ្នាំ​ ជាមួយ​ការ​លើកកម្ពស់​សហគមន៍​រស់នៅ​បែប​ធម្មជាតិ និង​ការ​ដាក់​បង្ហាញ​លំនៅ​ឋាន​ប្រណីត​ថ្មី NOVA

2 អាទិត្យ មុន

លំនៅ​ឋាន​ប្រណីត NOVA ត្រូវ​បាន​ប្រកាស​ដាក់​លក់​ជា​ផ្លូវការ ខណៈ​ច្រក​ផ្លូវ​ចេញចូល​ដ៏​សំខាន់​មួយទៀត​អគារ MIRO បាន​បើក​ឱ្យធ្វើ​ចរាចរណ៍​ជាមួយ​ពិធី​កាត់​ខ្សែបូ​ផង​ដែរ ។

រាជធានី​ភ្នំពេញ ៖ កាលពីថ្ងៃ​ទី ៣១ ខែតុលា ឆ្នាំ ២០២៦ គម្រោង R&F CITY បាន​រៀបចំ​ពិធី​អបអរសាទរ​ខួប ៨ ឆ្នាំ និង​ការ​ដាក់​បង្ហាញ​នូវ​លំនៅ​ឋាន​ប្រណីត NOVA នៅ​មជ្ឈមណ្ឌល​លក់​របស់​គម្រោង​ផ្ទាល់ដោយ​មានការ​ចូលរួម​ពី​សំណាក់ ម្ចាស់​លំនៅ​ឋាន ដៃគូ​អាជីវកម្ម តំណាង​សារព័ត៌មាន និង​ភ្ញៀវ​កិត្តិយស​ក្នុង​វិស័យ​អចលនទ្រព្យ ប្រមាណ ២០០ នាក់ បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​នេះ​។

ចាប់តាំងពី​ការ​ចាប់ផ្តើម​គម្រោង​នៅ​ឆ្នាំ ២០១៨ មក R&F CITY បាន​ប្រគល់​លំនៅ​ឋាន​ជា​បន្តបន្ទាប់ ព្រមទាំង​អភិវឌ្ឍ​សំណង់​ពាណិជ្ជកម្ម និង​បរិក្ខារ​កីឡា​ជា​ច្រើន​សម្រាប់​បម្រើ​ដល់​តម្រូវការ​របស់​អតិថិជន ​។ គិត​ត្រឹម​ពេល​រៀបចំ​ពិធី​នេះ គម្រោង R&F CITY បាន​ប្រគល់​លំនៅ​ឋាន​ជាង ៣.២០០ យូ​នី​ត និង​សាងសង់​អគារ​បាន​ចំនួន ១២ អគារ ដោយ​មាន​ម្ចាស់​លំនៅ​ឋាន​មក​ពី​បណ្ដា​ប្រទេស និង​តំបន់​ចំនួន ២៨​ ។ គម្រោង​បាន​វិ​វ​ឌ្ឍ​ជា​បន្តបន្ទាប់​ទៅ​ជា​សហគមន៍​ដែល​មាន​ភាព​សម្បូរ​បែប​ដោយ​រួម​បញ្ចូល​ជាមួយ​ការ​រស់នៅ សកម្មភាព​អាជីវកម្ម កីឡា និង​សេវាកម្ម​ផ្សេង​ៗ​ទៀត​ក្នុង​សហគមន៍​មួយ​នេះ ​។

ក្នុង​ការ​លើកកម្ពស់​បរិក្ខារ​សហគមន៍​របស់​គម្រោង R&F CITY ការ​បើក​ច្រក​ផ្លូវ​ចេញចូល​សំខាន់​អគារ MIRO ឱ្យធ្វើ​ចរាចរណ៍ ព្រមទាំង​បាន​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ម្ចាស់​លំនៅ​ឋាន​បាន​មួយ​កម្រិត​ទៀត ​។

ទីលានកីឡា​ភី​កល​ប៊​ល​ថ្មី​ក៏​បាន​បើក​ឲ្យ​ដំណើរការ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ផង​ដែរ ដោយ​ផ្តល់​ជូន​នូវ​ការ​បណ្តុះបណ្តាល​ពី​អ្នកជំនាញ និង​ឱកាស​លេង​កីឡា​ភី​កល​ប៊​ល​នេះ ដើម្បី សុខភាព និង​បង្កើន​ទំនាក់ទំនង​ល្អ​ៗ​ជាមួយ​គ្នា​។

