ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ខ្មែរ ប៊ែ​វើ​រី​ជី​ស ផ្តល់​ទឹកក្រូច​ អាយ​ស៍ IZE និង​ទឹកពិសា​កម្ពុជា ៧០០​ កេស ដល់​ខណ្ឌដង្កោ​សម្រាប់ចូល​ឆ្នាំ​ខ្មែរ

4 អាទិត្យ មុន

រាជធានី​ភ្នំពេញ​ ៖ ថ្នាក់ដឹកនាំ​កំពូល​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស អ្នកឧកញ៉ា លាង ឃុន បាន​ឧបត្ថម្ភ​ទឹកក្រូច​ អាយ​ស៍…

រាជធានី​ភ្នំពេញ​ ៖ ថ្នាក់ដឹកនាំ​កំពូល​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស អ្នកឧកញ៉ា លាង ឃុន បាន​ឧបត្ថម្ភ​ទឹកក្រូច​ អាយ​ស៍ IZE ចំនួន ២០០​កេស និង​ទឹក​ពិសា​កម្ពុជា​ចំនួន ៥០០​កេស ជូន​ទៅ​ខណ្ឌដង្កោ ដើម្បី​លើកទឹកចិត្ត​ដល់​ខណ្ឌដង្កោ​ដែល​តែងតែ​លះបង់​កម្លាំងកាយ​ចិត្ត និង​ពេលវេលា​ថែរក្សា ការពារ​សុខ​សុវត្ថិភាព​បងប្អូន​ប្រជាពលរដ្ឋ ជា​ពិសេស​ក្នុង​តំបន់​ខណ្ឌដង្កោ​ ។

ថ្នាក់ដឹកនាំ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ជឿជាក់​ថា ​ទឹកក្រូច ​អាយ​ស៍ IZE សក្តិ​សម​បំផុត​សម្រាប់​បរិយាកាស​សប្បាយ​ៗ​រាល់​ការ​ជួបជុំ និង​ធ្វើ​ឱ្យ​រសជាតិ​អាហារ​គ្រប់មុខ​កាន់តែ​ឆ្ងាញ់ ជំរុញ​ឱ្យ​ការ​ជួបជុំ​កាន់តែ​មាន​ភាព​រីករាយ​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃ​ជាតិ​នា​ពេល​ឆាប់​ៗ​នេះ ​។

ទីណា​មាន ​អាយ​ស៍ IZE ទីនោះ​សប្បាយ ហើយ​កាន់តែ​ពិសេស ឥឡូវ​នេះ​ក្រោម​គំរប​ទឹកក្រូច​ អាយ​ស៍ IZE មាន​រង្វាន់​រថយន្ត​ទំនើប Toyota Raize ជា​ច្រើន​គ្រឿង​សម្រាប់​រង់ចាំ​អ្នក​ ។ ជ្រើសរើស ទឹកក្រូច​អាយ​ស៍ IZE ពេល​ចូល​ឆ្នាំ​ថ្មី មិន​ត្រូវ​បាន​ឡាន​ជិះ​ទៅ​លេង​ស្រុក​ជួបជុំ​គ្រួសារ​កាន់តែ​សប្បាយ​ទាំងអស់​គ្នា​ ។

ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស វិនិយោគ​ដោយ​សហគ្រិន​ខ្មែរ​ ១០០% ប្តេជ្ញា​ផលិត​តែ​ផលិតផល «Made In Cambodia» ដែល​មានគុណ​ភាព​ខ្ពស់ និង​ផ្តល់​គុណ​តម្លៃបន្ថែម​ទៅ​កាន់​អតិថិជន ដោយ​ប្រកាន់​យក​គោល​ការ ទទួលខុសត្រូវ​សង្គម និង​បរិស្ថាន​ខ្ពស់​បំផុត ដែល​ធ្វើ​ឱ្យ ខ្មែរ ប៊ែ​វើ​រី​ជី​ស ទទួល​បាន​វិញ្ញាបនបត្រ ISO 14001 បញ្ជាក់​ពី​ប្រព័ន្ធ​គ្រប់គ្រង​បរិស្ថាន​ ។ លើស​ពី​នេះ ខ្មែរ ប៊ែ​វើ​រី​ជី​ស ក៏​បាន​ទទួល​បាន​វិញ្ញាបនបត្រ ISO 9001 បញ្ជាក់​ពី​ប្រព័ន្ធ​គ្រប់គ្រង​គុណភាព និង​ពានរង្វាន់​គ្រប់គ្រង​ច្រវាក់​ផលិតកម្ម​លំដាប់​ពិភពលោក World Class Operations Management ព្រមទាំង​ឈ្នះ​មេដាយមាស​ពី​ស្ថាប័ន​វាយតម្លៃ​គុណភាព​អន្តរជាតិ Monde Selection ៣៣​គ្រឿង ច្រើន​ជាងគេ​បង្អស់​នៅ​កម្ពុជា ​៕ អត្ថបទសហការ