ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មិត្ត​ហ្វូ​ន​ ឧបត្ថម្ភ​ថវិកា ១០ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ជូន​កាកបាទក្រហមកម្ពុជា ក្នុង​ឱកាស​ខួប​ទី ១៥៨ ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ២០២១

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ដើម្បី​អបអរ​ខួប​លើក​ទី ១៥៨ ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ ២០២១ ខាង​មុខ​នេះ…

រាជធានី​ភ្នំពេញ​៖ ដើម្បី​អបអរ​ខួប​លើក​ទី ១៥៨ ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ ២០២១ ខាង​មុខ​នេះ លោក Phung Van Cuong នាយក​ប្រតិបត្តិ​ក្រុមហ៊ុន VIETTEL (CAMBODIA) PTE. LTD. ក្រោម​ស្លាក​សញ្ញា «​មិត្ត​ហ្វូ​ន​» បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ១០ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ជូន​កាកបាទក្រហមកម្ពុជា ​។ លោក Phung Van Cuong បាន​ថ្លែង​ថា សកម្ម ភាព​ដែល​យើង​បាន​ចូលរួម​នា​ខណៈ​នេះ ​គឺ​មិន​ខុស​ពី​ការ​ចូលរួម​ជា​រៀង​រាល់​ឆ្នាំ​របស់​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​ ដល់​កាកបាទក្រហមកម្ពុជា​សម្រាប់​ទិវា ៨ ឧសភា ឡើយ ​។ កន្លង​មកនេះ យើង​តែងតែបាន​ចូលរួម​ឧបត្ថម្ភ​ថវិកា​ជួយ​ដល់​យុទ្ធនាការ​ផ្សេង​ៗ​ជាមួយ​រាជរដ្ឋាភិបាល ព្រមទាំង​បាន​ចូលរួម​ជួយ​ឧបត្ថម្ភ​ដល់​កម្មវិធី​សប្បុរសធម៌​ជា​ច្រើន​ទៀត​ក្រោម​កិច្ច​ការងារ​ទំនួល​ខុស​ត្រូវ​សង្គម​របស់​មិត្ត​ហ្វូ​ន ​។

«​យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា ការ​ចូលរួម​របស់​មិត្ត​ហ្វូ​ន​ កន្លង​មក​ជាមួយ​រាជរដ្ឋាភិបាល បាន​ផ្តល់​សារៈ​ប្រយោជន៍​យ៉ាង​ធំធេង​សម្រាប់​ប្រជាជន​កម្ពុជា​ ។ មិន​ថា​ ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​យើង​តែងតែ​ចូលរួម​អមដំណើរ​ជាមួយ​រដ្ឋាភិបាល ក៏​ដូច​ជា​ប្រជាជន​កម្ពុជា ជា​ពិសេស​កាកបាទក្រហមកម្ពុជា​ដើម្បី​បន្ត​ផ្តល់​សេវាកម្ម​មនុស្សធម៌ និង​ការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩ និង​កសាង​ភាព​ធន់​របស់​សង្គម​ជាតិ​ឲ្យ​កាន់តែ​រឹង​មាំ​» លោក​បន្ថែម ​។

ជាមួយនឹង​ទស្សនវិស័យ​អាជីវកម្ម​របស់​ខ្លួន «​អ្នក​យកចិត្តទុកដាក់ និង​ច្នៃប្រឌិត​ខ្ពស់​» ចាប់តាំងពី​បើក​ដំណើរការ​អាជីវកម្ម​ដំបូង​របស់​ខ្លួន​មក មិត្ត​ហ្វូ​ន​ បាន​ក្លាយជា​ប្រតិបត្តិ​ករ​ឈានមុខ​គេ​ក្នុង​សកម្មភាព​ទំនួល​ខុស​ត្រូវ​សង្គម​ជា​ច្រើន​ដើម្បី​កែ​លម្អ និង​លើក​ស្ទួយ​ស្ថានភាព​ជីវិត​រស់នៅ សុខភាព ការ​អប់រំ​របស់​ប្រជាជន​កម្ពុជា​ជា​អាទិ៍​ ៖ បរិច្ចាគ​មូលនិធិ​ជំងឺ​កូ​វី​ដ​-១៩ ភ្ជាប់​អុីន​ធើ​ណែ​តទៅ​សាលារៀន​ជិត ១៥០០​កន្លែង​ក្នុង​រយៈពេល ៥​ឆ្នាំ ឧបត្ថម្ភ​កម្មវិធី «​នេះ​មិនមែន​ជា​សុបិន​» ក្នុង​ការ​ជួយ​ស្វែងរក​សាច់ញាតិ​ដែល​បាត់បង់​ជាង ​១០០​គ្រួសារ​នា​សម័យ​សង្គ្រាម ឧបត្ថម្ភ​ដល់​ការ​វះកាត់​សម្រាប់​កុមារ​ក្រីក្រ​ចំនួន ៤៧២​នាក់ ផ្តល់​អុីន​ធើ​ណែ​ត​សម្រាប់​បណ្តាញ​អប់រំ​ស្រាវជ្រាវ​កម្ពុជា រៀបចំ​ការ​ត្រួតពិនិត្យ​សុខភាព និង​ផ្តល់​ថ្នាំ​ឥត​គិតថ្លៃ រៀបចំ​កម្មវិធី Munny Care ដើម្បី​ជួយ​សម្រួល​សម្ភារ​សិក្សា​សម្រាប់​សិស្ស​ក្រីក្រ ​។ ទឹកប្រាក់​សរុប​ដែល​មិត្ត​ហ្វូ​ន​បាន​ចូលរួម​ចំណែក​ក្នុង​ការ​ធ្វើ​សកម្មភាព​ទំនួល​ខុស​ត្រូវ​សង្គម​បាន​កើនឡើង​ដល់ ៨៥​លាន​ដុល្លារ​អា​មេ​រិ​ក ​។

ស្វែងរក​ព័ត៌មាន​ថ្មី​ៗ​បន្ថែម​ទៀត​ដោយ​ចូល​ទៅ​កាន់​គេហទំព័រ​របស់​មិត្ត​ហ្វូ​ន www.metfone.com.kh ឬ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​មិត្ត​ហ្វូ​ន www.fb.com/metfone.closer ៕ ដោយសហការ