បន្ថែម​ពី​នេះ​ផង​ដែរ សួន​សម្រាប់​សត្វ​ចិញ្ចឹម​ក៏​គ្រោង​នឹង​បើក​នៅ​ថ្ងៃ​ទី ១៥ ខែធ្នូ ដើម្បី​បរិយាកាស​បន្ថែម​ក្រៅ​អគារ​សម្រាប់​គ្រួសារ​ដែល​មាន​សត្វ​ចិញ្ចឹម​ផ្ទាល់ ​។

ការ​លើកកម្ពស់​សេវា​គ្រប់គ្រង​អចលនទ្រព្យ​រួម​មាន ការ​ផ្ទៀងផ្ទាត់​នៅ​ច្រក​ចេញចូល ការ​ចុះបញ្ជី​ភ្នាក់ងារ​អចលនទ្រព្យ បរិក្ខារ​សម្រួល​ជីវភាព​ប្រចាំ​ថ្ងៃ ការ​យកចិត្តទុកដាក់​ចំពោះ​កុមារ និង​មនុស្ស​ចាស់ ព្រមទាំង​ការ​កែ​លម្អ​នីតិវិធី​ស្នើ​សុំ​ជួសជុល​ ។ សេវាកម្ម​ដូច​ជា កំណត់ហេតុ​ស្ថានភាព​លំនៅ​ឋាន ការ​ត្រួតពិនិត្យ​លំនៅ​ឋាន​ទំនេរ​ជា​ប្រចាំ ការ​ថែទាំ​លំនៅ​ឋាន និង​ការ​ប្រមូល​ថ្លៃ​ជួល​ជំនួស​ម្ចាស់ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​ម្ចាស់​លំនៅ​ឋាន​ដែល​រស់នៅ​ផ្ទាល់ ឬ​ប្រគល់​លំនៅ​ឋាន​ឱ្យ​ខាង​គម្រោង​គ្រប់គ្រង​ជំនួស ​។

ចំណុច​សំខាន់​មួយទៀត​នៃ​ពិធី​នេះ គឺ​ការ​បង្ហាញ​ជា​ផ្លូវការ​នូវ​លំនៅ​ឋាន​ប្រណីត NOVA ដែល​មាន​ជម្រើស​ចំនួន ៦ ប្រភេទ​យូ​នី​ត ជាមួយ​ទំហំ​ប្រមាណ​ពី ៥៤ ដល់ ១៩៥ ម៉ែត្រការ៉េ​ ។ ដោយ​មាន​រចនា​ប្លង់​ឡើង​វិញ និង​ការ​លើកកម្ពស់​មុខងារ​ប្រើប្រាស់ ព្រមទាំង​បាន​កែ​លម្អ​យ៉ាង​យកចិត្តទុកដាក់​ជាទី​បំផុត ដើម្បី​ឆ្លើយ​តប​នឹង​បរិយាកាស និង​តម្រូវការ​រស់នៅ​របស់​គ្រួសារ​នីមួយ​ៗ​។ លំនៅ​ឋាន​ទំហំ​ប្រមាណ ៥៤ ម៉ែត្រការ៉េ ផ្តោត​លើ​បទ​ពិសោធន៍​រស់នៅ​បែប​សណ្ឋាគារ​កម្រិត​ខ្ពស់​ ។

ជម្រើស​ទី​ពីរ​ប្រភេទ​យូ​នី​ត ដែល​មាន​ទំហំ​ប្រមាណ ៧៨ ម៉ែត្រការ៉េ ផ្តោត​ទៅ​លើ​ឯកជន​ភាព​នៃ​បន្ទប់​គេង​ពីរ​ដែល​មាន​បន្ទប់ទឹក​ផ្ទាល់ខ្លួន និង​ការ​ប្រើប្រាស់​លំហ​ក្នុង​លំនៅ​ឋាន​ពីរ​បន្ទប់​គេង​យ៉ាង​មាន​ប្រសិទ្ធភាព ​។

ចំណែក​លំនៅ​ឋាន​ទំហំ​ប្រមាណ ១៣២ ម៉ែត្រការ៉េ ១៣៤ ម៉ែត្រការ៉េ និង ១៩៥ ម៉ែត្រការ៉េ ផ្តល់​ជូន​នូវ​អារម្មណ៍​ខុស​ប្លែក​គ្នា ដោយ​មានការ​រចនា​ប្លង់​សម្រាប់​ការ​ប្រើប្រាស់​ផ្សេង​ៗ ការ​រស់នៅ​ជា​លក្ខណៈ​គ្រួសារ និង​បែងចែក​ទីតាំង​សម្រាប់​កន្លែង​ទទួលភ្ញៀវ​យ៉ាង​ធំ​ទូលាយ​ ។

