ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ហាង LUNA PRIME រចនាបថ​មកុដ​អ​ប្សា​រា បង្ហាញខ្លួន​ជា​ផ្លូវការ​នៅ​ចំ​កណ្ដាល​បេះដូង រាជធានី​ភ្នំពេញ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ហាង LUNA PRIME ដែល​ស្ថិត​នៅ​តាម​បណ្តោយ​មហា​វិធី​ព្រះ​នរោត្តម កែង​នឹង​ផ្លូវ ៣៨០ សង្កាត់​បឹង​កេងកង​ទី ១…

រាជធានី​ភ្នំពេញ ៖ ហាង LUNA PRIME ដែល​ស្ថិត​នៅ​តាម​បណ្តោយ​មហា​វិធី​ព្រះ​នរោត្តម កែង​នឹង​ផ្លូវ ៣៨០ សង្កាត់​បឹង​កេងកង​ទី ១ ខណ្ឌចំការមន រាជា​ធានី​ភ្នំពេញ បាន​សម្ពោធ ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី ២៧ ខែឧសភា ឆ្នាំ ២០២២ នេះ​ដោយ​មានការ​ចូលរួម ពី​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​នាក់ ។

រចនាបថ​ខាងក្រៅ​នៃ​ហាង LUNA PRIME ទាំងមូល​ត្រូវ​បាន​យក​ទម្រង់​ស្រ​ដៀង​មកុដ អ​ប្សា​រា ដោយ​រចនា​រំលេច​ឡើង​ចេញ​ជា​រូបរាង​ហាង និង​បន្ថែម​នូវ​រចនាបថ​ប្រណីត​បែប សម័យ​ទំនើប​រក្សា​បាន​នូវ​អត្តសញ្ញាណ​ជាតិខ្មែរ ។ រចនាបថ​ហាង​ទាំងមូល​ត្រូវ​បាន​លម្អ ដោយ​ពណ៌​ធម្មជាតិ និង​ស្រះ​ផ្កាឈូក​ដ៏​ស្រស់​ត្រកាល ប្លែក​ភ្នែក​ដែល​រំលេច​ឡើង​ធ្វើ​ឱ្យ​មាន ភាព​ទាក់ទាញ និង​បង្កប់​ទៅ​ដោយ​អត្តសញ្ញាណ​ជាតិខ្មែរ អម​ដោយ​បរិយាកាស​ថ្មី​ដំបូង​គេ​ក្នុង រាជធានី​ភ្នំពេញ ។

ដោយ​បាន​មើលឃើញ​អំពី​សក្កា​នុ​ពល​នៃ​វិស័យ​ម្ហូបអាហារ និង​ភេសជ្ជៈ ក្នុង​ប្រទេស កម្ពុជា លោក​ជំទាវ ឈុ​ន សុភា​រ័​ត្ន ស្ថាបនិក​ប្រ៊េ​ន Luna Coffee & Bakery ដែល​ទទួល​បាន ការ​គាំទ្រ​ដ៏​លើសលប់​ពី​សំណាក់​អតិថិជន និង​បាន​បង្កើត​រហូត​ដល់​ទៅ ១៦ សាខា​នៅ​ទូ​ទាំង ប្រទេស​ត្រឹមតែ ៣ ឆ្នាំ​នោះ លោក​ជំទាវ​បាន​សម្រេច​បោះ​ជំហាន​ថ្មី​មួយទៀត​គឺ LUNA PRIME ដែល​ជា​មុខមាត់​ថ្មី High-End Bistro ស្តង់ដារ​លំដាប់​ប្រណីត​ផ្ចិតផ្ចង់ ទាំង​រចនាបថ ការ​តុ​ប តែង បរិយាកាស និង​សេវាកម្ម​ម្ហូបអាហារ​ផ្សេង​ៗ ជាមួយ​រសជាតិ​កម្រិតស្តង់ដារ​ប្រចាំ​តំបន់ អាស៊ី​អាគ្នេយ៍​នៅ​ក្នុង​ហាង​នេះ ។

លោក​អ្នក​អាច​អញ្ជើញ​មក​ទទួលទាន​អាហារ​ពេល​ព្រឹក ជាមួយនឹង​រសជាតិ​កាហ្វេ ដែល​លីង​ភ្លាម​ៗ​យក​មក​ឆុង​ភ្លាម និង​បាន​ភ្លក់​រសជាតិ​កាហ្វេ​ថ្មី​ៗ​ប្រចាំ​ហាង​នោះ គឺ Nitro Cold Brew, Cold Drip Coffee និង Syphon Coffee Brewing ដែល​ជា​ប្រភេទ​កាហ្វេ​ថ្មី​សន្លាង មិន​ធ្លាប់​មាន​ពី​មុន​មក ។

