ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ចាប់ផ្តើម​ដំណើរ​ឆ្ពោះទៅ​រក​ភាព​ភ្លឺ​ថ្លា ​៖ POND’S Bright Miracle បង្ហាញ​ពី​ភាព​ច្នៃប្រឌិតក្នុង​ការថែរក្សា​ស្បែក

2 អាទិត្យ មុន

រាជធានីភ្នំពេញ​ ៖ POND’S ជា​ផលិតផល​ល្បីល្បាញ​ខាង​ការ​ច្នៃប្រឌិត​ផ្នែក​ថែរក្សា​ស្បែក មាន​មោទនភាព​ក្នុង​ការ​បង្ហាញ​ជូន​នូវ​ផលិតផល​ថ្មី POND’S Bright Miracle ដែល​បាន​ធ្វើ​ឡើង​នៅ​សណ្ឋាគារ Sun…

រាជធានីភ្នំពេញ​ ៖ POND’S ជា​ផលិតផល​ល្បីល្បាញ​ខាង​ការ​ច្នៃប្រឌិត​ផ្នែក​ថែរក្សា​ស្បែក មាន​មោទនភាព​ក្នុង​ការ​បង្ហាញ​ជូន​នូវ​ផលិតផល​ថ្មី POND’S Bright Miracle ដែល​បាន​ធ្វើ​ឡើង​នៅ​សណ្ឋាគារ Sun & Moon Riverside​ ។ ព្រឹត្តិការណ៍​ផ្តាច់មុខ​នេះ បាន​បង្ហាញ​ពី​ភាព​រីក​ចម្រើន​ចុង​ក្រោយបង្អស់​ នៃ​បច្ចេកវិទ្យា​ថែរក្សា​ស្បែក​ជាមួយ​រូបមន្ត NiasorcinolTM រួម​ជាមួយនឹង​ផលិតផល​ថ្មី​ដែល​បញ្ចូល​ជាមួយ​រូបមន្ត​ដែល​ត្រូវ​បាន​ទទួលស្គាល់​ពី​វិទ្យាស្ថាន​ស្បែក POND’S ។

NiasorcinolTM ផលិត​ដោយ​វិទ្យាស្ថាន​ស្បែក Pond’s Skin Institute របស់​ក្រុមហ៊ុន Unilever តំណាង​ឱ្យ​ការ​បោះ​ជំ​ហ៊ាន​ថ្មី​មួយទៀត​ដ៏​អស្ចារ្យ​ក្នុង​ការ​ថែទាំ​ស្បែកឱ្យមាន​ភាព​ភ្លឺ​ថ្លា និង​ប្រសិទ្ធភាព​ខ្ពស់​។ តាម​រយៈ​ការ​លាយ​បញ្ចូល​គ្នា​នូវ​សារធាតុ Ethyl resorcinol ដែល​ជួយ​បង្កើន​ភាព​ភ្លឺ​ថ្លា ជាមួយនឹង​សារធាតុ Niacinamide វា​នឹង​ធ្វើ​ឱ្យ​ស្បែក​លោក​អ្នក​កាន់តែ​ភ្លឺ​រលោង​ចេញពី​ខាងក្នុង​តែ​ម្តង​ ។ សារធាតុ​ផ្សំ​ប្រកបដោយ​ប្រសិទ្ធភាព​ដែល​ត្រូវ​បាន​ផលិត​ឡើង​ស្រប​តាម​ក្បួន​វេជ្ជសាស្ត្រ​នេះ នឹង​ជួយ​កាត់​បន្ថយ​ស្នាម​អុច​ខ្មៅ ស្នាម​មុន អាចម៍រុយ និង​បណ្តុះ​កោសិកា​ថែរក្សា​ស្បែក​ឡើង​វិញ​ដោយ​ជួយ​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត ​។

បច្ចេកវិទ្យា​កាត់​បន្ថយ​ស្នាម​អុច​ខ្មៅ​ដ៏​ជឿនលឿន​របស់​វិទ្យាស្ថាន POND’S Skin Institute ឆ្លងកាត់​តាម​វិធីសាស្ត្រ​សាមញ្ញ​បំផុត ដោយ​បញ្ចូល​ទៅ​ក្នុង​ស្រទាប់​ស្បែក​ឱ្យ​កាន់តែ​ជ្រៅ ដើម្បី​ទទួល​បាន​លទ្ធផល​លឿន និង​ជ្រាប​ចូល​ជ្រៅ​ក្នុង​កោសិកា​ស្បែក​ទាំងអស់​។ មិន​ដូច​គ្រឿងផ្សំ​បែប​ប្រពៃណី​ដូច​ជា អាស៊ីត ឬ niacinamide ដែល​ជួយ​ដោះស្រាយ​បាន​តែ​ផ្ទៃ​ខាងលើ ឬ​ការ​ទប់ស្កាត់​ការ​ផ្ទេរ​ជាតិ​មេឡានីន​ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​រូបមន្ត​របស់​វិទ្យាស្ថាន​ស្បែក POND’S Skin Institute វិញ វា​ពិតជា​បាន​ដោះស្រាយ​ដោយ​ផ្ទាល់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​រាល់​កង្វល់​របស់​អ្នក​ប្រើប្រាស់​ទាំងឡាយ ​។