ការ​រចនា​ផ្ទៃ​ខាងក្នុង​របស់ NOVA ប្រើ​រចនា​បទ «Nanyang-inspired interior design» ដោយ​រួម​បញ្ចូល​សម្ភារៈ​ឈើ​ដែល​ផ្តល់​នូវ​អារម្មណ៍​កក់ក្តៅ សិល្បៈ​ថ្ម និង​ពណ៌​បែប​ស្ងប់ស្ងាត់​ទៅ​ក្នុង​លំហ​នៃ​ការ​រស់នៅ​ ។

គ្រប់​ប្រភេទ​យូ​នី​ត​ទាំងអស់​របស់ NOVA បាន​បំពាក់​មក​ជាមួយ​នូវ​ប្រព័ន្ធ​ផ្ទះ​ឆ្លាត​វៃ​ទាំងមូល ដោយ​រួម​ប​ញ្ជូ​ល​ទាំង​សោភ័ណ​ភាព និង​មុខងារ​ប្រើប្រាស់​ទូទៅ​ប្រចាំ​ថ្ងៃ​ ។ បន្ទាប់​ពី​ការ​ដាក់​បង្ហាញ​នូវ​លំនៅ​ឋាន​ថ្មី ភ្ញៀវ​ដែល​បាន​ចូលរួម​បាន​បែងចែក​ជា​ក្រុម ដើម្បី​ទស្សនា​បន្ទប់​គំរូ​នៅ​ជាន់​ទី ៣ នៃ​អគារ B2 និង​ពិភាក្សា​ជាមួយ​ទីប្រឹក្សា​គម្រោង​អំពី​ប្លង់ មុខងារ​នៃ​លំហ​នីមួយ​ៗ និង​បរិក្ខារ​បំពាក់​ក្នុង​លំនៅ​ឋាន​ថ្មី NOVA ។ ក្នុង​នោះ​ផង​ដែរ តារាចម្រៀង​កម្ពុជា​ដ៏​មាន​ប្រជាប្រិយភាព Mina ក៏​បាន​ចូលរួម​បកស្រាយ​ចម្រៀង និង​ឡើង​សម្តែង ដើម្បី​ញ៉ាំង​បរិយាកាស​ឲ្យ​កាន់តែ​មាន​ភាព​រីករាយ​ ។

កម្មវិធី​នេះ​ក៏​មាន​អាហារ​បែប​ប៊ូ​ហ្វេ​ពេល​ល្ងាច និង​សកម្មភាព​សាកល្បង​ចូលរួម​លេង​កំសាន្ត​កីឡា​ភី​កល​ប៊​ល ព្រមទាំង​មាន​តំណាង​សារព័ត៌មាន​ក្នុងស្រុក​ល្បី​ៗ និង​អ្នក​បង្កើត​មាតិកា​លើ​បណ្តាញ​សង្គម​ជា​ច្រើន​រូប​អញ្ជើញ​ចូលរួម​ផង​ដែរ ​។

តាម​រយៈ​ការ​រួម​បញ្ចូល​ការ​គ្នា​នៃ​ការ​កែ​លម្អ​សហគមន៍​ជាមួយនឹង​ការ​លើកកម្ពស់​លំនៅ​ឋា​របស់​គម្រោង ពិធី​ខួប ៨ ឆ្នាំ​នេះ​ក៏​បាន​បង្ហាញ​ពី​ទិស​ដៅ​អភិវឌ្ឍ​របស់ R&F CITY លើ​ការ​សាងសង់ និង​ការ​ប្រគល់​លំនៅ​ឋាន​ជូន​អតិថិជន​ទាំងអស់ ដើម្បី​ឆ្ពោះទៅ​រក​ប្រតិបត្តិការ និង​ការ​ផ្តល់​សេវាកម្ម​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ជា​បន្តបន្ទាប់ ​។ គម្រោង R&F CITY នឹង​បន្ត​ផ្តោត​លើ​តម្រូវការ​សម្រាប់​ការ​រស់នៅ ដោយ​បំពេញបន្ថែម​បរិក្ខារ​កែ​លម្អ​សេវាកម្ម និង​អភិវឌ្ឍ​ជម្រើស​លំនៅ​ឋាន​ថ្មី​ៗ​បន្ត​ទៀត ដើម្បី​ផ្តល់​ជូន​បរិយាកាស​រស់នៅ​យ៉ាង​សម្បូរ​បែប ដែល​រួម​បញ្ចូល​លំនៅ​ឋាន ពាណិជ្ជកម្ម កីឡា និង​ការ​គ្រប់គ្រង​សហគមន៍​ទាំងមូល​ ៕ អត្ថបទសហការ

More information:
Hot Line:011 882 777
Official Website:rfcityphnompenh.com