ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​ ២ ​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ ​សម្រាប់​មណ្ឌល «​រោងចក្រ​មី​ជាតិ​» !

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រោងចក្រ​មី​ជាតិ និង​ទឹក​ពិសា​វី​តា​ល់ សូម​ជូនដំណឹង​ដល់​បងប្អូន​កម្មករ​និ​យោ​ជិ​ត និង​ថា្ន​ក់​ដឹកនាំ​អង្គការ​វិជ្ជាជីវៈ​ ដែល​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​លើក​ទី​ ១ ដោយ​ក្រុម​ពេទ្យ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ…

រាជធានី​ភ្នំពេញ ៖ រោងចក្រ​មី​ជាតិ និង​ទឹក​ពិសា​វី​តា​ល់ សូម​ជូនដំណឹង​ដល់​បងប្អូន​កម្មករ​និ​យោ​ជិ​ត និង​ថា្ន​ក់​ដឹកនាំ​អង្គការ​វិជ្ជាជីវៈ​ ដែល​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​លើក​ទី​ ១ ដោយ​ក្រុម​ពេទ្យ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ស្ថិត​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ ឱ្យបាន​ជ្រាប​ថា បងប្អូន​អាច​មក​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​ ២ ​នៅ​មណ្ឌល «រោងចក្រ​មី​ជាតិ​» តាម​កាលវិភាគ​ដូច​ខាងក្រោម​ ៖

– ​សម្រាប់​អ្នក​ដែល​បាន​ចាក់​ដូ​ស​ទី​ ១ ចន្លោះ​ថ្ងៃ​ទី​ ២-១៦/០៤/២០២១ អាច​មក​ចាក់​នៅ​រសៀល​ថ្ងៃ​ទី​ ៣០/០៤/២០២១
​ -​ សម្រាប់​អ្នក​ដែល​បាន​ចាក់​ដូ​ស​ទី​ ១ ចន្លោះ​ថ្ងៃ​ទី​ ៣-១៧/០៤/២០២១ អាច​មក​ចាក់​នៅ​ថ្ងៃ​ទី​ ០១/០៥/២០២១
​ – ​សម្រាប់​អ្នក​ដែល​បាន​ចាក់​ដូ​ស​ទី​ ១ ចន្លោះ​ថ្ងៃ​ទី ​៤-១៨/០៤/២០២១ អាច​មក​ចាក់​នៅ​ថ្ងៃ​ទី ​០២/០៥/២០២១ ។

ដូច្នេះ សូម​បងប្អូន​កម្មករ​និ​យោ​ជិ​ត​ និង​ថា្ន​ក់​ដឹកនាំ​អង្គការ​វិជ្ជាជីវៈ ចូលរួម​ផ្សព្វផ្សាយ​បន្ត និង​រួសរាន់​ក្នុង​ការ​ទទួល​ចាក់​វ៉ាក់សាំង​ដូ​ស​ទី ​២​ ។ ទីតាំង​មណ្ឌល «​រោងចក្រ​មី​ជាតិ​» ស្ថិត​នៅលើ​មហាវិថី​ឈ្នះ​ឈ្នះ (​ផ្លូវ​កប់​ស្រូវ​) ភូមិ​ភ្លូ​ផ្អែម សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ ៕ ដោយ​សហការ