ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សាលា​អន្តរជាតិ ហេ​រីង​តុ​ន ប្រារព្ធ​ពិធី​សម្ពោធ​ជា​ផ្លូវការ ដែល​នឹង​ក្លាយជា​សាលា​អន្តរជាតិ​មួយមានការ​រីក​ចម្រើន​លឿន​នៅ​កម្ពុជា

2 ថ្ងៃ មុន

ភ្នំពេញ ប្រទេស​កម្ពុជា ៖ ថ្ងៃ​ទី២៦ ខែមិថុនា ឆ្នាំ២០២៦ – សាលា​អន្តរជាតិ ហេ​រីង​តុ​ន បាន​ប្រារព្ធ​ពិធី​សម្ពោធ​ជា​ផ្លូវការ​យ៉ាង​អធិក​អធម នា​ថ្ងៃ​សុក្រ ទី​២៦ ខែមិថុនា ឆ្នាំ​២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន
ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ព្រម​ជាមួយ​ឯកឧត្តម ឯកឧត្តម ដូ​មី​និក វី​លៀម​ស៍ (Dominic Williams) ឯកអគ្គរាជទូត​អង់គ្លេស ប្រចាំ​ប្រទេស​កម្ពុជា រួម​ទាំង​តំណាង​វិស័យ​អប់រំ ដៃគូ​សហការ ភ្ញៀវ​កិត្តិយស​ជាតិ និង​អន្តរ​ជាតិ​ជា​ច្រើន​រូប ចូលរួម​អបអរសាទរ​នា​ឱកាស​ដ៏​ពិសេស​នេះ​ ។ ពិធី​នេះ គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​មួយ ក្នុង​វិស័យ​អប់រំ​របស់​កម្ពុជា​ ។

ចាប់តាំងពី​បើក​ទទួល​ការ​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​ដើមឆ្នាំ​២០២៦ កន្លង​មក សាលា​អន្តរជាតិ ហេ​រីង​តុ​ន បាន​ក្លាយជា​សាលា​អន្តរ​ជាតិ​មួយ ដែល​មានការ​រីក​ចម្រើន​លឿន​បំផុត​នៅ​កម្ពុជា ដោយ​មាន​ចំនួន​សិស្ស​ចុះ​ឈ្មោះ​ចូល​រៀន​ជិត​មួយ​ពាន់​នាក់​រួច​មក​ហើយ​ ។ សមិទ្ធផល​ដ៏​គួរ​ឱ្យ​កត់សម្គាល់​នេះ បាន​បង្ហាញ​ពី​សក្តានុពល​របស់ ហេ​រីង​តុ​ន ដែល​ទទួល​បាន​ទំនុកចិត្ត និង​ការ​គាំទ្រ​យ៉ាង​មុតមាំ​ពី​សំណាក់​មាតាបិតា ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​របស់​សាលា ក្នុង​ការ​ផ្តល់​នូវ​ការ​អប់រំ​បែប​អន្តរជាតិ​ប្រកបដោយ​គុណភាព​ខ្ពស់​ ។

ឯកឧត្តម​បណ្ឌិត ហង់ ជួន ណា​រ៉ុ​ន បាន​បង្ហាញ​សេចក្ដី​រីករាយ និង​ចូលរួម​អបអរសាទរ ចំពោះ​ការ​បើក​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​សាលា​អន្តរជាតិ ហេ​រីង​តុ​ន និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុមប្រឹក្សាភិបាល​សាលា ដែល​បាន​វិនិយោគ​ដ៏​សំខាន់​មួយ ក្នុង​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​ឱ្យ​រីក​ចម្រើន​នូវ​ធនធានមនុស្ស ដែល​ជា​កម្លាំង​ច​លករ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​នា​ពេល​បច្ចុប្បន្ន និង​អនាគត​ ។

