ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Cambodia Beer នឹង​ចាប់​រង្វាន់​ប្រាក់សុទ្ធ​រក​គូស្នេហ៍ និង​អតិថិជន​សំណាង​ជាងគេ​លើក​ទី​ ៣

1 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ គូ​ស្វាមីភរិយា​ដែល​រៀប​ការ​ថ្មី​ៗ និង​អតិថិជន​ដែល​បាន​ជាវ Cambodia Beer យក​ទៅ​កម្មវិធី​ជួបជុំ​ផ្សេង​ៗ សូម​រង់ចាំ​ទស្សនាការ​ចាប់​រង្វាន់​ប្រាក់សុទ្ធ ២០​ លាន​រៀល…

រាជធានីភ្នំពេញ​ ៖ គូ​ស្វាមីភរិយា​ដែល​រៀប​ការ​ថ្មី​ៗ និង​អតិថិជន​ដែល​បាន​ជាវ Cambodia Beer យក​ទៅ​កម្មវិធី​ជួបជុំ​ផ្សេង​ៗ សូម​រង់ចាំ​ទស្សនាការ​ចាប់​រង្វាន់​ប្រាក់សុទ្ធ ២០​ លាន​រៀល និង ១០ ​លាន​រៀល នៅ​ថ្ងៃ​សៅរ៍ ទី ​២៥ ខែមីនា នេះក្នុង​កម្មវិធី​ប្រគំ​តន្ត្រី Cambodia Brew the Beat Concert តាម​កញ្ចក់​ទូរទស្សន៍​ហង្ស​មាស ​ចាប់ពី​ម៉ោង ៤ ​ល្ងាច​តទៅ ឬ​តាម​ហ្វ៊េ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​របស់ Cambodia Beer​ ។

ការ​ចាប់​រង្វាន់​ប្រាក់សុទ្ធ​នឹង​ធ្វើ​ឡើង​ដោយ​មាន​ភាព​សុ​ក្រិត មានការ​ចូលរួម​ផ្តល់​កិត្តិយស​ផ្ទាល់​ពី​សំណាក់ អ្នកឧកញ៉ា លាង ម៉េ​ង ប្រធាន​អគ្គនាយក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដើម្បី​ស្វែងរក​ម្ចាស់​រង្វាន់ ២០​ លាន​រៀល ១២ ​រង្វាន់ និង ១០ ​លាន​រៀន ២៥ ​រង្វាន់ សម្រាប់​គូស្នេហ៍ ឬ​អតិថិជន​របស់ Cambodia Beer ចំនួន ៣៧​ រូប ​។

ទិញ Cambodia Beer ៥០ ​កេស ទទួល​បាន​ធុង​ទឹកកក​ដ៏​ស្រស់​ស្អាត​ចំនួន ​១, ១០០ ​កេស ទទួល​បាន​ធុង​ប៉ាស​ទំនើប​ចំនួន​ ១ ឬ​ធុង​ទឹកកក​ចំនួន​ ២ រួម​ជាមួយនឹង​សន្លឹក​ឆ្នោត​ក្នុង​ការ​ឈ្នះ​ប្រាក់សុទ្ធ ២០​ លាន​រៀល និង ១០​ លាន​រៀល ​។ ត្រៀម​ៗ ! អ្នក​ដែល​បាន​ដាក់​សន្លឹក​ឆ្នោត ​! ចាំ​អ៊ុត​មើល​ឈ្មោះ​ទាំងអស់​គ្នា​ ។ សូមពិសាដោយការទទួលខុសត្រូវ ៕ អត្ថបទសហការ

ព័ត៌មាន​បន្ថែម​អាច​ចូល​ទៅ​កាន់​ហ្វ៊េ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​របស់ Cambodia Beer ៖ https://www.facebook.com/cambodiabeer