ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ បាន​ជំរុញ​ឱ្យ​វិស័យ​សន្តិសុខ​ដើរតួ​កាន់តែ​សំខាន់​ក្នុង​សេវា​សុខភាព​សាធារណៈ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ នៅ​រាល់ពេល​ដែល​អ្នក​ចូល​ក្នុង​គ្រឹះស្ថាន​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា អ្នក​នឹង​ទទួល​បានការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​បុគ្គលិក​សន្តិសុខ​ដែល​នឹង​ជួយ​សម្រួល​ដល់​ការ​ចត​យានជំនិះ​របស់​អ្នក បើកទ្វារ​ឱ្យ​អ្នក​ដើរ​ចូល ហើយ​សាកសួរ​ពី​គោលបំណង​ដែល​អ្នក​អញ្ជើញ​មក​កាន់​ទីតាំង​ទាំងនោះ​ ។ ដោយសារ​តែ​មានការ​រា​ត្បា​តនៃ​ជំងឺ​ដ៏​កាច​សាហា.វ តួនាទី​របស់​បុគ្គលិក​សន្តិសុខ​បាន​កើនឡើង​បន្ថែម​គួរ​ឱ្យ​កត់សម្គាល់ ដោយ​ធានា​ឱ្យ​បាន​ថា…

រាជធានី​ភ្នំពេញ​ ៖ នៅ​រាល់ពេល​ដែល​អ្នក​ចូល​ក្នុង​គ្រឹះស្ថាន​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា អ្នក​នឹង​ទទួល​បានការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​បុគ្គលិក​សន្តិសុខ​ដែល​នឹង​ជួយ​សម្រួល​ដល់​ការ​ចត​យានជំនិះ​របស់​អ្នក បើកទ្វារ​ឱ្យ​អ្នក​ដើរ​ចូល ហើយ​សាកសួរ​ពី​គោលបំណង​ដែល​អ្នក​អញ្ជើញ​មក​កាន់​ទីតាំង​ទាំងនោះ​ ។ ដោយសារ​តែ​មានការ​រា​ត្បា​តនៃ​ជំងឺ​ដ៏​កាច​សាហា.វ តួនាទី​របស់​បុគ្គលិក​សន្តិសុខ​បាន​កើនឡើង​បន្ថែម​គួរ​ឱ្យ​កត់សម្គាល់ ដោយ​ធានា​ឱ្យ​បាន​ថា ​អ្នក​រាល់គ្នា​ដែល​ចូល​ទៅ​ក្នុង​អគារ​បាន​គោរព​តាម​វិធានការ​សុវត្ថិភាព​សុខភាព ​។ ស្ថានភាព​នេះ​បាន​ផ្លាស់​ប្តូរ​តួនាទី​របស់​ពួក​គាត់​ឱ្យ​ក្លាយជា​អ្នក​ជំរុញ​ការ​អនុវត្តន៍​សុខភាព​សាធារណៈ​ក្រៅផ្លូវការ​ក្នុង​ការ​ជំរុញ​គំនិត​ផ្តួចផ្តើម​របស់​រាជរដ្ឋាភិបាល​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ដ៏​កាច​សាហា.វ​នេះ​ឱ្យ​ប្រកបដោយ​ប្រសិទ្ធិ​ភាព​។ ដូច្នេះ​គ្រឹះស្ថាន​អាជីវកម្ម​នានា​អាច​ផ្តល់​នូវ​វិធានការ​សុវត្ថិភាព​បន្ថែម​ក្នុង​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន​ ។ ជា​លទ្ធផល សេដ្ឋកិច្ច​របស់​ប្រទេស​ក៏​នឹង​ទទួល​បានការ​ជំរុញ​បន្តិច​ម្តង​ៗ​ក្នុង​ការ​សម្រេច​បាន​នូវ​គោលដៅ​ឆ្ពោះទៅ​រក​កំណើន​នៃ​សេដ្ឋកិច្ច​របស់​ខ្លួន ​។

