ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

រថយន្ត Ford Territory Dark Edition រូបរាង​ថ្មី ប្លែក ​សម្ពោធ​ជា​ផ្លូវការ​នៅ​ប្រទេសកម្ពុជា​ !

1 អាទិត្យ មុន

រាជធានីភ្នំពេញ ៖ នៅ​ថ្ងៃ​ទី 8 ខែមិថុនា ឆ្នាំ​ 2024 ក្រុមហ៊ុន អ អិ​ម…

រាជធានីភ្នំពេញ ៖ នៅ​ថ្ងៃ​ទី 8 ខែមិថុនា ឆ្នាំ​ 2024 ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) បាន​បង្កើត​នូវ​មហា​ព្រឹត្តិការណ៍​ដ៏​ធំ​សម្បើម​ជា​ថ្មី​ម្តងទៀត​ប្រចាំឆ្នាំ​នោះ​ គឺ​ការ​ប្រារព្ធ​កម្មវិធី​បើកបរ​សាកល្បង និង​ពិធី​សម្ពោធ​ជា​ផ្លូវការ​នៃ​រថយន្ត Ford Territory Dark Edition ដែល​កម្មវិធី​នេះ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ ដឹ ព្រេ​មៀ សេន​ធ័​រ សែន​សុខ ដែល​មាន​ភ្ញៀវ​កិត្តិយស​អញ្ជើញ​ចូលរួម​ប្រមាណ​ជាង 2,000 នាក់​ ។

លោក ង​ន សាំង អគ្គនាយក​នៃ​ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) បាន​មាន​ប្រសាសន៍​ថា ​៖ “​រថយន្ត Ford Territory Dark Edition គឺជា​រថយន្ត​ស៊េរី​ពិសេស ដែល​មាន​រចនា​ខុស​ប្លែក​ពី​រថយន្ត Ford Territory ធម្មតា​ដែល​មាន​រចនា​ពណ៌​ខ្មៅ​ទាំង​ខាង​មុខ និង​ខាងក្រោយ​ដ៏​ប្រ​ណឹ​ត បូក​រួម​ទាំង​បច្ចេកវិទ្យា​ទំនើប​ៗ​ផ្សេង​ៗ​ទៀត ដែល​មាន​បំពាក់​ក្នុង​រថយន្ត​ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ កត្តា​ដែល​ធ្វើ​អោយ​យើង​ទទួល​បានការ​គាំទ្រ​យ៉ាងច្រើន​មក​លើ​រថយន្ត​យើង​នេះ មិនមែន​ដោយសារ​តែ​ការ​លក់​រថយន្ត​ថ្មី តែ​មួយ​មុខ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺ​ដោយសារ​គុណភាព​នៃ​សេវាកម្ម​ដែល​ផ្តល់​ជូន​ទៅ​កាន់​អតិថិជន ដូច​ជា​មជ្ឈមណ្ឌល​ផ្តល់​សេវាកម្ម​ថែទាំ និង​ជួសជុល​រថយន្ត​គ្រប់​ខេត្ត​ក្រុង សេវា​ជំនួយ​ជួសជុល​ចល័ត​ដល់​កន្លែង ២៤ ​ម៉ោង ទទួល​បាន​អត្ថប្រយោជន៍ និង​ព័ត៌មាន​ផ្សេង​ៗ​ពី​កម្មវិធី Ford Cambodia Mobile App ចំណេញ​ពេលវេលា និង​ថវិការ​ក្នុង​ការ​ប្តូរ​ប្រេងម៉ាស៊ីន (​រៀង​រាល់ ​10,000km ម្តង​) មា​ន‍​ឱកាស​ចូលរួម​ដំណើរ​កម្សាន្ត​គ្រួសារ ហ្វ​ដ ជា​រៀង​រាល់​ឆ្នាំ និង​សេវាកម្ម​ទទួលយក​រថយន្ត​ចាស់​ផ្លាស់​ប្តូរ​យក​រថយន្ត​ថ្មី​ជាដើម​ ។ លើស​ពី​នេះ​ទៅ​ទៀត យើង​ក៏​មាន​បង្កើត​នូវ​ការិយាល័យ​ទំនាក់ទំនង​អតិថិជន (Call Center) ដែល​មាន​តួនាទី​ផ្តល់​ប្រឹក្សា​យោបល់​អំពី​ច​ម្ង​ល់​ផ្សេង​ៗ​ទៅ​កាន់​អតិថិជន មិន​អោយ​លើស​ពី ១៥ ​នាទី ​។​”

