ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ជំនួប​ខ្លាំង​ប៉ះ​ខ្លាំង ដើម្បី​ដណ្តើម​ខ្សែក្រវាត់​ស្តេច​គ្រុឌ និង​ប្រាក់​រង្វាន់​សរុប ១០០ លាន​រៀល នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​គ្រុឌ​គុន​ខ្មែរ Reign of Kings

4 អាទិត្យ មុន

រាជធានីភ្នំពេញ៖ Reign of Kings ជាម​ហា​ព្រឹត្តិការណ៍​ប្រដាល់​ដ៏​ធំ​សម្បើម​មួយ ក្នុង​ព្រឹត្តិការណ៍​កម្សាន្ត “Vattanac All In Festival”…

រាជធានីភ្នំពេញ៖ Reign of Kings ជាម​ហា​ព្រឹត្តិការណ៍​ប្រដាល់​ដ៏​ធំ​សម្បើម​មួយ ក្នុង​ព្រឹត្តិការណ៍​កម្សាន្ត “Vattanac All In Festival” ដែល​នឹង​ធ្វើ​ឲ្យ​កក្រើក​សង្វៀន ក្នុង​ជំនួប​មិន​ធ្លាប់​មាន​រវាង​អ្នក​ខ្លាំង​ប៉ះ​អ្នក​ខ្លាំង នៅ​សង្វៀន​ប្រដាល់​គ្រុឌ​គុន​ខ្មែរ ដោយ​ចម្រាញ់​សុទ្ធតែ​កំពូល​កីឡាករ​ប្រដាល់​ខ្មែរ និង​កីឡាករ​ប្រដាល់​អន្តរជាតិ​ល្បី​ៗ​ ប្រចាំ​សង្វៀន RWS មក​ប្រកួត​គ្នា​លក្ខណៈ​គូ​មិត្តភាព​អន្តរជាតិ គូ​សង​សឹង និង​គូ​ដណ្តើម​ខ្សែក្រវាត់​ស្តេច​គ្រុឌ និង​ប្រាក់​រង្វាន់​សរុប ១០០ លាន​រៀល ​។

ប្រជាជន​កម្ពុជា​នឹង​ជក់ចិត្ត ដិតអារម្មណ៍ ជាមួយ​សមាភាព​កីឡាករ​ប្រដាល់​ខ្លាំង​ៗ​ដូច​ជា​៖

សំរាប់​ថ្ងៃ ៣០ មិ​នា ២០២៤

  1. ព្រីង សុ​ផាវ​ត្តី Vs អេ​ម ម៉ា​60Kg មក​ពី​ប្រទេស​បារាំង
  2. លី​សុខា Vs គឿ​ប​សុវណ្ណ​ឃី​ម 54Kg
  3. ពេជ្រ​សុ​ឃី​ម Vs រិ​ទ្ធ វិបុល 54Kg
  4. រិ​ទ្ធី ចាន់​ណា Vs COlOVIS Bryan​មក​ពី​ប្រទេស​ប្រេ​ស៊ី​ល
  5. លី រិ​ទ្ធី Vs UNALBURAK 75kg លក្ខណៈ​អំបោះឆៅ​មក​ពី​ប្រទេស​តួ​គី
  6. ធន់ ស៊ី​ហុង Vs EMRE OZMEN 60Kg មក​ពី​ប្រទេស​តួ​គី
  7. ធន់ រិ​ទ្ធី Vs ALI YOUSEF 73Kg លក្ខណៈ​អំបោះឆៅ​មក​ពី​ប្រទេស​អ៊ី​រ៉​ង់
  8. លន់ ឡៅ​ចិ​ត្រា Vs CHUJAROEN DABRASARAKHAM 65Kg មក​ពី​ប្រទេស​ថៃ

សំរាប់​ថ្ងៃ ៣១ មិ​នា ២០២៤

  1. ឡៅ​សៃ​ណេ​ត Vs ឡុ​ង ពិសិដ្ឋ 51Kg
  2. AHMADI FARYAD មក​ពី​អ៊ី​រ៉​ង Vs KAD DOUR 69Kg
  3. គឹ​ម វាសនា Vs AYOUB PORIYA 69Kg
  4. ធន់ ផានិត Vs MILAD HASSAN 57Kg
  5. ឡៅ ចិ​ត្រា Vs SAMMY
  6. ឃឹម ឌី​ម៉ា Vs THONGNOY VORSANGPRAPAI
  7. លន បញ្ញា VS PETCHDAM PETCHYINDEE ACADEMY 65Kg

លើស​ពី​កម្មវិធី​ប្រដាល់​គ្រុឌ​គុន​ខ្មែរ Reign of Kings ដ៏​អស្ចារ្យ​នេះ នៅ​ក្នុង​ព្រឹត្តិការណ៍​កម្សាន្ត​ដ៏​ធំ “Vattanac All In Festival” ក៏​បាន​ដាក់​បញ្ចូល​ការ​សម្តែង​សិល្បៈ​បុរាណ ការ​ប្រគំ​តន្ត្រី ដែល​ចូលរួម​ដោយ​តារា​ល្បី​ៗ​ដូច​ជា​អ្នក​នាង ទេព បូ​ព្រឹក្ស កញ្ញា រ៉ា​ប៊ី ជា​ពិសេស​ផ្ទាំងទស្សនីយភាព​បង្ហោះ​ដ្រូ​ន (Drone Show) រាប់រយ​គ្រឿង​នៅ​លើ​អាកាស​មិន​ធ្លាប់​មាន​ដំបូង​បំផុត​នៅ​កម្ពុជា​។

ត្រៀមខ្លួន​ចូលរួម​ដោយ​សេរី ទទួលយក​បទ​ពិសោធន៍​ថ្មី​ហើយ​ប្លែក នៅ​ក្នុង​ព្រឹត្តិការណ៍​កម្សាន្ត​ដ៏​ធំ “Vattanac All In Festival” ដែល​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី រយៈពេល​២​ថ្ងៃ​ពេញ គឺ​ថ្ងៃ​ទី​៣០ និង​៣១ ខែមីនា ឆ្នាំ​២០២៤ នៅ​បរិវេណ​គម្រោង​អភិវឌ្ឍន៍ វឌ្ឍនៈ​វី​ល ផ្លូវ​លេខ 114 (​ផ្លូវ​វឌ្ឍនៈ​) ខាងត្បូង​រោងចក្រ វឌ្ឍនៈ ប្រ៊ូ​វើ​រី ស្ថិត​នៅ​ភូមិ​បោះ​អង្កាញ់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នា​ពេល​ថ្មី​ៗ​នេះ ភេសជ្ជៈ​ប៉ូវ​កម្លាំង​គ្រុឌ ដែល​ជា​ផលិតផល​របស់​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ក៏​បាន​បន្ត​ចូលរួម​ផ្សព្វផ្សាយ​គុន​ខ្មែរ​ ដោយ​ដាក់​បញ្ចូល​វត្តមាន​កីឡាករ​ប្រដាល់​គុន​ខ្មែរ​នៅ​លើ​ឡានក្រុង​សារ​ធារ​ណៈ ក្នុង​គោលបំណង​ជំរុញ​លើកទឹកចិត្ត​កីឡាករ ព្រមទាំង​លើកតម្កើង​វិស័យ​ប្រដាល់​គុន​ខ្មែរ​ឲ្យ​កាន់តែ​ល្បីល្បាញ​ ៕ អត្ថបទសហការ