ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិល្បករ​ខាង​ល្ខោនខោល​៥០០​នាក់​ត្រៀម​​សម្តែង​ដ៏​ធំ​បង្ហាញ​អន្តរជាតិ​នា​ចុង​ឆ្នាំ​ក្រោយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​គម្រោង​របស់​សាលា​សិល្បៈ​ហ្វូ​ណ​ន នឹង​ដាក់​គម្រោង​ថា នា​ខែវិច្ឆិកា ឆ្នាំ​២០២០ ឆ្នាំ​ក្រោយ​នេះ សាលា​នឹង​ក្រុមការងារ​ត្រៀម​កញ្ចប់​ថវិកា​ដ៏​ច្រើន ដើម្បី​ឈុត​ល្ខោន​ខោល​​ធំ​មួយ​ដ៏​មហា​អស្ចារ្យ ប្រើ​តួ​សម្តែង​៥០០​នាក់​ឯណោះ​។…

រាជធានី​ភ្នំពេញ ៖ បើ​តាម​គម្រោង​របស់​សាលា​សិល្បៈ​ហ្វូ​ណ​ន នឹង​ដាក់​គម្រោង​ថា នា​ខែវិច្ឆិកា ឆ្នាំ​២០២០ ឆ្នាំ​ក្រោយ​នេះ សាលា​នឹង​ក្រុមការងារ​ត្រៀម​កញ្ចប់​ថវិកា​ដ៏​ច្រើន ដើម្បី​ឈុត​ល្ខោន​ខោល​​ធំ​មួយ​ដ៏​មហា​អស្ចារ្យ ប្រើ​តួ​សម្តែង​៥០០​នាក់​ឯណោះ​។ ដូចនេះ បើ​វិភាគ​លើ​ខ្ទង់ចំណាយ​វិញ ប្រើប្រាស់​មិន​តិច​នោះ​ទេ ដោយសារ​ក្រុម​សិល្បៈ​នេះ​ទំនង​នឹង​សម្តែង​ឱ្យ​កក្រើក​ជា​ព្រឹត្តិ​ការណ៍​​ប្រចាំឆ្នាំ​២០២០​។

ការ​ថ្លែង​បែប​នេះ​ក្នុង​ឱកាស​ពិធី​ប្រគំ​តន្ត្រី មូ​និ​ធិ​ល្ខោនខោល ដែល​រៀបចំ​ដោយ​សាលា​សិល្បៈ​ហ្វូ​ណ​ន កាលពី​ថ្ងៃ​ទី​៨ ធ្នូ ឆ្នាំ​២០១៩ នៅ​ក្នុង​បរិវេណ​បណ្ណាល័យ​ជាតិ​រាជធានី​ភ្នំពេញ​។ នា​ពិធី​នោះ ឃើញ​មាន​វត្តមាន ឯកឧត្តម ឧកញ៉ា និង​លោក​ជំទាវ ក្រុម​សិល្បករ​មក​ពី​គ្រួសារ​តារា​កម្ពុជា និង​សិស្ស និស្សិត​ជា​ច្រើន​កុះករ​ផង​ដែរ​។

លោក ស៊ុប សក្ខរា អ្នក​រៀបចំ​កម្មវិធី​បាន​ថ្លែង​ថា លោក​ដើម្បី​លើក​ស្ទួយ​វប្បធម៌​ល្ខោនខោល​នៅ​ចុងឆ្នាំ​២០២០ យើង​នឹង​សម្តែង​ក្នុង​សណ្ឋាន​មួយ​ដ៏ morning ធំ​ពិសេស​បំផុត តាំងពី​ភ្លើងពណ៌ ឆាក និង​ការ​ឌី​ហ្សា​ញ​ផ្សេង​ៗ មើលទៅ​ជា​ផ្ទាំងទស្សនីយភាព​មួយ​កម្រ​បានឃើញ​។

អ៊ីចឹង​ហើយ​ទើប​ខាង​សាលា​ហ្វូ​ណ​ន ព្យាយាម​សម្តែង​ឱ្យ​ញឹកញាប់​ដើម្បី​បាន​មូ​និ​ធិ យក​មក​ផ្សុំ​គ្នា​បង្កើត​កម្មវិធី​ខាង​មុខ​ឲ្យ​ដល់​គោលដៅ និង​ជោគជ័យ​អោយ​បាន​។ ដូចនេះ​ហើយ​ឆ្លងកាត់​ការ​សម្តែង​ថ្មី​ៗ​នេះ មាន​ម្ចាស់​ជំនួយ​នានា​ផ្តល់​ជូន​ជា​សម្ភារៈ ទឹកប្រាក់​បណ្តើរ​ៗ​យើង​នឹង​សន្សំ​យក​ទៅ​ច្នៃ​សម្ភារៈ​ផ្សេង​ៗ ទាក់ទង​នឹង​ទម្រង់​ល្ខោនខោល​។ ដូចនេះ​សូម​អំពាវនាវ​ដល់​យុវជន​ជំនាន់​ក្រោយ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ឱ្យ​ដល់​កម្មវិធី​ខាង​មុខ ដើរទៅ​យ៉ាង​រលូន​។

