ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារ ជេ ត្រាស់ រ៉ូ​យ៉ា​ល់ ​សម្ពោធ​ជា​ផ្លូវការ​សាខា​ជ្រោយចង្វារ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២២៖ ធនាគារ ជេ ត្រាស់ រ៉ូ​យ៉ា​ល់ បាន​ដាក់​ដំណើរការ​សាខា​ថ្មី​របស់​ខ្លួន គឺ​សាខា​ជ្រោយចង្វារ…

រាជធានី​ភ្នំពេញ ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២២៖ ធនាគារ ជេ ត្រាស់ រ៉ូ​យ៉ា​ល់ បាន​ដាក់​ដំណើរការ​សាខា​ថ្មី​របស់​ខ្លួន គឺ​សាខា​ជ្រោយចង្វារ ដែល​មា​នទី​តាំងនៅ​ភាគ​ខាងជើង ​នៃ​រាជធានី​ភ្នំពេញ ដើម្បី​ពង្រីក និង​ពង្រឹង​ទំនាក់ទំនង ក៏​ដូច​ជា​បម្រើ​សេវាកម្ម​ធនាគារ សម្រាប់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ 6A ​។

ការ​ពង្រីក​បណ្តាញ​សាខា​នេះ មិន​ត្រឹមតែ​ដើម្បី​ឆ្លើយ​តប ​ទៅ​នឹង​តម្រូវការ​សេវាកម្ម​ធនាគារ ​ដែល​កំពុង​មានការ​កើនឡើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ផ្តល់​ជូន​អតិថិជន​របស់​យើង ​នូវ​បរិយាកាស​ដែល​មាន​ផាសុកភាព និង​ប្រកបដោយ​ទំនុកចិត្ត ​សម្រាប់​បំពេញ​ប្រ​តិ​ប​ត្តិ​ការ​ធនាគារ ដែល​ផ្តល់​ជូន​ដោយ​បុគ្គលិក ​ដែល​មានបទពិសោធន៍ និង​ជំនាញ​វិជ្ជាជីវៈ​ច្បាស់លាស់​ ។ ភាព​សម្បូរ​បែប​នៃ​ផលិតផល និង​សេវាកម្ម​ធនាគារ ក៏​ជា​ហេតុផល​ជម្រុញ​ឱ្យ​មានការ​ពង្រីក​សាខា​បន្ថែម ដើម្បី​បំពេញតម្រូវការ​ហិរញ្ញវត្ថុ​របស់​អតិថិជន ​បុគ្គល អាជីវកម្ម និង​សាជីវកម្ម​ ។

លោក Toru Myochin អគ្គនាយក​ប្រតិបត្តិ​នៃ​ធនាគារ ជេ ត្រាស់ រ៉ូ​យ៉ា​ល់ បាន​មាន​ប្រសាសន៍​ថា​៖ «​ធនាគារ បាន​និង​កំពុង​បន្ត​ពង្រីក​ខ្លួន តាម​រយៈ​ការ​វិនិយោគ​បន្ថែម ​ទៅ​លើ​សេវាកម្ម​គ្រប់​ប្រភេទ ដើម្បី​បំពេញតម្រូវការ​ហិរញ្ញវត្ថុ​របស់​អតិថិជន ​ឱ្យ​បាន​កាន់តែ​ប្រសើរ​ ។ ធនាគារ​របស់​យើង ប្រតិបត្តិ​ដោយ​ផ្តោត​ការ​យកចិត្តទុកដាក់ ​លើ​អតិថិជន​ជា​ចម្បង ​។ ហើយ​ធនាគារ ក៏​នឹង​បន្ត​វិនិយោគ​លើ​បណ្តាញ​សាខា តាម​រយៈ​ការ​ពង្រីក​សាខា​ថ្មី​បន្ថែម​ទៀត ព្រមទាំង​កែ​លម្អ​សាខា ​ដែល​មាន​ស្រាប់​នៅ​ទូ​ទាំង​ប្រទេស​ផង​ដែរ​​‍» ។​

