ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួង​ការងារ​ នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ ដល់​កម្មករ​រោងចក្រ អ​.​ជី ហ្វ៊ូ​ត​វែ​រ

1 ខែ មុន

រាជធានីភ្នំពេញ ៖ ទីភ្នាក់ងារ​ជាតិ និង​មុខរបរ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ ​២០២៤​នេះ បាន​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០…

រាជធានីភ្នំពេញ ៖ ទីភ្នាក់ងារ​ជាតិ និង​មុខរបរ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ ​២០២៤​នេះ បាន​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់​កម្មករ​រោងចក្រ អ​.​ជី ហ្វ៊ូ​ត​វែ​រ (​ខេ​ម​បូ​ឌា​) ឯ​.​ក ស្ថិត​ក្នុងស្រុក​អង្គស្នួល ខេត្តកណ្តាល ​។ តាម​រយៈ​ការ​ដាក់​មជ្ឈមណ្ឌល​ការងារ​ចល័ត​របស់​ទីភ្នាក់ងារ​ជាតិ និង​មុខរបរ នៅ​ជុំវិញ​រោងចក្រ​នា​ពេល​នេះ​គឺជា​យន្តការ​របស់​រាជរដ្ឋាភិបាល​ដែល​មាន សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជា​ប្រមុខ​ក្នុង​ការ​គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន​កម្មករនិយោជិត​រោងចក្រ អ​.​ជី ហ្វ៊ូ​ត​វែ​រ ​។

បើ​តាម​ក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្រុមការងារ និង​រថយន្ត​នៃ​មជ្ឈមណ្ឌល​ការងារ​ចល័ត​នៃ​ក្រសួង​ការងារ​កំពុង​ចុះ​ផ្សព្វផ្សាយ​ឱកាស​ការងារ និង​ចុះ​ឈ្មោះ​អ្នក​ស្វែងរក​ការងារ នៅ​តំបន់​រោងចក្រ អ​.​ជី ហ្វ៊ូ​ត​វែ​រ ផ្ទាល់​តែ​ម្តង ធ្វើ​យ៉ាងណា​ផ្តល់​ភាព​ងាយស្រួល សម្រាប់​កម្មករនិយោជិត​ដែល​ពុំ​ទាន់​រក​ការងារ​ថ្មី​ធ្វើ​ធ្វើ​បាន​អាច​ស្វែងរក​ការងារ​ថ្មី​ បន្ទាប់​ពី​រោងចក្រ​នេះ​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​ខូចខាត​ទាំងស្រុង​ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ ​។

ជា​ការ​កត់សំគាល់ តាម​រយៈ​មជ្ឈមណ្ឌល​ការងារ​ចល័ត​ សម្រាប់​ផ្តល់​ព័ត៌មាន​អំពី​ឱកាស​ការងារ​ ជូន​កម្មករនិយោជិត​នៃ​រោងចក្រ អ​.​ជី ហ្វ៊ូ​ត​វែ​រ (​ខេ​ម​បូ​ឌា​) ឯ​.​ក ស្រុក​អង្គស្នួល ខេត្តកណ្តាល មានការ​ចាប់អារម្មណ៍ និង​ការ​គាំទ្រ​ពី​សំណាក់​បងប្អូន​កម្មករនិយោជិត​ជា​ច្រើន ​។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី ​២៤ ខែមីនា ២០២៤ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​ក៏​បាន​ណែនាំ​ឱ្យ​កម្មករនិយោជិត ​នៃ​រោងចក្រ អ​.​ជី ហ្វ៊ូ​ត​វែ​រ (​ខេ​ម​បូ​ឌា​) ឯ​.​ក ត្រៀម​ឯកសារ​ទៅ​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ផ្សេង​ៗ នៅ​បរិវេណ​សាលាស្រុក​អង្គស្នួល ចាប់ពី​ម៉ោង​៨៖៣០​នាទី​ព្រឹក ថ្ងៃ​ទី​ ៣០ ​ខែមីនា ឆ្នាំ​ ២០២៤​ តទៅ ​។

សម្រាប់​ឯកសារ​ដែល​បងប្អូន​កម្មករនិយោជិត​ត្រូវ​ភ្ជាប់​មក​ជាមួយ​ នូវ​មាន​ដូច​ជា​៖ ១. ប័ណ្ណ​(​កាត​) សម្គាល់​ខ្លួន​កម្មករនិយោជិត (​ច្បាប់​ដើម​) ឬ​កិច្ចសន្យាការងារ និង​សៀវភៅ​ការងារ​កម្មករនិយោជិត ឬ​ប័ណ្ណសមាជិក ប​.​ស​.​ស​. ឬ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​លិខិតឆ្លងដែន និង ​២. ប័ណ្ណ​បើកប្រាក់​ឈ្នួល​ប្រចាំខែ​របស់​កម្មករនិយោជិត​ម្នាក់​ៗ (​បើ​មាន​)» ៕ អត្ថបទសហការ