ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ពី អាម​ស្ទឺ​ដាម មក​កម្ពុជា ស្រា​បៀរ Heineken® ប្រើ​វិធី​បិតស្រា​លំដាប់​ផ្កាយ ​៥ ជម្រើស​ដំបូង​សម្រាប់​រាត្រី​នេះ​ ! (វីដេអូ)

2 ឆ្នាំ មុន

រាជធានីភ្នំពេញ​, ថ្ងៃ​ទី ​៤ ខែមេសា ឆ្នាំ ​២០២២ ៖ នៅ​ខែមេសា​នេះ ស្រា​បៀរ Heineken®…

រាជធានីភ្នំពេញ​, ថ្ងៃ​ទី ​៤ ខែមេសា ឆ្នាំ ​២០២២ ៖ នៅ​ខែមេសា​នេះ ស្រា​បៀរ Heineken® សូម​អញ្ជើញ ប្រជាជន​កម្ពុជា មក​ដក​ពិសោធន៍​ធាតុ​ផ្សំ​ស្រា​បៀរ​លំដាប់​ផ្កាយ ​៥ ​របស់​ខ្លួនដែល​នាំ​មក​នូវ​រសជាតិប្លែក និង​ស្រស់ស្រាយ បែប​ស្រាល​ស្រទន់ ​។ លោក​អ្នកមួយ​ចំនួន​នឹង​មានឱកាស​ទៅ​លេង​ទឹកដី​កំណើត​របស់​ស្រា​បៀរ Heineken® និង​ភ្លក់​ស្រា​បៀរ Heineken® ប្រចាំ​ស្រុក នៅ​ទីក្រុង​អាម​ស្ទឺ​ដាម​ផង​ដែរ​ ។

បន្ទាប់​ពី​ការ​ធ្វើការ​ពេញ​មួយ​ថ្ងៃ គ្មាន​អ្វី​ប្រៀប​បាន​នឹង​ការ​ពិសា​ស្រា​បៀរ Heineken® ដែល​ក្លា​ស្សេ​រួច មួយ​ក្រេប​ដំបូង​នោះ​ទេ​ ។ មិន​ថា​ លោក​អ្នក​ទៅ​រក​ជាវ​ទិញ​ស្រា​បៀរ Heineken® របស់​លោក​អ្នក នៅ​ទីណា​ក៏​ដោយ​ពី​ទីក្រុង​ភ្នំពេញ ដល់ទី​ក្រុង​ញូ​វ​យ៉​ក​ក្តី លោក​អ្នក​នៅ​តែ​ទទួល​បាន​រសជាតិ​ដ៏​អស្ចារ្យ​ដូច​គ្នា មិន​ថា​ក្រេប​នៅ​ទីណា​ទេ ​។ ការ​ផ្ដល់​ជូន​នូវ​គុណភាព​ខ្ពស់​នេះ​កើត​ចេញពី​ធាតុ​ផ្សំ​ស្រា​បៀរ​លំដាប់​ផ្កាយ ​៥ ដែល​កើតឡើង​នៅ​ពីក្រោយ​រសជាតិ​នេះ​ ។ អ្វី​ៗ​ទាំងអស់​ចាប់ផ្តើម​ដោយសារ​ការ​ប្រើប្រាស់ គ្រឿងផ្សំ ធម្មជាតិ​សុទ្ធ 100% ដែល​រួម​មាន​៖ 95% ទឹក គ្រាប់​ធញ្ញជាតិ​សុទ្ធ និង​មេដំបែ​លេខ ​១ ​ប្រចាំ​ស្រា​បៀរ Heineken®​ ។ បន្ទាប់​មក ស្រា​បៀរ Heineken® ត្រូវ​បាន​បិត​ក្នុង​ធុង​ផ្តេក (​ខ្លះ​ទៀត​បិត ក្នុង​ធុង បញ្ឈរ​) ដើម្បី​ផ្តល់​នូវ​តុល្យភាព​រសជាតិ ភាព​ថ្លា និង​ពណ៌​មាស​ចែងចាំង​ ។ គេ​បិត​ពីរ​ដង​យូរ​ដូច ស្រា​បៀរ​ក្រឡុក (lagers) ​ដទៃ​ទៀត​ដែរ​ ។ របស់​ល្អតែង​ចំណាយពេល​បន្តិច ហើយ​ធ្វើ​ដូចនេះ ទើប យើងខ្ញុំ​សន្យា​ដល់​អតិថិជន​របស់​យើង​នូវ​រសជាតិ​អស្ចារ្យ រាល់ពេល​ក្រេប​តាំងពី​ដំបូង​ ។