POND’S Bright Miracle ឆ្លងកាត់​ការ​ធ្វើតេស្ត​យ៉ាង​ហ្មត់ចត់​ ដើម្បី​ធានា​បាន​នូវ​ប្រសិទ្ធភាព និង​សុវត្ថិភាព​យ៉ាង​ខ្ពស់​បំផុត​។ នៅ​ក្នុង​ការ​ធ្វើតេស្ត គ្រូពេទ្យ​ជំនាញ​ខាង​សើ​ស្បែក បាន​វាយតម្លៃ​ពី​ភាព​ភ្លឺ​ថ្លា​នៃ​ស្បែក ការ​កាត់​បន្ថយ​ស្នាម​អុច​ខ្មៅ ការ​បង្រួម​រន្ធ​ញើស និង​ការ​ផ្ដល់​ជាតិ​ទឹក (​ផ្តល់​សំណើម​) ក្នុង​ដំណាក់កាល​មុន និង​ក្រោយ​ការ​ប្រើប្រាស់​ផលិតផល​មួយ​នេះ​។ សំណួរ​សួរ​ថា តើ​លទ្ធផល​សម្រេច​ពី​ការ​សាកល្បង​នេះ​យ៉ាងណា​ទៅ? លទ្ធផល​ចុង​ក្រោយ​បង្ហាញ​យ៉ាង​ច្បាស់​ថា សេរ៉ូម POND’S Bright Miracle Ultimate Clarity Serum ជួយ​ឲ្យ​ស្បែក​មាន​ភាព​ភ្លឺ​ជាង​មុន ក្នុង​រយៈពេល​ត្រឹមតែ​បី​ថ្ងៃ​ប៉ុណ្ណោះ ​។

ក្នុងអំឡុងពេល​ធ្វើ​បទ​បង្ហាញ​ផ្តាច់មុខ POND’S Skin Institute បាន​បង្ហាញ​តារា​ដ៏​ល្បីឈ្មោះ ‘Tzuyu’ មក​ពី TWICE និង ‘Yaya’ របស់ Urassaya Sperbund ដោយ​បង្ហាញ​ស្បែក​ភ្លឺ​ថ្លា​របស់​ពួក​គេ​តាម​រយៈ​វី​ដេ​អូ​ផ្សាយពាណិជ្ជកម្ម​ ។ ភ្ញៀវ​កិត្តិយស​ទាំងអស់​ដែល​បាន​ចូលរួម បាន​សម្តែង​នូវ​ភាព​រីករាយ​គ្រា​ដែល​ពួក​គាត់​បាន​ទទួល​ព័ត៌មាន និង​ចំណេះដឹង​ពី​អ្នកជំនាញ​ផ្នែក​ថែរក្សា​ស្បែក និង influencer រួម​ជាមួយនឹង​ការ​ទទួលទាន​អាហារ​ដ៏​មានឱជារស​ឈ្ងុយ​ឆ្ងាញ់ និង​ការ​លេងល្បែង​កម្សាន្ត​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ ។

POND’S ជា​ផលិតផល​របស​ក្រុមហ៊ុន Unilever ដែល​បាន​នាំ​មក​នូវ​ការ​ច្នៃប្រឌិត​ផ្នែក​ថែរក្សា​ស្បែក​តាំងពី​ឆ្នាំ 1846 មក​ម្ល៉េះ ដោយ​ណែនាំ​ផលិតផល​ក្រែ​ម​ល្អ​ៗ (cold cream) និង​ជា​អ្នកត្រួសត្រាយ​សារធាតុ Niacinamide ។ សូម​ចូលរួម​ជាមួយ Bright Miracle Movement ដើម្បី​ស្វែងរក​ផលិតផល​ថ្មី​របស់​យើង​ដែល​មាន​លក់​តាម​ផ្សារ​ទំនើប និង​តូប​នានា​ទូ​ទាំង​ប្រទេស ​។

តោះ ​! ចាប់ផ្តើម​ជាមួយ​គ្នា​ដើម្បី​បង្ហាញ​សក្តានុពល​របស់ POND’S Bright Miracle​ ។ សម្រាប់​ព័ត៌មាន​លម្អិត សូម​ចូល​ទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក POND’S Cambodia ៖ M«iracelsHappen #Niasorcinol #PONDSSkinInstitute ៕ អត្ថបទសហការ