ស្មារតី​នៃ​ការ​ការពារ

ការ​មាន​វត្តមាន​របស់​បុគ្គលិក​សន្តិសុខ​នៅ​នឹង​កន្លែង គឺ​នឹង​អាច​ជួយ​កាត់​បន្ថយ​នូវ​អត្រា​បទឧក្រិដ្ឋ​កម្ម និង​ការពារ​ឱកាស​នៃ​ការ​កើតឡើង​អំពី​ការ​វាយប្រហារ​នានា​ដែល​អាច​បណ្តាល​ឱ្យ​ខូចខាត​ដល់​ទ្រព្យសម្បត្តិ និង​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​នៅ​ក្នុង​បរិវេណ​នោះ ​។ លើស​ពី​នេះ​ទៅ​ទៀត នៅ​ពេល​ដែល​មាន​វត្តមាន​របស់​បុគ្គលិក​សន្តិសុខ​ពួក​គេ​អាច​ផ្តល់​ជំនួយ​ទាន់​ហេតុការណ៍​នៅ​នឹង​កន្លែង​ដើម្បី​សម្រួល​ដល់​ស្ថានការណ៍ និង​រារាំង​ការ​បង្កជម្លោះ​ ។ ដោយ​ប្រើប្រាស់​នូវ​អ្វី​ដែល​ពួក​គេ​ទទួល​បាន​ក្នុង​ពេល​ហ្វឹកហាត់ ពួក​គេ​នឹង​អាច​វាយតម្លៃ​ស្ថានការណ៍ និង​សម្រេច​បាន​នូវ​សកម្មភាព​ដ៏​ល្អ​បំផុត​ដើម្បី​ការពារ​អតិថិជន បុគ្គលិក និង​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន​ ។ ខណៈ​ពេល​នៃ​ការ​សម្របសម្រួល​ជាមួយ​ប៉ូ​លី​ស ឬ​ក្រុម​ឆ្លើយ​តប​បន្ទាន់​ផ្សេង​ទៀត​ដូច​ជា ​៖ សេវាកម្ម​វេជ្ជសាស្ត្រ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ដែល​នឹង​មក​ដល់​ភ្លាម​ៗ​នោះ ការ​ដោះស្រាយ​លើ​ស្ថានការណ៍​គ្រោះថ្នាក់ និង​ការ​ដាក់​បញ្ហា​សន្តិសុខ​នានា​ឱ្យ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​គឺ​ពិតជា​មាន​សារៈសំខាន់​បំផុត​ ។

ការ​ចាប់ផ្តើម​នៃ ក្រុមហ៊ុន ព្រី​ន​ស៍ ស៊ី​ឃ្យួ​រឹ​ធី សឺ​វី​ស (PSS)

ដោយសារ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស តម្រូវការ​សេវាកម្ម​សន្តិសុខ​មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ ។ ជា​លទ្ធផល​ក្រុមហ៊ុន ព្រី​ន​ស៍ ស៊ី​ឃ្យួ​រឹ​ធី សឺ​វី​ស (PSS) ត្រូវ​បាន​បង្កើត​ឡើង​នៅ​ខែមីនា ឆ្នាំ​ ២០១៨ ដែល​ជា​ក្រុមហ៊ុន​សន្តិសុខ​មាន​អាជ្ញាប័ណ្ណ​ស្របច្បាប់ និង​មាន​ទីស្នាក់ការ​កណ្តាល​នៅ​រាជធានី​ភ្នំពេញ ​។ រហូត​មក​ដល់​បច្ចុប្បន្ន ក្រុមហ៊ុន​នេះ​មាន​បុគ្គលិក​ប្រមាណ​ជាង ១០០ ​នាក់ ដែល​ក្នុង​នោះ ៨០% ជា​បុគ្គលិក​សន្តិសុខ ​។