ដំណើរការ​ទាំងអស់​នេះ​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​ពី​អ្នកជំនាញ​បិតស្រា​បៀរ​របស់​យើង​ ។ លោកស្រី Susanne Bose អ្នកជំនាញ​បិតស្រា​បៀរ​នៃ​ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន​ខេ​ម​បូ​ឌា មាន​ប្រសាសន៍​ថា ​៖ «​ដើម្បី​ក្លាយជា​អ្នកជំនាញ​បិតស្រា​បៀរ​ម្នាក់ ត្រូវការ​ពេល ​១០ ​ឆ្នាំ ហើយ​យើងខ្ញុំ​ជក់ចិត្ត ខ្លាំង​ក្នុង​ការ​បិតស្រា​ឱ្យ​បាន​គុណភាព​ល្អ​បំផុត ដល់​ស្រា​បៀរ Heineken® ឱ្យ​បាន​ជាប់លាប់ និងស្ថិតស្ថេរ​ផង ​។ ស្តង់ដារ​គុណភាព​ខ្ពស់​ទាំងនេះ​ត្រូវ​បាន​អនុវត្ត​ជា​អន្តរជាតិ ហើយ​នៅ​កម្ពុជា​នេះ យើងខ្ញុំ​មាន​មោទនភាព​នឹង​ប្រាប់​ថា យើងខ្ញុំ​មាន​រោងចក្រ​ស្រា​បៀរ​ស្តង់ដារ​អន្តរជាតិ​ដែល​ផលិត ស្រា​បៀរ Heineken® មានគុណ​ភាព​ខ្ពស់ ជាមួយ​រសជាតិ​ដូច​គ្នា​ទៅ​នឹង​ស្រា​បៀរ Heineken® នៅ​ទីក្រុង​អាម​ស្ទឺ​ដាម​ដែរ​» ​។

លោក Loic de Laubriere នាយក​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា មាន​ប្រសាសន៍​ថា ​៖ «​ចាប់តាំងពី​ឆ្នាំ​១៨៧៣​ មក ស្រា​បៀរ Heineken® បាន​ច្នៃ​ការ​ផលិត​ស្រា​បៀរ​តាម​វិធី​លំដាប់​ផ្កាយ ​៥ របស់​ខ្លួន​ឱ្យ​មាន​ភាពល្អ​ឥត​ខ្ចោះ ដើម្បី​បំពេញចិត្ត​អ្នក​ចូល​ចិត្ត​ស្រា​បៀរ​នៅ​ទូ​ទាំង​ពិភពលោក​ ។ យើង​ទន្ទឹងរង់ចាំ​ចែករំលែក​នូវ​ធាតុ​ផ្សំ​ដែល​ធ្វើ​ឱ្យ​ស្រា​បៀរ Heineken® មាន​រសជាតិ​ស្រស់ស្រាយ ប្លែក​ពី​គេ ជាមួយ​ប្រជាជន​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​» ។​

ឆាប់​ៗ​នេះ ចាំ​តាមដាន​បទ​ពិសោធន៍​ដ៏​គួរ​ឱ្យ​រំភើប​ជូន ដោយសារ​ស្រា​បៀរ Heineken® នឹង​បើក បង្ហាញ​រឿងរ៉ាវ​ប្រវត្តិ​របស់​ខ្លួន​ឱ្យ​ស្គាល់​ជាក់ស្ដែង​ ។ សូម​រង់ចាំ​តាមដាន ស្វែងរក​បទ​ពិសោធន៍​បារ​ចល័ត (pop- up bar) ដ៏​ប្លែក នៅ​រាជធានី​ភ្នំពេញ ហើយ​មានឱកាស​ឈ្នះ​ដំណើរ​កម្សាន្ត ទៅ​កាន់​ទឹកដី កំណើត​របស់​ស្រា​បៀរ Heineken® គឺ​ទីក្រុង​អាម​ស្ទឺ​ដាម​ ។ សូម​ចាំ​តាមដាន​នូវ​កម្មវិធី​ផ្សាយ​ដ៏​គួរ​ឱ្យ រំភើប​នានានៅ​តាម​បារ​ដែល​លោក​អ្នក​ចូល​ចិត្ត​ទៅ តាម​ហាង​ដែល​ជ្រើសរើស​រួច និង​តាម​ផ្សារ អន​ឡាញ​ធំ​ៗ​នៅ​ខែមេសា និង​ឧសភា​ខាង​មុខ​នេះ​ ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​តាមដាន​បណ្ដាញ​សង្គម​របស់​ស្រា​បៀរ Heineken® ដូច​ខាងក្រោម​ ៖
Facebook: https://www.facebook.com/heineken
Instagram: https://www.instagram.com/heineken_kh/
សូម​ទស្សនា​វី​ដេ​អូ​ពាណិជ្ជកម្ម​ថ្មី​: នៅ​ទី​នេះ ៕ ដោយសហការ