លោក David Jeffrey នាយក​គ្រប់គ្រង​ប្រចាំ​តំបន់​ទីផ្សារ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក និង​កូរ៉េ​ខាងត្បូង នៃ​ក្រុមហ៊ុន Ford Motor Company បាន​មាន​ប្រសាសន៍​ថា ​៖ “​រថយន្ត Ford Territory ស៊េរី​ថ្មី​នេះ គឺ​កំពុង​មានការ​គាំទ្រ​ជា​ច្រើន នៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ដោយសារ​តែ​ការ​រចនា មាន​សមត្ថភាព​ខ្ពស់ និង​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​ៗ​ដែល​មាននៅ​លើ​រថយន្ត Ford Territory​ ។ សម្រាប់​ក្រុមហ៊ុន Ford International Markets Group, រថយន្ត Ford Territory បាន​ក្លាយជា​រថយន្ត​ដ៏​សំខាន់​មួយ​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មកនេះ ដោយសារ​បាន​ទទួល​ជោគជ័យ​យ៉ាង​ខ្លាំង​នៅ​ទូ​ទាំង​ពិភពលោក​ដូច​ជា ប្រទេស​ហ្វី​លី​ពី​ន វៀតណាម មជ្ឈិមបូព៌ា អាហ្វ្រិក​ខាងត្បូង និង​ជា​ពិសេស​ប្រទេស​កម្ពុជា ​។​”

កាន់តែ​ពិសេស​នោះ​គឺ ផ្នែក​ខាងក្រៅ​នៃ​រថយន្ត Ford Territory Dark Edition នេះ ត្រូវ​បាន​រចនា​ម៉ូ​ដ​ថ្មី​ប្លែក​បែប​ស្ព័​រ​ពណ៌​ខ្មៅ ជាមួយនឹង​ចង្កៀង​មុខ​ដែល​មាន​ភ្លើង​បំភ្លឺ​ពេល​ថ្ងៃ អំ​ពូ​ល​កាត់​អ័ព្ទ និង​ចង្កៀង​ខាង​មុខជា​ប្រភេទ LED បិទ​និង​បើក​ហ្វា​កូដ​ដោយ​ស្វ័យប្រវត្ត ជាមួយ​មុខងារ (Follow Me Home) ចង្កៀង​ក្រោយ​ជា​ប្រភេទ LED បែប 3D ដែល​មាន​ពន្លឺ​ភ្លឺ​ច្បាស់​ល្អ​។ មិនតែប៉ុណ្ណោះ Ford Territory Dark Edition នេះ ក៏​មាន​បំពាក់​នូវ សែន​សឺ​ចំនួន ១២​គ្រាប់​ជុំវិញ​រថយន្ត ផ្លឹ​ត​ទឹកអូ​តូ និង កញ្ចក់​ក្តោប​អូ​តូ ដែល​ជួយ​អោយ​ការ​បើកបរ​កាន់តែ​មាន​ភាព​ឆ្លាត​វៃ និង​ចំណុច​ដែល​ពិសេស​សម្រាប់​រថយន្ត Ford Territory Dark Edition គឺ​មុខងារ​ប​ញ្ឆះ និង​ពន្លត់​ពី​ចម្ងាយ (Remote Start/Stop) ដែល​បង្ក​ភាព​ងាយស្រួល​ដល់​អតិថិជន ក្នុង​តម្រូវការ​អោយ​រថយន្ត​ដំណើរការ​មុន​នឹង​ចូល​ក្នុង​រថយន្ត​ ។