បេសកកម្ម​របស់ក្រុមហ៊ុន ព្រី​ន​ស៍ ស៊ី​ឃ្យួ​រឹ​ធី សឺ​វី​ស (PSS) គឺ​ដើម្បី​ដោះស្រាយ​នូវ​តម្រូវការ​សន្តិសុខ​ដែល​គ្មាន​សុវត្ថិភាព​នានា​ជូន​ដល់​វិស័យ​ពាណិជ្ជកម្ម ស្ថាប័ន លំនៅ​ឋាន​ឯកជន និង​អតិថិជន​ឯកជន ដែល​យល់​ដឹង​ពី​សារៈសំខាន់​នៃ​ការ​ចូលរួម​ចំណែក​របស់​កងកម្លាំង​សន្តិសុខ​ដែល​មានការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដ៏​ត្រឹមត្រូវ​ ។ ការ​រួម​បញ្ចូល​គ្នា​នូវ​បទ​ពិសោធន៍​តាម​ស្តង់ដារ​អន្ដរជាតិ​ជាមួយនឹង​ជំនាញ​ក្នុង​តំបន់​អាច​ឱ្យ​ពួក​គេ​ប្រើ​យុទ្ធសាស្ត្រ​នានា ការ​រៀបចំ​កម្មវិធី​សុវត្ថិភាព​ដែល​អាច​ផ្តល់​ទំនុកចិត្ត​ដល់​អតិថិជន​គ្រប់​រូប​តាម​តម្រូវការ​របស់​ពួក​គេ ​។

សេវាកម្ម​របស់​ពួក​គេ​រួម​មាន កង​សន្តិសុខ ឬ​កង​ល្បាត អ្នក​ប្រតិបត្តិ​ការពារ ឬ​ការ​ការពារ​ពិសេស​វី​អាយ​ភី សន្តិសុខ​ក្នុង​កម្ម​ពិធី​ពិសេស ការពិគ្រោះ​យោ បល់​ផ្នែក​សន្តិសុខ និង​ការ​វាយតម្លៃ​អំពី​ការ​គំរាមកំហែង​ ។ លើស​ពី​នេះ​ទៅ​ទៀត​ដំណើរការ​ជ្រើសរើស​បុគ្គលិក​របស់​ក្រុមហ៊ុន​រួម​មានការ​ធ្វើតេស្ត​សុខភាព​មុន​ពេលធ្វើការ ដើម្បី​ធានា​បាន​ថា​ពួក​យើង​បាន​ជួល​សន្តិសុខ​ដែល​មាន​ទំនួល​ខុស​ត្រូវ និង​មានគុណ​ភាព​ខ្ពស់​មក​បម្រើ​ការ​ ។

ក្នុង​នាម​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន ព្រី​ន​ស៍ ហូល ឌី​ង គ្រុប ដែល​ជា​សម្ព័ន្ធ​ក្រុមហ៊ុន​ពហុ​ផលិតផល​ដ៏​ធំ​ជាងគេ និង​រីក​ចម្រើន​លឿន​បំផុត​មួយ​នៅ​ប្រទេស​កម្ពុជា ក្រុមហ៊ុន ព្រី​ន​ស៍ ស៊ី​ឃ្យួ​រឹ​ធី សឺ​វី​ស (PSS) ធានា​ថា​ការ​បណ្តុះបណ្តាល​ត្រូវធ្វើ​ឡើង​ឱ្យ​បាន​តឹងរ៉ឹង​មុន​នឹង​ដាក់​ពង្រាយ​បុគ្គលិក​សន្តិសុខ​របស់​ខ្លួន​នៅ​តាម​កន្លែង​ការងារ ហើយ​ធានា​ថា​អតិថិជន​រយៈពេល​វែង​របស់​ខ្លួន​នឹង​ទទួល​បាន​នូវ​បរិយាកាស​ដែល​ប្រកបដោយ​សុវត្ថិភាព និង​ភាព​ស្ងប់ស្ងាត់ ​។

