ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

OPPO A95 តម្លៃ $299 លក់ដាច់​សាហា.វ ​! បន្ទាប់​ពី OPPO ប្រកាស​បើក​លក់​ថ្ងៃ​ដំបូង

3 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សម្រាប់​អ្នក​ទាំងអស់​គ្នា ​! មាន​លុយ​ត្រឹម $300 តើ​គួរ​សម្រេចចិត្ត​ទិញ​ស្មា​ត​ហ្វូ​ន​ស៊េរី​ណា ? ហើយ​គួរ​មើល​លើ​លក្ខណៈសម្បត្តិ​អ្វីខ្លះ​នៅ​លើ​ស្មា​ត​ហ្វូ​ន​ក្រោម $300…

រាជធានីភ្នំពេញ ៖ សម្រាប់​អ្នក​ទាំងអស់​គ្នា ​! មាន​លុយ​ត្រឹម $300 តើ​គួរ​សម្រេចចិត្ត​ទិញ​ស្មា​ត​ហ្វូ​ន​ស៊េរី​ណា ? ហើយ​គួរ​មើល​លើ​លក្ខណៈសម្បត្តិ​អ្វីខ្លះ​នៅ​លើ​ស្មា​ត​ហ្វូ​ន​ក្រោម $300 ​? ហើយ​បច្ចុប្បន្ន​តើ​ទូរស័ព្ទ​ក្រោម $300 ម៉ូ​ដែល​មួយ​ណា​ដែល​មាន​ភាព​លេចធ្លោ និង​ស៊ី​វិ​ល័យ​ជាងគេ​នៅ​ពេល​ចាប់​កាន់​លើ​ដៃ ? ។

កាលពី​ថ្មី​ៗ​ក្តៅ​ៗមកនេះ OPPO បាន​សម្ពោធ​នូវ​ស្មា​ត​ហ្វូ​ន OPPO A95 ស៊េរី​ថ្មី​តាម​ប្រព័ន្ធ​អន​ឡាញ​លើ​ផេ​គ​ហ្វ៊េ​ស​ប៊ុ​ក​ផ្លូវការ ដោយ លាតត្រដាង​គ្មាន​ចន្លោះ​អំពី​លក្ខណៈ​ពិសេស​ៗ និង​បច្ចេកវិទ្យា​ទំនើប​ៗ ដែល​ជា​តម្រូវការ​ដ៏​ចាំបាច់​សម្រាប់​អតិថិជន​សម័យ​ថ្មី ព្រមទាំង​បាន​ប្រកាស​ពី​តម្លៃ​របស់​ស្មា​ត​ហ្វូ​ន​មួយ​នេះ​ជា​ផ្លូវការ​នៅ​លើ​ទីផ្សារ​ស្រុក​ខ្មែរ​ផង​ដែរ​ ។

ក្នុង​នោះ​ផង​ដែរ សម្រាប់​អតិថិជន​ដែល​ទិញ​ស្មា​ត​ហ្វូ​ន OPPO A95 ស៊េរី​ថ្មី​តម្លៃ​ត្រឹមតែ $299 បន្ទាប់​ពី​ចប់​ការ​កក់​ទុក​មុន (Pre-order) ពោល​គឺ​ចាប់ពី​ថ្ងៃនេះ​តទៅ​ក៏​នឹង​ទទួល​បាន​កាដូ​ជា​ច្រើន​ដូច​ជា​៖ កា​តាប​ស្ពាយ​ក្រោយ (​តម្លៃ $25) និង​ស៊ី​ម Silver (​តម្លៃ $129) ភ្ជាប់​គម្រោង Smart ធំ​ហ្មង៎ 12 ស​ប្តា​ហ៍​ ។

បើ​ក្រឡេក​បក​ក្រោយ​បន្ទាប់​ពី OPPO បាន​ប្រកាស​បើក Blind order និង Pre-order លើ​ស្មា​ត​ហ្វូ​ន OPPO A95 អស់​រយៈពេល​ជាង 1 ស​ប្តា​ហ៍​រួច​មក ធ្វើ​ឲ្យ​ទូរស័ព្ទ​ស៊េរី​ថ្មី​នេះ​លេចមុខ​មាត់​យ៉ាង​កក្រើក និង​ផ្ទុះ​ការ​ចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​អតិថិជន​គ្រប់​មជ្ឈដ្ឋាន ជា​ពិសេស​អ្នកគាំទ្រ OPPO A Series ដែល​បាន​ទន្ទឹងរង់ចាំ​អស់​ជា​ច្រើន​ខែ​មកនេះ ​។

