ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ភ្នំភ្លើង​នូ​វែ​ល​ហ្សេ​ឡង់​គំរាម​អ្នក​ទេស​ចរ (មាន​វីដេអូ)

4 ឆ្នាំ មុន

ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់ ៖ ភ្នំភ្លើង WHITE ISLAND របស់​នូ​វែ​ល​ហ្សេ​ឡង់​បាន​ផ្ទុះ កាលពី​ថ្ងៃ​ទី​៩​ ធ្នូ ​ខណៈ​អ្នកទេសចរ​១០០​នាក់​កំពុង​ស្ថិត​នៅ​លើ​ ឬ​ជុំវិញ​ភ្នំភ្លើង​នេះ…

ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់ ៖ ភ្នំភ្លើង WHITE ISLAND របស់​នូ​វែ​ល​ហ្សេ​ឡង់​បាន​ផ្ទុះ កាលពី​ថ្ងៃ​ទី​៩​ ធ្នូ ​ខណៈ​អ្នកទេសចរ​១០០​នាក់​កំពុង​ស្ថិត​នៅ​លើ​ ឬ​ជុំវិញ​ភ្នំភ្លើង​នេះ ។

នាយក​រដ្ឋមន្ត្រី​នូ​វែ​ល​ហ្សេ​ឡង់ លោកស្រី​JACINDA ARDERN​ថ្លែង​ថា យើង​គិត​ថា​ មនុស្ស​ប្រមាណ​ជា​១០០​នាក់​ស្ថិត​នៅ​លើ ​ឬ​ជុំវិញ​កោះ​ភ្នំភ្លើង​នោះ​ពេល​វា​ផ្ទុះ ហើយ​មួយ​ចំនួន​បាន​បាត់​ខ្លួន​។ លោកស្រី​ថ្លែង​ទៅ​កាន់​បណ្ដា​អ្នកកាសែត​នៅ​ទីក្រុង​វ៉ា​លិញ​តុ​ន​ ក្រោយ​ការ​ផ្ទុះ​បន្តិច​នា​ដើម​រសៀល​ថា យើង​គិត​ថា​មនុស្ស​ប្រមាណ​ជា​១០០​នាក់​ស្ថិត​នៅ​លើ​ឬ​ជុំវិញ​កោះ ក្នុង​នោះ​មួយ​ចំនួន​បាន​​បាត់ដាន ។ នោះ​ជា​សភាពការណ៍​ដែល​កើត​មាន​ភ្លាម​ៗ​ហើយ​ច្បាស់​ណាស់​យើង​គិតដល់​វាសនា​របស់​មនុស្ស​ទាំងនេះ ។

ទីភ្នាក់ងារ​ជាតិ​គ្រប់គ្រង​សភាពការណ៍​បន្ទាន់​ថ្លែង​ថា ការ​ផ្ទុះ​ភ្នំភ្លើង​នោះ​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់ សម្រាប់​បណ្ដា​មនុស្ស​ដែល​ស្ថិត នៅ​ក្បែរ ។

បណ្ដា​រូបភាព​ដែល​ផ្សាយ​បន្ត​ផ្ទាល់​ពី​ភ្នំ​ភ្នើ​ង​នេះ បង្ហាញ​មនុស្ស​ប្រមាណ​ជា​៦​នាក់ ដើរ​នៅ​មាត់​ភ្នំភ្លើង​នា​វេលា​ម៉ោង​១៤​និង​១០​នាទី​ម៉ោង​ក្នុងស្រុក មុន​ពេល​បណ្ដា​កាមេរ៉ា​លែង​បង្ហាញ​រូបភាព​ក្នុង​រយៈពេល​ប៉ុន្មាន​នាទី​ក្រោយ​។ តាម​បណ្ដាញ​សង្គម​បណ្ដា​មនុស្ស​ដែល​បានរ​ត់ទៅ​ដល់​មាត់​សមុទ្រ​រួច​ហើយ រួច​ត្រៀម​ចាក​ចេញពី​ទីតាំង​នោះ បាន​ថត​ការ​ផ្ទុះ​នៃ​ភ្នំភ្លើង​នេះ​មុន​ពេល​ឡើង​នាវា​ចាកចេញ ។

មក​ទល់​ពេល​នេះ​ប៉ូលិស​ថា មនុស្ស​៥​នាក់បាន​បាត់​បង់​ជីវិត ​ហើយ​២០​នាក់​ទៀត​រង​របួស ៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​) (ប្រភព​វីដេអូ ៖ TODAY)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