លោក ស៊ុប ស័​ក្ខ​រា បញ្ជាក់​ថា គម្រោង​ធ្វើ​កម្មវិធី​ដ៏​អស្ចារ្យ​ពី​សិល្បៈ​ល្ខោនខោល នៅ​ខ្វះ​ខ្ទង់​ចំណាយ​​ច្រើន​ណាស់ ជា​ពិសេស​លើ​ការ​រៀបចំ​ឆាក ដេ​គ័​រវាំង​លើ​ឆាក ការ​ចំណាយ​លើ​សម្លៀក​បំពាក់​តួ និង​ការ​ចំណាយ​លើ​ផ្នែក​ផ្សេង​ៗ ដោយ​លោក​បញ្ជាក់​ថា ជំនួយ​ដែល​បាន​ពី​ការ​បរិច្ចាគ គិត​ត្រឹម​យប់​ថ្ងៃ​ទី​៨ ធ្នូ ឆ្នាំ​២០១៩ ទើប​ទទួល​បាន​ជាង​៦០​លាន​រៀល​ទេ ប៉ុន្តែ​ការ​ចំណាយ​រហូត​ដល់​ជាង​១​ពាន់​លាន​រៀល​។ លោក​ទទូច​ឱ្យ​មានការ​បរិច្ចាគ​បន្ត ដោយ​លោក និង​ក្រុមការងារ ក៏​បាន​បោះពុម្ព​អាវ និង​ក្រមា ក្នុង​តម្លៃ​១​តែ​១​ម៉ឺន​រៀល ដើម្បី​ប្រមូលប្រាក់​ចំណេញ​យក​ទៅ​ផ្គត់ផ្គង់​គម្រោង​កម្មវិធី​។

លោក​បន្ត​ថា មូលនិធិ​១០០០​រៀល នៅ​តែ​បន្ត​រ៉ៃ​អង្គាស​ថវិកា​តាម​រយៈ​ការ​ដាក់​ហិប​នៅផ្ទះ​កា​ហ្វ​រ​វប្បធម៌ និង​ទីតាំង​ដែល​បាន​ប្រកាស​។ សិល្បករ​ដែល​បាន​ចូលរួម​បំផុស​ព្រឹត្តិការណ៍​ល្ខោនខោល​ថ្ងៃ​នោះ ភាគច្រើន​មក​ពី​ក្រុម​គ្រួសារ​តារា​កម្ពុជា ដែល​ជា​ក្រុម​សិល្បៈ​រមែង​ចូលរួម​សកម្ម​ក្នុង​ការ​លើក​ស្ទួយ​តម្លៃ​វប្បធម៌​ជាតិ​។

សិល្បករ​ទាំងនោះ​រួម​មាន ទូត​សុ​ឆន្ទៈ​របស់​គ្រួសារ​តារា​កម្ពុជា ចំនួន​៥​នាក់ គឺ អ្នក​នាង លី ម៉ា​រី​ណា​, កញ្ញា វ​ណ្ណា វ​ត្តី​, លោក រុន ណា​កូ​, កញ្ញា ភី សម័យ​, និង កញ្ញា ពេជ្រ ចរណៃ​។ សមាស​ភាព​សមាជិក​ពេញ​សិទ្ធិ​រួម​មាន លោក មាស សៀវ​ប៉ាយ​, លោក ឯក រ៉ា​វ័​ន្ត​, លោក សុខ វិសាល​, លោក សែ​ម ធា​រិ​ន្ទ​, លោក ឃី​ម រតនៈ​, អ្នក​នាង សាង សុរិយា​, កញ្ញា ព្រះអាទិត្យ​តូច​, លោក រ៉ា យ៉ា​ឌី​ន​, កញ្ញា មុត សុ​វ​ណ្ណា​រិ​ទ្ធ​, កញ្ញា ស្រី​ថូ​, លោក សិរី​វង្ស និង​តារា​សិល្បៈ​ជា​សមាជិក​ជា​ច្រើន​រូប​ទៀត​។

ក្រៅពី​ចូលរួម​ទស្សនាការ​សម្ដែង​របាំ​អប្សរា ការ​សម្ដែង​ល្បុក្កតោ និង​ការ​សម្ដែង​ល្ខោនខោល​ឈុត​ធំ សិល្បករ សិល្ប​ការិនី​ទាំងអស់​ក៏​ចូលរួម​បំផុស​ឱ្យ​មានការ​បរិច្ចាគ ចូលរួម​ទិញ​អាវ​ក្រមា និង​អំពាវនាវ​អោយ​មានការ​ជួយ​ដល់​ល្ខោនខោល​ឱ្យ​កាន់តែ​ខ្លាំង​ថែម​ទៀត​ផង​ដែរ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