ឯកឧត្តម​ក៏​បាន​មាន​ប្រសាសន៍​បន្ថែម​ថា សាលា​អន្តរជាតិ ហេ​រីង​តុ​ន មានគុណ​ភាព និង​ស្តង់ដា​ប្រហាក់ប្រហែល​ទៅ​នឹង​សាលា Cambridge ល្បី​ៗ​ ដែល​ឯកឧត្តម​ធ្លាប់​បាន​ទៅ​ទស្សនកិច្ច​នៅ​ចក្រភព​អង់គ្លេស ដែល​ឆ្លុះ​បញ្ចាំង​ពី​ស្តង់ដា​អប់រំ​ខ្ពស់ បរិក្ខារ​ទំនើប និង​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​ឧត្តមភាព​របស់​សាលា​ ។

ជាមួយ​គ្នា​នេះ ឯកឧត្តម ដូ​មី​និក វី​លៀម​ស៍ ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា កម្មវិធី​សិក្សា Cambridge របស់​ចក្រភព​អង់គ្លេស ត្រូវ​បាន​ទទួលស្គាល់​ទូ​ទាំង​ពិភពលោក សម្រាប់​ស្តង់ដា​ការ​អប់រំ​ដែល​មានគុណ​ភាព​ខ្ពស់ និង​ទទួលស្គាល់​ដោយ​សាកលវិទ្យាល័យ និង​ស្ថាប័ន​ឈាន​មុខជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក ព្រមទាំង​ប្រទេស​កម្ពុជា​ផង​ដែរ​។
ក្នុង​សុន្ទរកថា​របស់ លោក ហៀ​ង ឃេ​វិ​ន ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សាល​អន្តរជាតិ ហេ​រីង​តុ​ន បាន​លើក​ឡើង​ថា ការ​អប់រំ​មិន​គួរ​ផ្តោត​ត្រឹមតែ​លើ​សមិទ្ធផល​ការ​សិក្សា​មួយ​មុខ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គួរតែ​ជួយ​បណ្តុះបណ្តាល​សិស្ស​ឱ្យ​មាន​ជំនាញ គុណ​តម្លៃ និង​ចរិតលក្ខណៈ ដែល​ចាំបាច់​សម្រាប់​ភាព​ជោគជ័យ​ទាំង​ក្នុង និង​ក្រៅ​ថ្នាក់រៀន​ផង​ដែរ​ ។

លើស​ពី​ពិធី​សម្ពោធ​នេះ ភ្ញៀវ​កិត្តិយស​ទាំងអស់​ក៏​មានឱកាស​បាន​ដើរ​ទស្សនា​ជុំវិញ​បរិវេណ​សាលា ជួប​សំណេះសំណាល​ផ្ទាល់​​ជាមួយ​ថ្នាក់ដឹកនាំ និង​លោកគ្រូ​អ្នកគ្រូ ព្រមទាំង​ស្វែង​យល់​អំពី​បរិក្ខារ​ទំនើប​សម្បូរ​បែប និង​សេវាកម្ម​ផ្សេង​ៗ ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​គាំទ្រ​ដល់​ការ​សិក្សា​របស់​សិស្ស​គ្រប់​កម្រិត​ថ្នាក់​ ។

សាលា​អន្តរជាតិ ហេ​រីង​តុ​ន ផ្តល់​ការ​អប់រំ​តាម កម្មវិធី​សិក្សា​ចក្រភព​អង់គ្លេស Cambridge តាម​រយៈ Cambridge Assessment International Education (CAIE) ដែល​ជួយ​ឱ្យ​សិស្ស​ទទួល​បាន​គុណភាព​សិក្សា​អន្តរជាតិ ដែល​ត្រូវ​បាន​ទទួលស្គាល់​ជាស​កល និង​អភិវឌ្ឍ​ជំនាញ​សំខាន់​ៗ​ដូច​ជា ភាសា គណិត​វិទ្យា ការ​គិត​វិភាគ ភាព​ច្នៃប្រឌិត និង​ការ​ប្រាស្រ័យ​ទាក់ទង​។ ជាមួយ​គ្នា​នេះ សាលា​ក៏​អនុវត្ត កម្មវិធី​សិក្សា​ជាតិខ្មែរ ដែល​ទទួល​អាជ្ញា​បណ្ណ​ផ្លូវការ ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ធានា​ថា​សិស្ស​ទទួល​បានការ​អប់រំ​គ្រប់​ជ្រុងជ្រោយ​តាម​ស្តង់ដា​ជាតិ និង​អន្តរជាតិ​ ។

