រាជធានីភ្នំពេញ ៖ សំបកកេសវេចខ្ចប់ស្រាបៀរ កម្ពុជា បានប្តូរការរចនាថ្មីយ៉ាងស្អាតប្លែក ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដែលកំពុងខិតជិតមកដល់ក្នុងពេលឆាប់ៗខាងមុននេះ ។
អ្នកស្រី គង់ កុសល នាយិកាផ្នែកទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឲ្យដឹងថា ៖ «ការរចនាសំបកកេសយ៉ាងស្រស់ស្អាតថ្មីនេះ នឹងធ្វើឲ្យអតិថិជនទទួលបានអារម្មណ៍សប្បាយរីករាយស័ក្តិសមនឹងបរិយាកាសជួបជុំក្នុងរដូវកាលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននេះ» ។
អ្នកស្រី បានឲ្យដឹងទៀតថា ស្រាបៀរ កម្ពុជា តែងនាំយកអ្វីថ្មីប្លែកជូនដល់អតិថិជនជានិច្ច ។ ជាក់ស្តែងថ្មីៗនេះ ក្រុមហ៊ុនក៏ទើបបានរចនារូបកំពូលតារាបាល់ទាត់លំដាប់ពិភពលោករបស់ក្រុម Manchester City នៅលើសំបកវេចខ្ចប់កំប៉ុងស្រាបៀរ កម្ពុជា ដើម្បីផ្តល់អារម្មណ៍ពិសេសអស្ចារ្យជូនដល់អ្នកគាំទ្រនៅកម្ពុជា ។ (អានបន្ថែម)
ជាងនេះទៅទៀត អ្នកស្រីបានបង្ហើបថា នាពេលឆាប់ៗខាងមុខនេះ ស្រាបៀរ កម្ពុជា នឹងនាំអ្វីថ្មីបន្ថែមទៀត សម្រាប់ធ្វើឲ្យការជួបជុំនានារបស់អតិថិជនកាន់តែមានភាពរស់រវើក ប្លែកអារម្មណ៍ និងកាន់តែសប្បាយរីករាយ ។ ដូច្នេះ សូមរង់ចាំតាមដានទាំងអស់គ្នា ។
ស្រាបៀរ កម្ពុជា រសជាតិទាន់សម័យ ! ពិសាដោយការទទួលខុសត្រូវ ៕ ដោយសហការ
ចែករំលែកព័តមាននេះ