រាជធានីភ្នំពេញ ៖ ផ្ទុះខ្លាំងមែនទែនទប់មិនជាប់ឡើយ បទចម្រៀង «CALL ME PAPA» របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត កំពុងផ្ទុះខ្លាំងក្នុងស្រទាប់យុវវ័យទាំងក្នុងស្រុកស្ទើរគ្រប់កន្លែងលឺតែបា.ញ់ស្នេហ៍, ខ្លាដេកថា ខ្លាចេតរយ អង្គរក្ស ៤ នាក់នៅពីក្រោយ វូរូវូ ចំណែកលើឆាកអន្តរជាតិល្បីជាង២៥ ប្រទេស ។ CALL ME PAPA នៅលើបណ្តាញសង្គមកំពុងផ្ទុះខ្លាំង ពិសេសនៅលើ TikTok តែម្តងមានអ្នកចូកស្ដាប់រហូតដល់ ១១០០ លានដង (Veiw 1.1B) ជុំវិញពិភពលោកនិងមានអ្នកលេងតាម 1.2 លាន Videos គិតត្រឹមថ្ងៃទី ១៦ ខែ ១២ ឆ្នាំ ២០២៣ ។
បច្ចុប្បន្ននេះ ដូចប្រិយមិត្តបានដឹងហើយ មិនថា អ្នកលក់អនឡាញ តារាអនឡាញ និងយុវវ័យជាច្រើនម្នាក់ៗបានយកបទចម្រៀងដ៏ល្បីរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត « CALL ME PAPA» ទៅកាត់តបញ្ចូលភាពតាមការចូលចិត្តបង្ហោះពេញបណ្តាញសង្គម ហ្វេសប៊ុក និង Tiktok YouTube ព្រមទាំងមានការច្រៀងនិងរាំលេងកម្សាន្តជាច្រើនកុះករ មិននឹកស្មានដល់ ។ ជាមួយគ្នានេះក៏មានអ្នកលេង TikTok ដ៏ល្បីល្បាញនៅឥណ្ឌូនេស៊ីដែលមានអ្នក Follow ដល់ ១១.៥ លានអ្នក ព្រមទាំងតារាល្បីៗជាច្រើនទៀត ។
ចំនួនអ្នកលេងដ៏ច្រើនលើសលប់នេះហើយបានរុញឲ្យបទ «CALL ME PAPA» មានអ្នកទស្សនារហូតដល់ ១១០០ លានដង (Veiw 1.1B) ជុំវិញពិភពលោកនិងមានអ្នកលេងតាម 1.2 លាន Videos ឯណោះ ។
ផលិតកម្ម Galaxy Navatra ប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះ បានបញ្ចេញ Trailer MV បទចម្រៀង« Call Me PaPa » ដោយគ្រាន់តែ Video Teaser ធ្វើឲ្យមានការចាប់អារម្មណ៍ ហើយអន្ទះសារចង់ទស្សនា Full MV នេះជាខ្លាំងតាមរយៈខាំមិន Comments ច្រើនជាង 5k និង Share ចែករំលែកតៗគ្នារាប់សិប share ទៀតផង ។
ផ្អែកតាមប្រភពគួរឲ្យទុកចិត្ត បានទម្លាយឲ្យដឹងថា បទចម្រៀង ១ នេះនេះ ម្ចាស់បទចម្រៀង ឧកញ៉ា ខេមរះ សិរីមន្ត ជាអ្នកផឹកនាំផលិតដោយខ្លួនឯងតែម្ដង ដោយការផលិតនោះមានការសម្រិតសម្រាំងជាខ្លាំង ។ រថយន្ដស៊េរីទំនើបៗជាច្រើនគ្រឿង ត្រូវបានយកមកថតសម្ដែងក្នុង MVនេះ ។ ប្រភពដដែលបានទម្លាយឲ្យដឹងទៀតថា ផលិតកម្ម Galaxy Navatra នឹងបញ្ចេញ Call Me PAPA OFFICIAL MV នៅលើ Channel CAM-POP Galaxy Navatra ឆាប់ខាងមុននេះ ៕ អត្ថបទសហការ
សូមទស្សនា និងស្តាប់កម្សាន្ត Trailer MV ទាំងអស់គ្នាតាមរយៈ Link ខាងក្រោមនេះ ៖
https://www.facebook.com/share/v/TFjMD679cw1mpshN/?mibextid=WC7FNe
ចែករំលែកព័តមាននេះ