ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន​អាកាសចរណ៍ ថៃ វៀត​ចេ​ត បង្កើន​ជើងហោះហើរ​ពី​ភ្នំពេញ​-​បាងកក ដោយ​មាន​ជើង ហោះហើរ​ជា​ប្រចាំ​ថ្ងៃ

1 ឆ្នាំ មុន

បាងកក​, ថ្ងៃ​ទី ០៣ មិថុនា ២០២២ ៖ ក្រុមហ៊ុន​អាកាសចរណ៍ ថៃ វៀត​ចេ​ត បាន​បង្កើន​ជើង…

បាងកក​, ថ្ងៃ​ទី ០៣ មិថុនា ២០២២ ៖ ក្រុមហ៊ុន​អាកាសចរណ៍ ថៃ វៀត​ចេ​ត បាន​បង្កើន​ជើង ហោះហើរ​អន្តរជាតិ​របស់​ខ្លួន ភ្នំពេញ​-​បាងកក (​សុវណ្ណ​ភូមិ​) ដោយ​បន្ថែម​កាលវិភាគ​ហោះហើរ ជា​ប្រចាំ​ថ្ងៃ ។ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កំណើន​នៃ​ភ្ញៀវ​ទេសចរ និង​ការ​បន្ធូរបន្ថយ​នៃ​ការ​រឹត បន្តឹង​ក្នុង​ការ​ធ្វើ​ដំណើរ​នៅ​ទូ​ទាំង​ពិភពលោក ក៏​ដូច​ជា​ការ​ដក​ចេញ​នូវ​វិធានការ ‘Test & Go’ នៅ​ក្នុង​ប្រទេស​ថៃ​ផង​នោះ ក្រុមហ៊ុន​អាកាសចរណ៍ ថៃ វៀត​ចេ​ត នឹង​បង្កើន​ជើងហោះហើរ របស់​ខ្លួន​ដោយ​មាន​កាលវិភាគ​ហោះហើរ​រហូត​ទៅ​ដល់ ២ ជើង​ក្នុង​មួយ​ថ្ងៃ និង ៧ ថ្ងៃ​ក្នុង មួ​យស​ប្តា​ហ៍ ចាប់ពី​ខែកក្កដា ឆ្នាំ ២០២២ នេះ​តទៅ ដែល​នឹង​ភ្ជាប់​ទំនាក់ទំនង​ប្រជាជន និង ភ្ញៀវ​ទេសចរ​រវាង​ប្រទេស​ទាំង​ពីរ​ជាមួយនឹង​ជម្រើស​នៃ​ការ​ធ្វើ​ដំណើរ​ឱ្យ​កាន់តែ​ភាព​សម្បូរ​បែប និង​ងាយស្រួល ។

ចាប់តាំងពី​ខែឧសភា ឆ្នាំ ២០២២ ក្រុមហ៊ុន​អាកាសចរណ៍ ថៃ វៀត​ចេ​ត បាន​បើក​ដំណើរការ ជើងហោះហើរ​រវាង​រាជធានី​ភ្នំពេញ និង​ទីក្រុង​បាងកក ដែល​មាន​កាលវិភាគ​ត្រឹមតែ​មួយ​ជើង ក្នុង​មួយ​ថ្ងៃ (​ជើងហោះហើរ​ប្រចាំ​ថ្ងៃ​) ដោយ​បច្ចុប្បន្ន​ថៃ វៀត​ចេ​ត បាន​បង្កើន​ការ​ហោះហើរ ២ ដង​ក្នុង​មួយ​ថ្ងៃ ដូច​ទៅ​តាម​កាលវិភាគ​ហោះហើរ​ខាងក្រោម ៖

លោក Woranate Laprabang, នាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន​អាកាសចរណ៍ ថៃ វៀត​ចេ​ត ក៏​មាន​ប្រសាសន៍​ផង​ដែរ​ថា «​ផ្នែក​ឧស្សាហកម្ម​ទេសចរណ៍ និង​អាកាសចរណ៍​កំពុង​ស្ថិត​ក្នុង ស្ថានភាព​ប្រសើរ​ឡើង​វិញ​បន្ទាប់​ពី​ការ​អាក់ខាន​ដោយសារ​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩ ។ សព្វថ្ងៃ នេះ​ប្រទេស​ជា​ច្រើន​បាន​ដក​ការ​រឹត​បន្តឹង​ក្នុង​ការ​ធ្វើ​ដំណើរ ដោយ​បើក​ព្រំដែន​របស់​ពួក​គេ ឡើង​វិញ​សម្រាប់​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​អន្តរជាតិ ។