ចំណែកឯ​អាហារ​ពេល​ថ្ងៃ និង​ពេល​ល្ងាច គឺ​មាន​ម្ហូប​ពិសេស​ៗ​ប្រចាំ​ហាង​ជា​ច្រើន មាន​ទាំង 28 Days Butter Aged, Dry Aged, Pan-Seared Foiegras, Mi-Cuit Foie Gras, Port Wine, Brandy ជាមួយនឹង​ស្រាក្រហម​ល្បី​ៗ និង Cocktail ពិសេស​ៗ បម្រើ​ជូន​អតិថិជន ។ ម្ហូប​អាស៊ី ម្ហូប​អឺរ៉ុប និង​ស្រា​ល្បី​ៗ​មក​ពី​ប៉ែក​អឺរ៉ុប​ជា​ច្រើន​ប្រភេទ ហើយ Bistro ពេល​យប់ ក៏​មានការ​ប្រគំ​តន្ត្រី​ផ្សេង​ៗ​កំដរ​បរិយាកាស​ហាង​ផង​ដែរ ។

ចំណែក​រសជាតិ និង​គុណភាព​ម្ហូបអាហារ​ត្រូវ​បាន​ចម្អិន​យ៉ាង​សម្រិតសម្រាំង​ដោយ ផ្ទាល់​ដៃ​ពី​មេ​ចុងភៅ​ជំនាញ​ដែល​មាន​បទ​ពិសោធ​ជាង ១០ ឆ្នាំទៅ​លើ​វិស័យ​ម្ហូបអាហារ ក្នុង​ភោជនីយ៍ដ្ឋាន លំដាប់​អន្តរជាតិ ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ។

លោក ហេង សុ​គី​ម ត្រូវ​បាន​គេ​ស្គាល់​ថា “Chef Kubi ” ដែល​លោក​បាន​បញ្ចប់​ការ សិក្សា​ផ្នែក​ម្ហូបអាហារ​ពីសា​លា Le Cordon Bleu នៃ​ប្រទេស​បារាំង និង​បាន​បម្រើ​ការងារ​ក្នុង ភោជនីយដ្ឋាន​លំដាប់​អន្តរជាតិ​ជា​ច្រើន តាម​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ អស់​រយៈ ពេល​ជាង ១០ ឆ្នាំ ។ ឥឡូវនេះ​លោក​បាន​នាំ​យក​នូវ​រសជាតិ និង​មុខម្ហូប​ប្លែក​ៗ​ជា​ច្រើន​មុខ មក​កាន់​ហាង LUNA PRIME ដើម្បី​ផ្តល់​ជូន​លោក​អ្នក​នូវ​ចំណីអាហារ​ដែល​ឱជា​រស​ដែល មិន​ធ្លាប់​មាន​ពី​មុន​មក​ក្នុង​ហាង Bistro នានា ក្នុង​រាជធានី​ភ្នំពេញ ។

ក្នុង​ឱកាស​សម្ពោធ​ហាង LUNA PRIME ជា​ផ្លូវការ​នេះ​ផង​ដែរ ក៏​មាន​ទទួល​រៀបចំ​ជា Privite Room សម្រាប់​កម្មវិធី​ផ្សេង​ៗ​ផង​ដែរ មិន​ថា​ជា​លក្ខណៈ​គ្រួសារ ឬ​ក្រុមការងារ ដោយ គ្រាន់តែ​ទូរស័ព្ទ​មក​កក់​ទុក​មុន​តាម​រយៈ​ទូរស័ព្ទ ៖ 081 8888 68, Facebook Page: Luna Prime​ ​។

  • ម៉ោង​ដំណើរការ ៖ 6:30 ព្រឹក ដល់ម៉ោង 2 រំលងអាធ្រាត
  • អាសយដ្ឋាន​ផ្ទះ​លេខ ១៩៧ មហាវិថី​ព្រះ​នរោត្តម កែង​ផ្លូវ ៣៨០ សង្កាត់​បឹង​កេងកង​ទី ១ ខណ្ឌចំការមន រាជា​ធានី​ភ្នំពេញ ។
  • ទីតាំង ៖ Google Map : https://bit.ly/LunaPrime ៕ ដោយ​សហការ