ការ​បញ្ចូល​បុគ្គលិក​ក្នុងស្រុក​ជាមួយ​អ្នកជំនាញ​ស្តង់ដារ​អន្តរជាតិ

លោក Seth Tren (Johnnie) បាន​ធ្វើការ​នៅ​ក្រុមហ៊ុន​សេវាកម្ម​សន្តិសុខ ​។ គាត់​គឺជា​ជនជាតិ​ខ្មែរ​ដែល​បាន​ប្រមូលផ្តុំ​នូវ​បទ​ពិសោធន៍​ខាង​ផ្នែក​សេវាកម្ម​សន្តិសុខ និង​បទ​ពិសោធន៍​ផ្នែក​ទីផ្សារ​អស់​រយៈពេល​ជាង​១៧​ឆ្នាំ​នៅ​សហរដ្ឋអាមេរិក ក៏​ដូច​ជា​នៅ​ក្នុង​ក្រុមហ៊ុន​មួយ​ចំនួន​នៅ​កម្ពុជា ​។ លើស​ពី​នេះ​ទៅ​ទៀត​គាត់​បាន​ទទួល​សញ្ញាប័ត្រ​ផ្នែក​សន្តិសុខ និង​ការ​គ្រប់គ្រង​ហានិភ័យ ពី​វិទ្យាស្ថាន​សុវត្ថិភាព​សាធារណៈ​អូស្ត្រាលី (Australian Institute of Public Safety) និង​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ជា​ច្រើន​ពី​អង្គការ​បណ្តុះបណ្តាល​ខាង​វិស័យ​សន្តិសុខ ​។ គណៈ​គ្រប់គ្រង​នៃ​ក្រុមហ៊ុន​ជឿជាក់​ថា ​ការ​ជ្រើសរើស និង​លើកកម្ពស់​បុគ្គលិក​ក្នុងស្រុក​ដែល​មាន​ជំនាញ និង​បទ​ពិសោធន៍​ចាំបាច់​គឺជា​កត្តា​ដ៏​សំខាន់​សម្រាប់​ការ​រីក​ចម្រើន​របស់​ក្រុមហ៊ុន​ ។ លោក Johnnie គឺជា​បេក្ខជន​ដែល​ស័ក្តិសម​បំផុត​សម្រាប់​តួនាទី​របស់​គាត់ ដើម្បី​ពង្រឹង​ជំនាញ និង​កម្លាំង​ពលកម្ម​របស់​ក្រុមហ៊ុន ​។

លោក Seth Tren (Johnnie) នាយក​ផ្នែក​ប្រតិបត្តិការ​ក្រុមហ៊ុន ព្រី​ន​ស៍ ស៊ី​ឃ្យួ​រឹ​ធី សឺ​វី​ស បាន​ប្រាប់​សារព័ត៌មាន​កោះសន្តិភាព​ថា ៖ “​ខណៈ​ដែល​ប្រទេស​កម្ពុជា​កំពុងធ្វើការ​ឆ្ពោះទៅ​រក​ការ​បើក​សេដ្ឋកិច្ច​របស់​ខ្លួន​ឡើង​វិញ​ទៅ​កាន់​ពិភពលោក ការ​ចូលរួម​របស់​វិស័យ​ឯកជន​ពិតជា​មាន​សារៈសំខាន់​មិន​អាច​ប្រកែក​បាន ​។ សព្វ​ថ្ងៃនេះ​ការ​ដែល​មាន​សន្តិសុខ​ដែល​មានការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដ៏​ត្រឹមត្រូវ​នោះ គឺ​នឹង​ផ្តល់​ការ​គាំទ្រ​ដល់​ម្ចាស់​អគារ​នានា​លើស​ពី​ការ​ការពារ​ទៅ​លើ​អំពើ​ចោរកម្ម និង​អគ្គិភ័យ​ទៅ​ទៀត​ ។ នេះ​ធានា​បាន​ថា ពួក​គេ​នឹង​ផ្តល់​នូវ​ការ​ធានា​ទាំង​រាង​កាយ និង​ផ្លូវចិត្ត ថា​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​កូ​វី​ដ​-១៩ អាច​ត្រូវ​បាន​កាត់​បន្ថយ​តាម​រយៈ​ការ​អនុវត្ត​វិធានការ​សុខភាព​នៅ​តាម​អគារ​របស់​ពួក​គេ​” ។