ចំណែកឯ​ផ្នែក​ខាងក្នុង​នៃ​រថយន្ត​នេះ​វិញ ត្រូវ​បាន​រចនា​ម៉ូ​ដ​ប្រណីត​លាយ​ជាមួយនឹង Carbon Fiber ធំ​ទូលាយ ប្រកបដោយ​ផា​សុខភាព ដែល​មាន​ដូច​ជា​៖ កៅអី​បែប​ប្រណិត​រំលេច​ដោយ​ថ្នេរ​ពណ៌​ទឹកក្រូច និង​បំពាក់​មក​នូវ​មុខងារ​កៅអី​ត្រជាក់​ផ្នែក​ខាង​មុខ ដំបូល​កញ្ចក់​ធំ​អាច បិទ​និង​បើក​បាន និង​ពោង​សុវត្ថិភាព​ជុំវិញ​រថយន្ត រថយន្ត​នេះ​ក៏​បាន​បំពាក់​នូវ​កុង​ទ័​រ​ឌី​ជី​ថ​ល​ទំនើប​ទាន់សម័យ​ទំហំ 12.3 អ៊ី​ញ រួម​ជាមួយ​អេ​ក្រង់ Touch Screen កណ្តាល​ទំហំ 12 អ៊ី​ញ ជាមួយ​ប្រព័ន្ធ Wireless Apple CarPlay និង Android Auto, ចង្កឹះ​លេខ​អេ​ឡិច​ត្រូ​និ​ច E-Shifter ដែល​អាច​ធ្វើការ​ដោយ​ស្វ័យប្រវត្ត​, ប្រព័ន្ធ​ហ្វ្រាំង​ដៃ​អេ​ឡិច​ត្រូ​និ​ច​ស៊េរី​ថ្មី​, ប្រព័ន្ធ​សាក​ទូរស័ព្ទ​ឥត​ខ្សែ (Wireless Charging), ចង្កូត​អេ​ឡិច​ត្រូ​និ​ច (EPAS) ធូរ​ងាយស្រួល​ពេល​បើកបរ​, ប្រព័ន្ធ​បន្សុទ្ធ​ខ្យល់ PM 2.5 និង​គ្រប់គ្រង​សីតុណ្ហភាព​ដោយ​ស្វ័យប្រវត្ត​, ប្រព័ន្ធ​ចុច​បញ្ឆេះ​រថយន្ត (Smart key), កញ្ចក់​មើល​ក្រោយ​កាត់​បន្ថយ​ចំណាំងផ្លាត (Auto-Dimming) ។

ជា​ពិសេស​នោះ​គឺ​អតិថិជន​នឹង​ពេញចិត្ត​ជាមួយនឹង​កម្លាំង​ម៉ាស៊ីន​ថ្មី​នៃ​រថយន្ត Ford Territory Dark Edition ដែល​ម៉ាស៊ីន​ជំនាន់​ថ្មី​នេះ​ជា​ប្រភេទ​ម៉ាស៊ីន​សាំង 1.5L EcoBoost ដែល​អាច​ផលិត​កម្លាំង​សេះ​បាន​រហូត​ដល់​ទៅ 163 PS និង​កម្លាំង​រមួល​កង់​រហូត​ដល់​ទៅ 250Nm និង​ប្រអប់លេខ​ស្វ័យប្រវត្ត 7 វគ្គ ដែល​ផ្តល់​នូវ​សន្ទុះ​ខ្លាំង​ក្នុង​ការ​បើកបរ​ ។

