ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វិទ្យាល័យ ជា ចាន់​តូ ចាប់ផ្តើម​ឆ្នាំ​សិក្សា​ដំបូង ដើម្បី​ផ្តល់​លទ្ធភាព​ដល់​សិស្សានុសិស្ស​បាន​សិក្សា​រៀនសូត្រ

1 ថ្ងៃ មុន

រាជធានីភ្នំពេញ៖ សិស្សានុសិស្ស​បាន សិក្សា​រៀនសូត្រ និង​ជា​គោលដៅ​ចូលរួម​ចំណែក​អភិវឌ្ឍ​វិស័យ​អប់រំ​នៅ​ក្នុង​ប្រទេស​កម្ពុជា ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​អភិវឌ្ឍ​ធនធាន មនុស្ស​សម្រាប់​ស​វត្សរ៍​ថ្មី ​។

វិស័យ​អប់រំ​ត្រូវ​បាន​រាជរដ្ឋាភិបាល​ ចាត់​ដាក់​ជា​អាទិភាព​គន្លឹះ​ទី​១ នៅ​ក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​១ ក្រោម​ការ ដឹកនាំ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ចក្រ​កម្ពុជា ដោយ​បាន​ផ្ដោត​សំខាន់​លើ «​មនុស្ស​» ដើម្បី កសាង​ធនធានមនុស្ស​ ប្រកបដោយ​ចំណេះដឹង ចំណេះធ្វើ សីលធម៌ និង​សមត្ថភាព​ខ្ពស់ ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ក្នុង​សតវត្សរ៍​ថ្មី ជា​ពិសេស​យុគសម័យ​ឌី​ជី​ថ​ល និង​បដិវត្ត​ឧស្សាហកម្ម ៤.០ ​។ ទន្ទឹម​នេះ​, ស្រប​ពេល​ដែល​រាជរដ្ឋាភិបាល កំពុង​យកចិត្តទុកដាក់​លើ​វិស័យ​អប់រំ វិទ្យាល័យ​ថ្មី​មួយ​កន្លែង​នៅ​ស្រុក​ស​ន្ទុ​ក​ខេត្ត កំពង់ធំ បាន​កើតឡើង និង​ចាប់ផ្តើម​ក្នុង​ឆ្នាំ​សិក្សាដំបូង ដើម្បី​ឆ្លើយ​តប​ដល់​ការ​អភិវឌ្ឍ​វិស័យ​អប់រំ ទៅ​នឹង​តម្រូវការ​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​ ។

លោក​ជំទាវ ខៀវ ស៊ី​ណា ស្ថាបនិក​វិទ្យាល័យ ជា ចាន់​តូ លើក​ឡើង​ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​វិទ្យាល័យ ជា ចាន់​តូ នៅ​ថ្ងៃ​ទី​២៦ ខែតុលា នេះ​ថា វិទ្យាល័យ​ជា ចាន់ តូ បាន​ចាប់ផ្ដើម​ការដ្ឋាន​សាងសង់​កាលពី​ខែកុម្ភៈ ឆ្នាំ​២០២៦ ជាមួយនឹង​ចក្ខុវិស័យ​វែង​ឆ្ងាយ និង ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់ ក្នុង​ការ​នាំ​យកចំណេះ​ដឹង​សម្រាប់​សិស្សានុសិស្ស​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​ក្នុងស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ​។  ​លោក​ជំទាវ បន្ត​ថា ចំពោះ​ការ​សម្ពោធ​ជា​ផ្លូវការ​នេះ គឺជា​ការ​បើក​ឆ្នាំ​សិក្សា​ដំបូង ដែល​នៅ​ថ្ងៃ​ទី​២ ​ខែកញ្ញា​ ​ឆ្នាំ​២០២៦ ខាង​មុខ​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកា​របើក​បវេសនកាល​ថ្មី​នៅ​ទូ​ទាំង​ប្រទេស ដោយ​ក្នុង​នោះ​វិទ្យាល័យ​ជា ចាន់ តូ និង​មាន​សិ​ស្សា​- នុ​សិស្ស​ចូល​រៀន​សរុប​ចំនួន ១៤៥ រូប បាន​ចាប់ផ្ដើម​ការ​សិក្សា​របស់​ខ្លួន​ ​បន្ទាប់​ពី​ត្រូវ​បាន​ជ្រើសរើស​យ៉ាង​យកចិត្តទុកដាក់ ដោយ​ផ្អែក លើ​លទ្ធផល​សិក្សា​មក​ពី​អនុ​វិទ្យាល័យ និង​វិទ្យាល័យ​នានា នៅ​ទូ​ទាំង​ខេត្តកំពង់ធំ ​។