លោក Johnnie បាន​និង​កំពុងធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​នាយក​គ្រប់គ្រង​បច្ចុប្បន្ន​គឺ លោក Benjie Liu ដែល​បាន​បម្រើ​ការ​ឱ្យ​កងកម្លាំងប្រដាប់អាវុធ​សិង្ហ​បុរី​ក្នុង​នាម​ជា​វិស្វករ​ប្រយុទ្ធ​ ។ លោក Benjie ត្រួតពិនិត្យ​រាល់​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​ទាំងមូល ​។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ក្រុមហ៊ុន ព្រី​ន​ស៍ ស៊ី​ឃ្យួ​រឹ​ធី សឺ​វី​ស សូម​ចូល​ទៅ​កាន់ ​៖ www.princesecurityservice.com

អំពី ក្រុមហ៊ុន ព្រី​ន​ស៍ ស៊ី​ឃ្យួ​រឹ​ធី សឺ​វី​ស
ក្រុមហ៊ុន ព្រី​ន​ស៍ ស៊ី​ឃ្យួ​រឹ​ធី សឺ​វី​ស (PSS) គឺជា​ក្រុមហ៊ុន​សន្តិសុខ​ដែល​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ដែល​បាន​បង្កើត​ឡើង​នៅ​ខែមីនា ឆ្នាំ​ ២០១៨ ដែល​មាន​ទីស្នាក់ការ​កណ្តាល​នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា ​។ បេសកកម្ម​របស់ ក្រុមហ៊ុន ព្រី​ន​ស៍ ស៊ី​ឃ្យួ​រឹ​ធី សឺ​វី​ស (PSS) គឺ​ដើម្បី​ដោះស្រាយ​នូវ​តម្រូវការ​សន្តិសុខ​ដែល​គ្មាន​សុវត្ថិភាព​នានា​ជូន​ដល់​វិស័យ​ពាណិជ្ជកម្ម ស្ថាប័ន លំនៅ​ឋាន​ឯកជន និង​អតិថិជន​ឯកជន ដែល​យល់​ដឹង​ពី​សារៈសំខាន់​នៃ​ការ​ចូលរួម​ចំណែក​របស់​កងកម្លាំង​សន្តិសុខ​ដែល​មានការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដ៏​ត្រឹមត្រូវ​ ។

ការ​រួម​បញ្ចូល​គ្នា​នូវ​បទ​ពិសោធន៍​តាម​ស្តង់ដារ​អន្ដរជាតិ​ជាមួយនឹង​ជំនាញ​ក្នុង​តំបន់​អាច​ឱ្យ​ពួក​គេ​ប្រើ​យុទ្ធសាស្ត្រ​នានា ការ​រៀបចំ​កម្មវិធី​សុវត្ថិភាព​ដែល​អាច​ផ្តល់​ទំនុកចិត្ត​ដល់​អតិថិជន​គ្រប់​រូប​តាម​តម្រូវការ​របស់​ពួក​គេ​ ។ ក្រុមហ៊ុន ព្រី​ន​ស៍ ស៊ី​ឃ្យួ​រឹ​ធី សឺ​វី​ស ត្រូវ​បាន​គ្រប់គ្រង​ដោយ​ក្រុម​អ្នក​ប្រតិបត្តិ​ដែល​មានការ​បណ្តុះបណ្តាល​ពី​កង​យោធា និង​អ្នក​ប្រឹក្សា​សន្តិសុខ​ពាណិជ្ជកម្ម​ដែល​មានបទពិសោធន៍​ខ្ពស់​ក្នុង​ប្រតិបត្តិការ និង​វិស័យ​សន្តិសុខ​ផ្សេង​ៗ​ ។ ក្រុមហ៊ុន​ក៏​ទទួល​បាន​នូវ​លិខិត​សរសើរ​ពី​សំណាក់​ក្រសួង មហាផ្ទៃ ចំពោះ​ការ​ផ្តល់​ការ​ការពារ​យ៉ាង​ដិត​ដល់ ដល់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ៕ ដោយសហការ