មិនតែប៉ុណ្ណោះ​នៅ​មានមុខ​ងារ​ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យា​ទំនើប​ៗ​ចុង​ក្រោយ ជា​ច្រើន​ទៀត​ដែល​បាន​ទាក់ចិត្ត​អតិថិជន​បន្ទាប់​ពី​បាន​ធ្វើតេស្ត​សាកល្បង​រួច​មក​ដូច​ជា​៖ ប្រព័ន្ធ​ផ្តល់​សញ្ញា​គ្រោះថ្នាក់​ពេល​មាន​ឧបសគ្គ ឬ អ្នក​ថ្មើរជើង​ឆ្លងកាត់ និង​ប្រព័ន្ធ​ចាប់​ហ្វ្រាំង​បន្ទាន់​ដោយ​ស្វ័យប្រវត្ត​, ប្រព័ន្ធ​បន្ថយល្បឿន រក្សា​គម្លាត​សុវត្ថិភាព ឈប់ និង ទៅ​មុខ​ដោយ​ស្វ័យប្រវត្ត​តាម​រថយន្ត​ខាង​មុខ និង​តម្រង់​គន្លង​ផ្លូវប្រព័ន្ធ​ផ្តល់​សញ្ញា​គ្រោះថ្នាក់​ពេល​បើកទ្វា​រថយន្ត​, អ្វី​ដែល​អតិថិជន​នឹង​ពេញចិត្ត​ខ្លាំង​មួយទៀត​នោះ​គឺ ប្រព័ន្ធ​បើក និង​បិទ​ឃ្លុប​ក្រោយ​ដោយ​ស្វ័យប្រវត្ត​ដោយ​គ្រាន់តែ​គ្រវាស​ជើង​, អ្វី​ដែល​កាន់តែ​អស្ចារ្យ​នោះ​គឺ​រថយន្ត Ford Territory Dark Edition បាន​បំពាក់​ប្រព័ន្ធ​ជំនួយ​ចូល​ចត​ដោយ​ស្វ័យប្រវត្ត​បែប​អក្សរ (P), (T) និង​ប្រព័ន្ធ​ជំនួយ​ចាក​ចេញពី​ចំណត​ដោយ​ស្វ័យប្រវត្ត និង​មាន​ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព 360 ដឺ​ក្រេ​កម្រិត​ខ្ពស់​ជុំវិញ​រថយន្ត ។ រថយន្ត Ford Territory Dark Edition មាន​វត្ត​មាននៅ​ទីផ្សារ​ព្រះរាជាណាចក្រ​កម្ពុជា​ជាមួយនឹង​ជម្រើស​ពណ៌​យ៉ាងច្រើន​សម្បូរ​បែប​រហូត​ដល់​ទៅ 3 ជម្រើស​រួម​មាន​៖ ពណ៌​ស ពណ៌​ប្រផេះ និង ពណ៌​ខ្មៅ ជាមួយនឹង​តម្លៃ​ពិសេស​ត្រឹមតែ $49,900 ដុល្លា​តែ​ប៉ុណ្ណោះ ​។

សម្រាប់​ព័ត៌មាន​បន្ថែម​លោក​អ្នក​អាច​អញ្ជើញ​ទៅ​សាកសួរ និង​បើកបរ​សាកល្បង​រថយន្ត Ford Territory Dark Edition នៅ​តាម​បណ្តា​សាខា​អគារ​តាំង​បង្ហាញ​រថយន្ត Ford និង​ទំនាក់ទំនង​ទៅ​តាម​លេខ​ទូរស័ព្ទ​ដូច​ខាងក្រោម ​៖ សាខា​ព្រះ​មុនី​វង្ស 078 999 773, សាខា​ទឹកថ្លា 095 939 939, សាខា​ទូល​សង្កែ 078 935 935, សាខា​ជ្រោយចង្វារ 017 999 027, សាខា​ខេត្តសៀមរាប 077 666 357 ឬ 088 9 666 357, សាខា​ខេត្តកំពង់ចាម 078 999 883 ឬ 088 3 999 883, សាខា​ភ្នំពេញ​ថ្មី 011 255 229 / 077 722 999 និង​សាខា​បឹង​បៃតង 099 999 747​ ៕ អត្ថបទសហការ