ក្នុង​នាម​ជា​ក្រុមហ៊ុន​នាំមុខ​គេ​ក្នុង ការ​ស្តារ​ទីផ្សារ​មួយ​នេះ​ឡើង​វិញ ក្រុមហ៊ុន​អាកាសចរណ៍ ថៃ វៀត​ចេ​ត ក៏​បាន​ត្រៀមខ្លួន​រួច ជា​ស្រេច​ក្នុង​ការ​ការ​បើក​ដំណើរការ​ឡើង​វិញ​នៃ​ជើងហោះហើរ​អន្តរជាតិ​របស់​យើង ។ ចាប់តាំងពី​ខែឧសភា ឆ្នាំ ២០២២ មក យើង​បាន​បង្កើន​ជើងហោះហើរ​រវាង​រាជធានី​ភ្នំពេញ និង​ទីក្រុង​បាងកក ដោយ​ផ្តល់​ជូន​ប្រជាជន និង​ភ្ញៀវ​ទេសចរ​ពី​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ នូវ​ឱកាស​កាន់តែ​ច្រើន​ក្នុង​ការ​ធ្វើ​ដំណើរ​ជាមួយនឹង​សេវាកម្ម​ប្រកបដោយ​ផាសុកភាព​របស់​យើង​ក្នុង​តម្លៃ​សមរម្យ​» ។

លើស​ពី​នេះ ក្រុមហ៊ុន​អាកាសចរណ៍ ថៃ វៀត​ចេ​ត បាន​សហការ​ជាមួយ​មន្ទីរពេទ្យ Phyathai ដោយ​ដាក់​ចេញ​នូវ​កញ្ចប់​ពិសេស ‘Buy 1 Get 1 Free’ ដែល​រួម​មាន​សេវាកម្ម​ពិនិត្យ​សុខភាព ដល់​អតិថិជន​នៅ​មន្ទីរពេទ្យ Phyathai និង​សំបុត្រ​យន្តហោះ​ទៅ​មក​ដោយ​ឥត​គិតថ្លៃ​របស់​ថៃ វៀត​ចេ​ត ពី​ភ្នំពេញ​ទៅ​បាងកក ដែល​ជួយ​សម្រួល​ដល់​ភ្ញៀវ​ទេសចរ​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស ថៃ ក្នុង​ការ​ធ្វើ​ដំណើរ និង​ពិនិត្យ​សុខភាព ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​គេហ ទំព័រ ៖ http://skyfun.travel
គួរ​បញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ន​នេះ អ្នកដំណើរ​ដែល​ចូល​ទៅ​កាន់​ប្រទេស​ថៃ​មិន​តម្រូវ​ឱ្យ​មាន វិញ្ញាបនបត្រ​ធ្វើ​តេ​ស្តិ៍​កូ​វី​ដ​-១៩ មុន​ពេល​ចូល​ប្រទេស ឬ​ពេល​មក​ដល់​នោះ​ទេ ។ លើស​ពី​នេះ អ្នកដំណើរ​មិន​តម្រូវ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​ពេល​មក​ដល់ ដោយសារ​ការ​ដក​ចេញ​នូវ​វិធានការ ‘Test & Go’ ចាប់តាំងពី​ថ្ងៃ​ទី ០១ ខែឧសភា ឆ្នាំ ២០២២ មក ។

ក្រុមហ៊ុន​អាកាសចរណ៍ ថៃ វៀត​ចេ​ត បាន​ផ្តល់​នូវ​សេវាកម្ម​ឈានមុខ​គេ​ដល់​អ្នកដំណើរ ប្រកបដោយ កម្រិត​សុវត្ថិភាព​ខ្ពស់​បំផុត​ក្នុង​ការ​ធ្វើ​ដំណើរ​អំឡុង​ពេល​ការ​រីក​រាលដាល​នៃ​ជំងឺ កូ​វិ​ដ​-១៩ នេះ ។ ក្រុមការងារ​អាកាសចរណ៍ បាន​អនុវត្ត​យ៉ាង​តឹងរ៉ឹង​ក្នុង​ការ​សម្លា.ប់​មេរោគ លើ​យន្តហោះ​ទាំងអស់​របស់​ក្រុមហ៊ុន​ដោយ​អនុលោម​ស្រប​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ប្រទេស​ថៃ និង​សេចក្តីណែនាំ​របស់ CAAT ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ដែល​អាច​ប៉ះ ពាល់​ទៅ​ដល់​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ទេសចរ និង​បុគ្គលិក​របស់​ក្រុមហ៊ុន ។

