ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ ​សាខា​ក្រុង​តា​ខ្មៅ​ ស្វាគមន៍​ទទួល​ចុះ​ឈ្មោះ​សិស្ស​ជាមួយនឹង​ការ​ផ្តល់ជូន​ពិសេស «​ចុះ​ឈ្មោះ​បុត្រ​ធីតា សិក្សា​បានទាំង​គ្រួសារ​»

4 អាទិត្យ មុន

រាជធានីភ្នំពេញ ៖ ចំពោះ​ការ​បោះ​ជំហាន​ប្រកបដោយ​មោទនភាព​និង​ភាព​ចាស់ទុំ​ក្នុង​វិស័យ​អប់រំ សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍​បើក​ដំណើរការ​សាខា​ទី​ ១១ ក្រុង​តា​ខ្មៅ និង​ចាប់ផ្តើម​ទទួល​ចុះ​ឈ្មោះ​សិស្ស​ចូល​រៀន​ចាប់ពី​ថ្ងៃ​ផ្សាយដំណឹង​នេះ ដោយ​មាន​ផ្តល់​ជូន​ដូច​ជា​អាហារូបករណ៍ ២០% សុពលភាព…

រាជធានីភ្នំពេញ ៖ ចំពោះ​ការ​បោះ​ជំហាន​ប្រកបដោយ​មោទនភាព​និង​ភាព​ចាស់ទុំ​ក្នុង​វិស័យ​អប់រំ សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍​បើក​ដំណើរការ​សាខា​ទី​ ១១ ក្រុង​តា​ខ្មៅ និង​ចាប់ផ្តើម​ទទួល​ចុះ​ឈ្មោះ​សិស្ស​ចូល​រៀន​ចាប់ពី​ថ្ងៃ​ផ្សាយដំណឹង​នេះ ដោយ​មាន​ផ្តល់​ជូន​ដូច​ជា​អាហារូបករណ៍ ២០% សុពលភាព ២ ​ឆ្នាំ ការ​សិក្សា​ថ្នាក់​បំប៉ន ១​ វគ្គ​ដោយ​ឥត​គិតថ្លៃ ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា និង​ការ​ការពា​ការ​សិក្សា​រហូត​ដល់​ ៥​ ឆ្នាំ សម្រាប់​ការ​ចុះ​ឈ្មោះ​ត្រឹម​ថ្ងៃ​ទី​ ៣០ ខែមេសា ឆ្នាំ​ ២០២៤​ ។

ទីតាំង​សាលារៀន​នេះ​នឹង​មាន ផ្តល់​សេវាកម្ម​អប់រំ​ដែល​មានគុណ​ភាពល្អ​ប្លែក​ដូច​ជា ​៖ កម្មវិធី​ពេញ​មួយ​ថ្ងៃ​សម្រាប់​បឋម​សិក្សា ៣​ ភាសា (​ភាសា​ខ្មែរ ភាសា​អង់គ្លេស និង​ភាសា​ចិន​) កម្មវិធី​អប់រំ និង​ថែទាំ​កុមារ (​អាយុ​ ១-២ ​ឆ្នាំ​) កម្មវិធី​ម​ត្តេ​យ្យ​ភាសា​អង់គ្លេស (​អាយុ​ ៣-៥ ​ឆ្នាំ​) កម្មវិធី​អង់គ្លេស​សម្រាប់​កុមារ (​អាយុ ​៦-១២ ​ឆ្នាំ​) កម្មវិធី​ភាសា​ចិន​សម្រាប់​កុមារ (​អាយុ​ ៦-១២​ ឆ្នាំ​) កម្មវិធី​ភាសា​ចិន​ទូទៅ កម្មវិធី​ពេញ​ម៉ោង​ភាសា​អង់គ្លេស កម្មវិធី​ក្រៅ​ម៉ោង​ភាសា​អង់គ្លេស កម្មវិធី​ម​ត្តេ​យ្យ​ភាសា​ខ្មែរ និង​កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ (​ថ្នាក់​ទី​ ១ ដល់ទី ​១២) ​។

