រាជធានីភ្នំពេញ ៖ ដើម្បីមានសុខភាពល្អ ការពិនិត្យថែរក្សាសុខភាពជាប្រចាំ គឺជារឿងសំខាន់ ណាស់ ។ ឥឡូវនេះឱកាសដ៏ពិសេសមិនធ្លាប់បានមកដល់ទៀតហើយ មន្ទីរព្យាបាលស្ត្រី និងកុមារដំរី បានផ្តល់ជូននូវកញ្ចប់ពិនិត្យសុខភាពស្ត្រី គឺទិញ ១ ថែម ១ ដែលកញ្ចប់ពិនិត្យ សុខភាពស្ត្រីនេះមានតម្លៃត្រឹមតែ ១២៩ ដុល្លារ ប៉ុណ្ណោះ ។
កញ្ចប់ពិនិត្យពិសេសនេះមានដូចជា ៖
ការពិនិត្យ និងពិភាក្សាជាមួយវេជ្ជបណ្ឌិត
ការពិនិត្យជាតិស្ករ
ការវិភាគគ្រាប់ឈាម
ការពិនិត្យក្រុមខ្លាញ់ក្នុងឈាម
កាពិនិត្យលើមុខងារតម្រងនោម
ការវិភាគមុខងារថ្លើម
ការពិនិត្យចង្វាក់បេះដូង
ការថតសួតដោយកាំរស្មីអ៊ិច
និងការពិនិត្យកោសិកាមហារីកមាត់ស្បូន ។
សូមបញ្ជាក់ផងដែរថា តម្លៃក្នុងកញ្ចប់រួមបញ្ចូលថ្លៃសេវាវេជ្ជបណ្ឌិត ។ កម្មវិធីនេះមានសុពល ភាពចាប់ពីថ្ងៃទី ១ ខែកុម្ភៈ រហូតដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៣ ។ កញ្ចប់ពិនិត្យសុខភាពស្ត្រីនេះ ទិញភ្លាមពិនិត្យភ្លាមក៏បាន ទិញជាគូប៉ុងទុកសម្រាប់ពិនិត្យពេលក្រោយក៏បាន ដែលគូប៉ុងនេះមានសុពលភាពរហូតដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៣ ។
សម្រាប់ការណាត់ជួប សូមទំនាក់ទំនងតាមទូរស័ព្ទលេខ ៖ ០៩២ ៣៧៧ ០០០ / ០៩៣ ៣៧៧ ០០០ ។
មន្ទីរព្យាបាលស្ដ្រី និងកុមារដំរី មានការគាំទ្រយ៉ាងច្រើនពីប្រជាជនកម្ពុជា ក៏ដូជាអាណាព្យា បាល និងមាតាបិតារបស់កុមារ នាពេលកន្លងមកក៏ដូចជាពេលបច្ចុប្បន្ននេះ ។ មន្ទីរព្យាបាល បានពង្រីកការផ្ដល់សេវាទៀតបន្ថែមផ្នែករោគស្ដ្រី និងសម្ភព ។
សូមជម្រាបជូនថា មន្ទីរព្យាបាលស្ដ្រី និងកុមារដំរី មានបន្ទប់សម្រាលដោយធម្មជាតិ មានពីរ បន្ទប់ ដោយបំពាក់ដោយឧបករណ៍ទំនើបតាមបទដ្ឋានអន្ដរជាតិ បន្ទប់វះកាត់ និងបន្ទប់ក្រោយ ការវះកាត់ និងមានបន្ទប់សម្រាក សម្រាប់កុមារ និងស្ដ្រីសរុប ៣៤ បន្ទប់ ។ ទន្ទឹមនេះមាន វេជ្ជបណ្ឌិតផ្នែករោគស្ដ្រីចំនួន ០៦ រូប វេជ្ជបណ្ឌិតផ្នែកកុមារចំនួន ០៨ រូប និងបុគ្គលិក និង គ្រូពេទ្យសរុបជាង ៣០ រូបបន្ថែមទៀត ។
មកនេះមន្ទីរព្យាបាលស្ដ្រី និងកុមារដំរី មានទីតាំងស្ថិតនៅសង្កាត់ភ្នំពេញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ មន្ទីរព្យាបាលស្ដ្រី និងកុមារដំរី ដើម្បីស្ត្រី និងកុមារមានសុខភាពល្អ ! ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