ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ស្រា​បៀរ កម្ពុជា​រចនា​រូប​កំពូល​តារាបាល់ទាត់ ​នៃ​ក្រុម Man City នៅ​លើ​កំប៉ុង​ផ្តល់​អារម្មណ៍​ពិសេស​អស្ចារ្យ​ ដល់​អ្នកគាំទ្រ​នៅ​កម្ពុជា

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ អ្នកស្រី គង់ កុសល នាយិកា​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស នៅ​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២១…

រាជធានី​ភ្នំពេញ​៖ អ្នកស្រី គង់ កុសល នាយិកា​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស នៅ​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២១ បានឱ្យ​ដឹង​ថា ​ក្រុមហ៊ុន​បាន​រចនា​រូបភាព​កំពូល​តារាបាល់ទាត់​លំដាប់​ពិភពលោក ​របស់​ក្រុម​ដ៏​ល្បី​នៅ​ចក្រភព​អង់គ្លេស Manchester City នៅ​លើ​សំបក​វេច​ខ្ចប់​កំប៉ុង​ស្រា​បៀរ កម្ពុជា ដើម្បី​ផ្តល់​អារម្មណ៍​ពិសេស​អស្ចារ្យ​ជូន​ដល់​អ្នកគាំទ្រ​នៅ​កម្ពុជា ​។

អ្នកស្រី គង់ កុសល បាន​មាន​ប្រសាសន៍​ថា​៖ «​ក្នុង​នាម​ជា​ដៃគូ​សហការ​ពាណិជ្ជកម្ម​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ក្រុមបាល់ទាត់ Manchester City ស្រា​បៀរ កម្ពុជា​ពិតជា​មាន​សេចក្តី​សោមនស្ស​រីករាយ​ ដែល​អាច​នាំ​ក្តី​រំភើប និង​ផ្តល់​អារម្មណ៍​ពិសេស​អស្ចារ្យ​ ដល់​អតិថិជន តាម​រយៈ​ការ​រចនា​រូបភាព​យ៉ាង​ស្រស់​ស្អាត ​របស់​កំពូល​តារា​មានឈ្មោះ​ល្បីល្បាញ​ខ្លាំង ​ក្នុង​វិស័យ​បាល់ទាត់​ដែល​តែង​នាំ​ភាព​រីករាយ​ជូន​អ្នកគាំទ្រ​គ្រប់​ទិស​ទី ​រួម​ទាំង​កម្ពុជា​ផង​ដែរ​» ​។

អ្នកស្រី​បញ្ជាក់​បន្ថែម​ថា កន្លង​មក សំបក​កំប៉ុង​វេច​ខ្ចប់​ស្រា​បៀរ កម្ពុជា​មាន​រូប​កីឡាករ​ចំនួន ៣​ នាក់ រចនា​បញ្ចូល​គ្នា​នៅ​លើ​កំប៉ុង​តែ​មួយ ក៏​ប៉ុន្តែ​ការ​រចនា​ថ្មី​មាន​ភាព​ពិសេស​ត្រង់​ថា ​កំប៉ុង​នីមួយ​ៗ​នឹង​មាន​រូប​កីឡាករ​ម្នាក់​ដាច់​ដោយឡែក បញ្ចេញ​កាយវិការ​យ៉ាង​អង់អាច មោះមុត​បំផុត ក្នុង​ការ​ប្តេជ្ញា​ចិត្ត​ដណ្ដើម​ជ័យ​ជំនះ​ជូន​ក្រុម និង​អ្នកគាំទ្រ​ជា​និច្ច​ ។

រឹតតែ​អស្ចារ្យ​ទៀត​នោះ ក្រុមហ៊ុន​ក៏​បាន​បន្ថែម​រូប​កីឡាករ​ចំនួន ៣​ នាក់ ផ្សេង​ទៀត​ធ្វើ​ឱ្យ​រូប​កីឡាករ​សរុប​ទាំងអស់​មាន​ចំនួន ៦ រូប​ផ្សេង​គ្នា ដូច្នេះ​អ្នកគាំទ្រ​អាច​មានឱកាស ​ទទួល​បាន​កំប៉ុង​ដែល​មាន​រូប​កំពូល​តារា​ក្នុង​ដួងចិត្ត​របស់​ខ្លួន​ រាល់ពេល​ពិសា​ស្រា​បៀរ កម្ពុជា ​។

កីឡាករ​ថ្មី​ទាំងនោះ​រួម​មាន​៖ ១) កីឡាករ Jack Grealish ជា​ខ្សែបម្រើ​ប្រយុទ្ធ​ដ៏​លេចធ្លោ​ដែល​ក្រុម ទើប​ទិញ​ក្នុង​តម្លៃ​ខ្លួន​ប្រមាណ ១០០​ លាន​ផោន​ឬ​ស្មើនឹង​ជាង ១៣៣ លាន​ដុល្លារ​អា​មេ​រិ​ក ២) កីឡាករ João Cancelo ខ្សែការពារ​ស្លាប​ស្តាំ​ដ៏​ឆ្នើម និង ៣) កីឡាករ Rodrigo Hernández Cascante ជា​ខ្សែបម្រើ​ដ៏​ឆ្នើម ​។

ក្រៅពី​កីឡាករ​ទាំងនេះ ក៏​មាន​កីឡាករ ៣ រូប​ទៀត​ផង​ដែរ រួម​មាន​៖ ១) កីឡាករ Jonh Stone ជា​ខ្សែការពារ​ល្អ​បំផុត​មួយ​នៅ​អឺរ៉ុប ២) កីឡាករ Kevin De Bruyne ជា​ខ្សែបម្រើ​ប្រយុទ្ធ​ឆ្នើម និង ៣) កីឡាករ Kyle Walker ជា​ខ្សែការពារ​ដ៏​ល្អ​របស់​ក្លិប ​។

អ្នកស្រី គង់ កុសល បន្ត​ថា​៖ «​តាម​រយៈ​ការ​នាំ​យក​ការ​រចនា​ពិសេស​នេះ យើង​សង្ឃឹមថា​អតិថិជន​នឹង​ពេញចិត្ត ហើយ​បន្ត​គាំទ្រ​ស្រា​បៀរ កម្ពុជា​។ ស្រា​បៀរ កម្ពុជា​នឹង​តែងតែ​បន្ត​រិះរក​អ្វី​ថ្មី​ជូន​អ​ថិ​តិ​ជន​ជា​និច្ច​»​ ។

សំបក​កំប៉ុង ស្រា​បៀរ កម្ពុជា​ជាមួយនឹង​រូបភាព​ថ្មី​នេះ ​នឹង​ត្រូវ​ដាក់​ចរាចរណ៍​នៅ​លើ​ទីផ្សារ​ចាប់ពី​ពេល​នេះ​តទៅ​ ។
ស្រា​បៀរ កម្ពុជា រសជាតិ​ទាន់សម័យ​! ពិសា​ដោយ​ការ​ទទួលខុសត្រូវ​ ៕ ដោយសហការ