លោក​អ្នក​ឆ្ងល់​អត់ ​! មូលហេតុ​អ្វី​បណ្តាល​ឲ្យ OPPO A95 តម្លៃ​ក្រោម $300 កក្រើក​ផ្អើល​ទីផ្សារ​ស្រុក​ខ្មែ ? ហើយ​មូលហេតុ​អ្វី​ដែល​អ្នក​គួរ​សម្រេច​ទិញ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​នេះ ?

•​ ​OPPO A95 បំពាក់​ដោយ​ថាមពល​ថ្ម​ទំហំ​ធំ 5000mAh ជាមួយនឹង​កម្លាំង​បញ្ចូល​ថ្ម​ល្បឿន​លឿន 33W ​។
•​ ​OPPO A95 អាច​បន្ថែម​ទំហំ RAM រហូត​ដល់​ទៅ 5GB ធ្វើ​ឲ្យ RAM សរុប 13GB ដែល​ជម្រុញ​ឲ្យ​ដំណើរការ​អូស​បញ្ជា​ប្រកបដោយ​ភាព​លឿន​រលូន មិន​ទាក់ មិន​គាំង ​។
•​ ​OPPO A95 បំពាក់​ដោយ​អេ​ក្រង់​ទម្លុះ AMOLED ធំ​ទូលាយ ជាមួយនឹង​កម្រិត​បង្ហាញ FHD+ ធ្វើ​ឲ្យ​ការ​ទស្សនា​ភ្លឺ​ច្បាស់​ម៉ត់ ត្រជាក់​ភ្នែក ព្រមទាំង​បំពាក់​ដោយ​បច្ចេកវិទ្យា​ការពារ​ភ្នែក​ ។
•​ ​OPPO A95 ឌី​ហ្សា​ញ​ជាមួយ​ទម្ងន់​ស្រាល និង​ស្តើង​ជាងគេ​ងាយស្រួល​ចាប់​កាន់ ពិសេស​គឺ​រចនាប័ទ្ម​បែប OPPO Glow កាន់តែ​បង្កើន​ភាព​លេចធ្លោ និង​ទាន់សម័យ​ឈ្នះ​អស់​គេឯង​ ។
•​ ​OPPO A95 បំពាក់​មក​ជាមួយ​បន្ទះ​ឈី​ប Qualcomm Snapdragon 662 ដែល​ដំណើរការ​ឲ្យ​ម៉ាស៊ីន​ទូរស័ព្ទ​លោក​អ្នក​កាន់តែ​មាន​ភាព​រលូន ដោយ​គ្មាន​ភាព​រអាក់រអួល​ឡើយ​ ។

ដូចនេះ មិន​គួរ​រំលង​ឲ្យ​ស្មា​ត​ហ្វូ​ន​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប​ៗ លក្ខណៈ​ពិសេស​ៗ និង​ជា​ស៊េរី​ចុង​ក្រោយ​គេ​បង្អស់​នេះ​អស់​ស្តុក​ទាន់ សូម​ប្រិ​យ​មិត្ត​អតិថិជន​ប្រញាប់​រួសរាន់​ទៅ​ទិញ OPPO A95 តម្លៃ​ត្រឹមតែ $299 នៅ​តាម​បណ្តា​ហាង​លក់​ទូរស័ព្ទ​ដៃ ដែល​មាន​ផ្លា​ក OPPO ទូ​ទាំង​ប្រទេស ឬ​សម្រាប់​ព័ត៌មាន​បន្ថែម​អាច​ចូល​ទៅ​កាន់​ផេ​គ​ហ្វ៊េ​ស​ប៊ុ​ក​ផ្លូវការ​របស់ OPPO ផ្ទាល់​តែ​ម្តង ​៕ ដោយសហការ