ដោយ​ផ្តោត​លើ​ការ​រៀបចំ​សិស្ស​សម្រាប់​អនាគត បរិវេណ​សាលា​ត្រូវ​បាន​រចនា​ឡើងជា​មួយ​ថ្នាក់រៀន​ទំនើប មន្ទីរពិសោធន៍​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ទាន់សម័យ បន្ទប់​សិល្បៈ​ច្នៃប្រឌិត​ដ៏​សម្បូរ​បែប ទីលានកីឡា អាង​ហែល​ទឹក​ប្រព័ន្ធ​ទឹកប្រៃ និង​តំបន់​សិក្សា​សហការ​ផ្សេង​ៗ​ទៀត ដែល​លើកទឹកចិត្ត​ដល់​ការ​ស្វែង​យល់ ភាព​ច្នៃប្រឌិត និង​ការ​ចូលរួម​យ៉ាង​សកម្ម​របស់​សិស្ស​។
ក្រោម​បាវចនា «​ការ​អប់រំ​គ្មាន​ព្រំដែន​» (Education Beyond Borders) សាលា​អន្តរជាតិ ហេ​រីង​តុ​ន នឹង​ប្តេជ្ញា​យ៉ាង​មោះមុត​ក្នុង​ការ​កសាង​សហគមន៍​សិក្សា​សម័យ​ថ្មី​មួយ​ដែល​មាតាបិតា និង​សិស្ស​ចង់បាន និង​ជំរុញ​ឱ្យ​កើត​មាន​អ្នក​សិក្សា​ជំនាន់​ថ្មី​ដែល​ប្រកបដោយ​ទំនុកចិត្ត មេត្តាធម៌ និង​មាន​ឆន្ទៈ​រៀនសូត្រ​ពេញ​មួយ​ជីវិត​។

សម្រាប់​ការ​ចាប់ផ្តើម​ឆ្នាំ​សិក្សា​ដំបូង​របស់​ខ្លួន សាលា​អន្តរជាតិ ហេ​រីង​តុ​ន នឹង​បន្ត​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​មាតាបិតា ដើម្បី​ផ្តល់​ការ​អប់រំ​ដែល​សិស្ស​ទទួល​បាន​នូវ​ចំណេះដឹង ចរិតលក្ខណៈ និង​បំ​ណិ​ន​ជីវិត ដែល​ចាំបាច់​សម្រាប់​ភាព​ជោគជ័យ​ក្នុង​ពិភពលោក​ដែល​មានការ​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់រហ័ស​។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​សាលា​អន្តរជាតិ ហេ​រីង​តុ​ន ទាំង​កម្មវិធី​សិក្សា និង​ការ​ចុះ​ឈ្មោះ​ចូល​រៀន សូម​ធ្វើការ​ទំនាក់ទំនង​មក​កាន់​៖

ប្រព័ន្ធ​សែ​ល​កាត​៖ +855 85 668 822 | +855 11 279 867
ប្រព័ន្ធ​ស្មា​ត​៖ +855 87 668 824 | +855 96 447 3371 (​សម្រាប់​ភាសា​ចិន​)

ទីតាំង​៖ បុរី​ប៉េង​ហួត អេកូ​ខូ​លិ​កសិន ផ្លូវជាតិ​លេខ​១ រាជធានី​ភ្នំពេញ
គេហទំព័រ​៖ www.his.edu.kh