លោក​ជំទាវ​លើក​ឡើង​បន្ត​ថា វិទ្យាល័យ ជា ចាន់​តូ គឺជា​បេះដូង និង​ជា​ពន្លក​នៃ​ក្ដី​សង្ឃឹម​សម្រាប់​ការ​អភិវឌ្ឍ​របស់​ប្រទេស​ជាតិ យើង ក្នុង​នោះ​ជា​មូលហេតុ ​ដែល​វិទ្យាល័យ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដូច្នេះ គឺ​ដើម្បី​ផ្ដល់​ឱកាស​ដល់​សិស្សានុសិស្ស​នៅ​តំបន់​នោះ​បាន រៀនសូត្រ ដើម្បី​អនាគត​ដ៏​ភ្លឺស្វាង​ ។ ចំណែក​លោកគ្រូ​-​អ្នកគ្រូ​ទាំងអស់ សូម​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការ​បង្ហាត់បង្រៀនសិស្សានុសិស្ស ឱ្យ​សិស្ស​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ការ​សិក្សា មាន​សីលធម៌​ល្អ​ក្នុង​សង្គម និង​ក្លាយជា​សិស្ស​គំរូ​ ចូលរួម​ដល់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​។ ចំណែក​បុគ្គលិក​វិទ្យាល័យ ជា ចាន់​តូ សូម​បំពេញ​នូវ​បេសកកម្ម ប្រកបដោយ​ការ​យកចិត្តទុកដាក់​ខ្ពស់​ ​នឹង​សូម​ជួយ​ការពារ​ថែរក្សា​អគារ​វិទ្យាល័យ​ ​បរិស្ថាន សុខុមាលភាព​របស់​សិស្សានុសិស្ស ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​។ ចំពោះ​អាណាព្យាបាល មាតាបិតា សិស្ស​  លោក​ជំទាវ​បាន​អរគុណ ចំពោះ​ការ​ផ្តល់​ទំនុកចិត្ត​មក​លើ​វិទ្យាល័យ ជា ចាន់​តូ ក្នុង​ការ​ផ្ដល់​នូវ​ការ​អប់​រំជាមូលដ្ឋាន​គ្រឹះ​ដល់ សិស្សានុសិស្ស​ទាំងអស់ ដែល​បាន​មក​សិក្សា​រៀនសូត្រ​នៅ​វិទ្យាល័យ​នេះ​ ។

លោក​ជំទាវ សង្ឃឹម​យ៉ាង​មុតមាំ​ថា វិទ្យាល័យ ជា ចាន់​តូ នឹង​ក្លាយទៅជា​គ្រឹះស្ថាន​អប់រំ​សិក្សា​មួយ ដែល​ពោរពេញ​ទៅ​ដោយ ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​អភិវឌ្ឍ​ចំណេះដឹង ពង្រឹង​ចរិតលក្ខណៈ និង​បណ្តុះបណ្តាល​ភាព​ជា​អ្នកដឹកនាំ​សម្រាប់​ថ្ងៃ​អនាគត​ ​និង​សូម​ឱ្យ វិទ្យាល័យ​ជា ចាន់​តូ ស្ថិតស្ថេរ​គង់វង្ស​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ប្រកបដោយ​ភាពរឹងមាំ និង​យូរអង្វែង​។​ ​សូម​ឱ្យ​សិ​ស្សា​-​នុ​សិស្ស គ្រប់​រូប​ដែល​បាន​សិក្សា​នៅ​ទី​នេះ ចង​ចាំ និង​អនុវត្ត​តាម​គុណ​តម្លៃ​ដែល​បាន​ផ្ដល់​ជូន​ដូច​ជា ចំណេះដឹង ភាព​ស្មោះត្រង់ និង​ភាព ក្លាហាន ដើម្បី​ការ​រីក​ចម្រើន​តទៅ​មុខ​ ៕ អត្ថបទសហការ