លើស​ពី​នេះ​ទៅ​ទៀត សាលារៀន​ក៏​យកចិត្តទុកដាក់​លើ​ការ​អភិវឌ្ឍ​បំ​ណិ​ន​សតវត្ស​រ៍ទី ​២១ ដោយ​បញ្ចូល​កម្មវិធី​សិក្សា​អម​ចំនួន ​៣ ៖ ទី​ ១ កម្មវិធី​បណ្តុះបណ្តាល​ទម្លាប់​ល្អ​ទាំង ​៧ ​សម្រាប់​បុគ្គល​ឆ្នើម នាំ​មក​ពី​សហរដ្ឋអាមេរិក ដែល​ផ្តោត​សំខាន់​លើ​ការ​អភិវឌ្ឍភាព​ជា​អ្នកដឹកនាំ និង​ចរិយា​ម្ប​ទា ​។ ទី​ ២ កម្មវិធី​ចំណេះដឹង​ហិរញ្ញវត្ថុ​ MoneyTree មក​ពី​ប្រទេស​សិង្ហ​បុរី ដែល​ជួយ​ជំរុញ​និង​បណ្តុះបណ្តាល​ចំណេះដឹង​សេដ្ឋកិច្ច ចំណេះដឹង​ហិរញ្ញវត្ថុ និង​សហគ្រិនភាព​ ។ ទី​ ៣ ការ​បណ្តុះ​បំ​ណិ​ន​កុំព្យូទ័រ បច្ចេកវិទ្យា និង​ឌី​ជី​ថ​ល ដែល​ជា​កម្មវិធី​សិក្សា​មួយ​ថ្មី​បន្ថែម​ទៀត មក​ពី​ចក្រភព​អង់គ្លេស ដើម្បី​បង្កើន​សមត្ថភាព​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​របស់​សិស្សានុសិស្ស ក៏​ដូច​ជា​បំពេញការងារ​ក្នុង​ពេល​អនាគត​ផង​ដែរ ​។

ក្រៅពី​សេវាកម្ម​អប់រំ​ខាងលើ សាលារៀន​ក៏​បន្ថែម​នូវ​វេទិកា និង​មធ្យោបាយ​សិក្សា​យ៉ាង​សម្បូរ​បែប​ជាមួយនឹង​ប្រព័ន្ធ​គ្រប់គ្រង​សាលារៀន ប្រព័ន្ធ​គ្រប់​គ្រង់​ការ​សិក្សា និង​អេប​សាលារៀន​ជូន​ដល់​មាតាបិតា​សិស្ស និង​សិស្សានុសិស្ស ដើម្បី​ងាយស្រួល​គ្រប់គ្រង​និង​តាមដាន​ព័ត៌មាន​សិក្សា​ផង​ដែរ​ ។

ទន្ទឹម​នឹង​នោះ សាលារៀន​បាន​សហការ​ជាមួយ​គ្រឹះស្ថាន​អប់រំ​ក្នុង​ប្រទេស និង​ក្រៅប្រទេស​ជា​ច្រើន ដើម្បី​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​ឆ្នើម និង​ជួយ​សម្រួលការ​រៀបចំ​ឯកសារ​ដល់​សិស្ស​ដែល​មាន​គោលបំណង​បន្ត​ការ​សិក្សា​នៅ​ក្រៅប្រទេស​ផង​ដែរ​​ ។

សូម​ជម្រាប​ថា សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍​ទទួលស្គាល់​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​បុត្រ​សម្ព័ន្ធ​មួយ​របស់​បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប ដែល​បាន​ផ្តល់​សេវាកម្ម​អប់រំ​អស់​រយៈពេល​ ១៦ ​ឆ្នាំ​មក​ហើយ គិត​ចាប់តាំងពី​ឆ្នាំ​២០០៨​។ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ សាលារៀន​បាន​និង​កំពុង​បើក​ដំណើរការ​សាខា​ទី​ ១១ ក្រុង​តា​ខ្មៅ ដើម្បី​ពង្រីក​សក្តានុពល​អប់រំ​របស់​ខ្លួន​ជូន​ដល់​សិស្សានុសិស្ស​ក្នុង​តំបន់​នេះ​ ។

សម្រាប់​មាតាបិតា​សិស្ស ដែល​មាន​បំណង​ឈ្វេងយល់​ពី​កម្មវិធី​សិក្សា និង​ព័ត៌មាន​បន្ថែម​ផ្សេង​ៗ លោក​អ្នក​អាច​ទំនាក់ទំនង​លេខ​ទូរ​សព្ទ ០១១ ៣៦៩ ១៦៨ ឬ ០១៥ ៧៩៨ ១២៣ ៕ អត្ថបទសហការ