ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ហាង​តែ​គុ​ជ KOI ធំ​ជាងគេ​បង្អស់​លើ​ពិភពលោក គឺ​នៅ​ស្រុក​ខ្មែរ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជា​ហាង​តែ​គុ​ជ​ដែល​មាន​ប្រភព​មក​ពី តៃវ៉ាន់ និង​មានកេរ្តិ៍ឈ្មោះ​ដ៏​ល្បីល្បាញ នោះ បាន​ធ្វើ​ឱ្យ ខយ (KOI) ទទួល​បាន​នូវ​ការ​គាំទ្រ​យ៉ាងច្រើន​ពី​អតិថិជន​រាប់​សែន​នាក់…

រាជធានី​ភ្នំពេញ ៖ ជា​ហាង​តែ​គុ​ជ​ដែល​មាន​ប្រភព​មក​ពី តៃវ៉ាន់ និង​មានកេរ្តិ៍ឈ្មោះ​ដ៏​ល្បីល្បាញ នោះ បាន​ធ្វើ​ឱ្យ ខយ (KOI) ទទួល​បាន​នូវ​ការ​គាំទ្រ​យ៉ាងច្រើន​ពី​អតិថិជន​រាប់​សែន​នាក់ ហើយសព្វ​ថ្ងៃនេះ «​ខយ​» មាន​សាខា​ជា​ច្រើន​នៅ​តាម​បណ្តា​ប្រទេស​ចំនួន ១០ ផ្សេង​ទៀត​នៅ​លើ​ពិភពលោក​ផង​ដែរ ។

បើ​គិត​ចាប់តាំងពី​ឆ្នាំ ២០១៤ មក​ដល់​ឆ្នាំ ២០២២ នេះ វត្តមាន​របស់ហាង​តែ​គុ​ជ ខយ នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​មាន​រយៈពេល ៨ ឆ្នាំ​មក​ហើយ ព្រមទាំង​ទទួល​បាន​កេរ្តិ៍ឈ្មោះ​បោះសំឡេងជា​ហាង​តែ​គុ​ជ​ឈរ​លំដាប់​លេខ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ទទួល​បានការគាំទ្រ​យ៉ាង​ខ្លាំងក្លា​ពី​អតិថិជន​ដោយសារ​រសជាតិ​តែ​ឆ្ងាញ់ និង​មាន​តម្លៃ​សមរម្យ ។

ដោយឡែក​នៅ​ថ្ងៃ​ទី ៨ ខែតុលា ឆ្នាំ ២០២២ នេះ ខយ បាន​សម្ពោធ​ជា​ផ្លូវការ​សាខា ខយ រាជធានី ដែល​ជា​សាខា​ទី ៣០ របស់​ខ្លួន​ដោយ​មានការ​ចូលរួម​គាំទ្រ​ពី​អតិថិជន​រាប់ពាន់​នាក់ ហើយ​ក្នុង​នោះ​ក៏​មានការ​ចូលរួម​ពី​ផលិតផល​ម៉ាក​ល្បី​ៗ​ជា​ច្រើន​ផង​ដែរ ។

កញ្ញា លី បូ​រ៉ា​វី ប្រធាន​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន ខយ តេ កម្ពុជា បានឱ្យ​ដឹង​ថា សាខា​ទី ៣០ នេះ​គឺជា​សាខា ខយ ធំ​ជាងគេ​លើ​ពិភពលោក ហើយ​ដើម្បី​អបអរ​ការ​បើក​សាខា​ថ្មី​នេះក្រុមហ៊ុន​បាន​ធ្វើការ​ចែក​រង្វាន់​ជា​ច្រើន​ដោយ​ឥត​គិតថ្លៃ​ចំនួន ៣៨៨៨ រង្វាន់​ជូន​ដល់​ហ្វេ​ន​ៗដែល​គាំទ្រ ខយ ។

កញ្ញា លី បូ​រ៉ា​វី ក៏​បាន​ថ្លែងអំណរគុណ​ដល់​អតិថិជន​របស់ ខយ ដែល​តែងតែ​គាំទ្រ​តាំងពីដើម​រហូត​មក​ដល់​ថ្ងៃនេះ ហើយ​ក៏​សង្ឃឹមថា បងប្អូន​នៅ​តែ​បន្ត​ជួយ​គាំទ្រ ខយ បន្ត​ទៅ​ទៀត ហើយ ខយ ក៏​ខិតខំ​នាំ​យក​នូវ​ភេសជ្ជៈ​ដែល​មាន​រសជាតិ​ឆ្ងាញ់ និង​ផ្តល់​ជូន​នូវ​សេវាកម្ម​ល្អ មក​ជូន​ដល់​អតិថិជន​ទាំងអស់ ។

សូម​បញ្ជាក់​ផង​ដែរ​ថា សាខា ខយ រាជធានី ជា​សាខា​ធំ​ជាងគេ​បង្អស់​លើ​ពិភពលោក ដោយ​មាន​កម្ពស់ ៣ ជាន់ មាន​បរិយាកាស​ល្អ ធំ​ទូលាយ និង​អាច​ទទួលភ្ញៀវ​បាន​រហូត​ដល់ ៣០០ នាក់ ដោយ​មា​នទី​តាំងនៅ​ផ្លូវ​លេខ 9 កែង 122 ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់ ១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។ ហើយ​នា​ដំណាច់ឆ្នាំ ២០២២ ខាង​មុខ​នេះ ក្រុមហ៊ុន ខយ តេ ក៏​មាន​គម្រោង​បើក​បន្ត ១៥ សាខា​បន្ថែម​ទៀត​តាម​បណ្តា​ខេត្ត​-​ក្រុង​មួយ​ចំនួន រួម​មាន ៖ ខេត្តកំពត​, ខេត្តបាត់ដំបង​, ខេត្តសៀមរាប និង​ក្រុង​ប៉ោយ​ប៉ែ​ត ។

បច្ចុប្បន្ន​នេះ ខយ តេ កម្ពុជា មាន​សាខា​សរុប​ទាំងអស់​ជាង ៣០ សាខា ព្រមទាំង​មានបុគ្គលិក​បម្រើ​ការងារ​ប្រហែល ៥០០ នាក់​ដែល​កំពុង​រង់ចាំ​បម្រើសេវា​កម្ម​ជូន​អតិថិជន​យ៉ាងពេញចិត្ត​បំផុត ៕ អត្ថបទសហការ