អំពី​ក្រុមហ៊ុន ថែ វៀត​ចេ​ត
ក្រុមហ៊ុន ថៃ វៀត​ចេ​ត បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១៤ ហើយ​បាន​សហការ​ជាមួយ​ក្រុមហ៊ុន វៀត​ចេ​ត អ៊ែ​រ ដើម្បី​ពង្រីក​បណ្តាញ​ហោះហើរ​របស់​ខ្លួន និង​ផ្តល់​ឱកាស​កាន់តែ​ច្រើន​សម្រាប់ អ្នក​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ថៃ និង​ប្រទេស​ជា​ច្រើន​ទៀត​ប្រកបដោយ​សេវាកម្ម​រួសរាយ រាក់ទាក់ និង​សប្បាយ​រីករាយ ។ ដោយ​ផ្តោត​លើ​សមត្ថភាព​គ្រប់គ្រង​ការ​ចំណាយ ប្រតិបត្តិ ការ​ដែល​ប្រកបដោយ​ប្រសិទ្ធភាព និង​ការ​អនុវត្ត​របស់​ក្រុមហ៊ុន​អាកាសចរណ៍ យើង​អាច ផ្តល់​ជូន​នូវ​ការ​ហោះហើរ​ដោយ​សន្សំ​សំចៃ និង​តម្លៃ​ដែល​អាច​ផ្លាស់​ប្ដូរ​ទៅ​តាម​កាលទេសៈ ព្រមទាំង​សេវាកម្ម​ជា​ច្រើន​ទៀត​ដើម្បី​សម្រប​តាម​តម្រូវការ​របស់​អតិថិជន ។

ថៃ វៀត​ចេ​ត ទទួល​បាន​ពានរង្វាន់ ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ដែល​មាន​តម្លៃ​ទាប និង​រីក​លូត លាស់​លឿន​បំផុត​នៃ​ឆ្នាំ ២០២០ ដោយ​ទស្សនាវដ្តី Global Business Outlook ។ ក្រុមហ៊ុន កំពុង​បន្ត​ពង្រីក​បណ្តាញ​ហោះហើរ​របស់​ខ្លួន​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក ក៏​ដូច​ជា​ពង្រីក​ងារ​ជា ក្រុមហ៊ុន​ក្មេង​ជាងគេ​ដែល​មាន​យន្តហោះ​ទំនើប​ៗ ដោយ​មាន​យន្តហោះ Airbus A320 និង A321 ។ ថ្មី​ៗ​នេះ ក្រុមហ៊ុន​អាកាសចរណ៍ ថៃ វៀត​ចេ​ត ក៏​បាន​ទទួល​ពានរង្វាន់​ជា​ក្រុមហ៊ុន អាកាសចរណ៍ ដែល​មាន​បាហុនិការ​រួសរាយ រាក់ទាក់​ជាងគេ ពី​ទស្សនាវដ្ដី International Finance ដោយ​សង្កត់ធ្ងន់​លើ​ជំហរ​របស់​ខ្លួន​ជា «​ក្រុមហ៊ុន​អាកាសចរណ៍​នៃ​បដិសណ្ឋារកិច្ច​» ដោយ​ពង្រឹង​តម្លៃ​ស្នូល​នៃ​មិត្តភាព និង​ភាព​សប្បាយ​រីករាយ រួម​ជាមួយនឹង សុវត្ថិភាព ពេលវេលា និង​តម្លៃ​សមរម្យ ។

បច្ចុប្បន្ន​ក្រុមហ៊ុន ថៃ វៀត​ចេ​ត ប្រទេស​ថៃ​បាន​ប្រតិបត្តិការ​ជើងហោះហើរ​ក្នុងស្រុក​ចំនួន ១៤ ជើង ក្នុង​នោះ​រួម​មាន​ជើងហោះហើរ​ពី ទីក្រុង​បាងកក (​សុវណ្ណ​ភូមិ​) ទៅ ឈៀង​ម៉ៃ ឈៀង​រ៉ៃ ភូ​កេ​ត ក្រា​ប៊ី អ៊ូ​ដ​ន​ថា​នី ហាត​យ៉ៃ ខន​ខេន ណា​ខន​ស៊ី ថា​ម៉ា​រ៉ាត់ អ៊ូ​បន់ រ៉ាត់​ឆា​ថា​នី និង ស៊ូ​រ៉ាត់ ថា​នី ។ ចំណែកឯ​ជើងហោះហើរ​ឆ្លង​តំបន់​មាន ពី​ភូ​កេ​តទៅ​ឈៀង​រ៉ៃ ឈៀង​ម៉ៃ និង អ៊ូ​ដុន ថា​នី រួម​ទាំង​ជើងហោះហើរ​ត្រង់​ពី ហាត់​យ៉ៃ ទៅ ឈៀង​រ៉ៃ ផង​ដែរ ។

ក្រុមហ៊ុន​ក៏​កំពុង​តែ​ពង្រីក​បណ្តាញ​ហោះហើរ​អន្តរជាតិ​របស់​ខ្លួន​យ៉ាង​សកម្ម​ទៅ​កាន់​គោលដៅ​ជា​ច្រើន​នៅ​ទូ​ទាំង​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ដោយ​ភ្ជាប់​ប្រទេស​ថៃ​ជាមួយ វៀតណាម សិង្ហ​បុរី កោះ​តៃវ៉ាន់ និង​គោលដៅ​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​តំបន់ ។ សម្រាប់​ព័ត៌មាន​បន្ថែម ៖ 012 33 00 22 ឬ www.vietjetair.com ៕ ដោយ​សហការ