រចនា​បទ​ផ្នែក​ខាងក្រៅ និង​ខាងក្នុង​នៃ​សាខា​ជ្រោយចង្វារ មាន​ភាព​ដូច​គ្នា​ទៅ​នឹង​សាខា​ថ្មី​ៗ ​ចុង​ក្រោយ​របស់​ធនាគារ ជេ ត្រាស់ រ៉ូ​យ៉ា​ល់ ដែល​រចនា​ឡើង​ស្រប​នឹង​អត្តសញ្ញាណ​របស់​ធនាគារ ក៏​ដូច​ជា​ដើម្បី​ពង្រឹង​ពាណិជ្ជសញ្ញា និង​កេរ្តិ៍ឈ្មោះ​របស់​ធនាគារ​ ទៅ​កាន់​សាធារណជន​ផង​ដែរ​ ។ សាខា​ជ្រោយចង្វារ បើក​ដំណើរការ​ចាប់ពី ម៉ោង​៨:០០​ព្រឹក ដល់​ម៉ោង ០៤:០០​ល្ងាច រៀងរាល់ថ្ងៃ​ធ្វើការ និង​ពី ម៉ោង ៨:០០​ព្រឹក ដល់​ម៉ោង ១២:០០​ថ្ងៃត្រង់ រៀងរាល់ថ្ងៃ​សៅរ៍​ ។

ក្នុង​ឱកាស​បើក​ដំណើរការ​សាខា​ថ្មី​របស់ ធនាគារ ជេ ត្រាស់ រ៉ូ​យ៉ា​ល់ សាខា​ជ្រោយចង្វារ អតិថិជន​ទាំងអស់​នឹង​មានឱកាស​ ទទួល​បាន​វត្ថុ​អនុស្សាវរីយ៍​ជា​ច្រើន ​សម្រាប់​ការ​បើក​គណនី​សន្សំ​ណាមួយ​ នៅ​សាខា​ថ្មី​នេះ ផង​ដែរ​ ។ ការ​ផ្ដល់​ជូន​នេះ​មាន​រហូត​ដល់​រង្វាន់​អស់ពី​ស្ដុក ​។

អំពី​ធនាគារ ជេ ត្រាស់ រ៉ូ​យ៉ា​ល់

ធនាគារ ជេ ត្រាស់ រ៉ូ​យ៉ា​ល់ គឺជា​ក្រុមហ៊ុន​រួម​ទុន (joint venture) រវាង ក្រុមហ៊ុន J Trust Co., Ltd. ដែល​ជា​ក្រុមហ៊ុន​គ្រប់គ្រង​ហិរញ្ញវត្ថុ​ចម្រុះ​ជប៉ុន ដែល​ចុះបញ្ជី​ក្នុង​ទីផ្សារ​ភាគហ៊ុន​តូ​ក្យូ និង​ក្រុមហ៊ុន Royal Group Finance Co., Ltd ដែល​ជា​ក្រុមហ៊ុន​ធំ​បំផុត​មួយ​នៅ​កម្ពុជា​ ។ ធនាគារ ជេ ត្រាស់ រ៉ូ​យ៉ា​ល់ គឺជា​ធនាគារ​បរទេស​ធំ​ជាងគេ​បំផុត​មួយ​នៅ​ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ ក្នុង​ការ​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​លំដាប់​ពិភពលោក ជូន​ដល់​ប្រជាជន​កម្ពុជា និង​ជនបរទេស​ដែល​រស់នៅ និង​ធ្វើការ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​មាន​បុគ្គលិក​ច្រើន​ជាង ៦០០ នាក់ ជាមួយ​សាខា​ចំនួន ១៧ នៅ​រាជធានី​ភ្នំពេញ ខេត្តសៀមរាប បាត់ដំបង កំពង់ចាម និង​ខេត្ត​ព្រះ​សីហ​នុ​ ៕ ដោយសហការ