ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

បន្ថែម​កម្លាំង បន្តដំណើរ​ដោយ​សុវត្ថិភាព​! «​ដា​ហ្ស​» ចែក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​សរុប ៥៧៣​កេស ជូន​អ្នកបើកបរ​រថយន្តក្រុង​សាធារណៈ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ

1 ខែ មុន

រាជធានីភ្នំពេញ​ ៖ ខណៈ​ប្រជាពលរដ្ឋ​ជា​ច្រើន​ត្រៀម​ធ្វើ​ដំណើរ​ ទៅ​ជួបជុំ​ក្រុម​គ្រួសារ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ បងប្អូន​អ្នកបើកបររថយន្តក្រុង​សាធារណៈ​មួយ​ចំនួន​ នៅ​តែ​បន្ត​បំពេញភារកិច្ច ដើម្បី​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​ទៅ​កាន់​គោលដៅ​ដោយ​សុវត្ថិភាព ​។ ក្នុងស្មារតី​យកចិត្តទុកដាក់ ចែករំលែក​ទៅ​កាន់​សង្គម​វិញ «​ដា​ហ្ស​» បាន​ឧបត្ថម្ភ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ចំនួន ៥៧៣​កេស ជូន​បងប្អូន​អ្នកបើកបរ ដើម្បី​បន្ថែម​ថាមពល និង​ផ្ញើ​កម្លាំងចិត្ត ​សម្រាប់​ការ​បំពេញភារកិច្ច ​ក្នុង​រដូវ​កាល​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ​។

ស្រប​ពេល​ដែល រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ ​រថយន្តក្រុង រាជធានី​ភ្នំពេញ ផ្តល់​សេវា​ដឹក​ជញ្ជូន​ដោយ​ឥត​គិតថ្លៃ​រយៈពេល ៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​០៩ ដល់​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២៦ បងប្អូន​អ្នកបើកបរ​ជា​ច្រើន​បាន​ពន្យារពេល​ជួបជុំ​គ្រួសារ ដើម្បី​បន្ត​បម្រើ​ការ​ធ្វើ ដំណើរ​របស់​ប្រជាពលរដ្ឋ ​។

ដើម្បី​ថ្លែងអំណរគុណ និង​ផ្តល់​កិត្តិយស​ ចំពោះ​ការ​ខិតខំ​បំពេញភារកិច្ច​នេះ «​ដា​ហ្ស​» ក៏​បាន​រៀបចំ​ពិធី​បំពាក់ «​អាំង​ស៊ី​ង​» ជូន​បងប្អូន​អ្នកបើកបរ ជា​និមិត្តរូប​នៃ​ការ​កោតសរសើរ​ ចំពោះ​អ្នក​ដែល​នៅ​ពីក្រោយ​ការ​ធ្វើ​ដំណើរ ​ប្រកបដោយ​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​ ។

ក្នុង​នាម​ជា​ផលិតផល​ខ្មែរ «​ដា​ហ្ស​» តែង​បន្ត​ចូលរួម​ជាមួយ​សង្គម តាម​រយៈ​សកម្មភាព​ផ្តល់​កម្លាំងចិត្ត ដល់​បងប្អូន​ដែលប្រកបរបរ​នៅ​លើ​ដងផ្លូវ​។ កន្លង​មក «​ដា​ហ្ស​» ក៏​ធ្លាប់​ចុះ​សួរសុខទុក្ខ និង​ចែក​ជូន​ភេសជ្ជៈ​ដល់​បងប្អូន​អ្នកបើកបរ PassApp និងអ្នក​រត់​កង់​បី​ខ្មែរ ដែល​ខិតខំ​ប្រកប​របរ​ប្រចាំ​ថ្ងៃ​ផង​ដែរ​។

បើកបរ​ទៅ​ស្រុក​ដោយ​សុវត្ថិភាព ជាមួយ «​ដា​ហ្ស​»! ៕ អត្ថបទសហការ