ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាន់ សុ​បញ្ញា ក្លាយជា​ម្ចាស់​ពាន X FactorCambodia ត្រឹម​​វ័យ​១៤​ឆ្នាំ​(វីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​ការ​ចាប់អារម្មណ៍​ឃ្លាំមើល​យូរ​មក​ហើយ ស្តី​ពី​កម្មវិធី​ប្រឡង​ចម្រៀង X Factor Cambodia រ​ដូ​ល​កាល​ទី​១ ដោយ​អ្នក​ណា​ជើង​ខ្លាំង​អាច​យកឈ្នះ​មហាជន​បាន​នោះ គេ​រក​ឃើញ​លទ្ធផល​ជា​ផ្លូវការ​ហើយ…

រាជធានី​ភ្នំពេញ ៖ ជា​ការ​ចាប់អារម្មណ៍​ឃ្លាំមើល​យូរ​មក​ហើយ ស្តី​ពី​កម្មវិធី​ប្រឡង​ចម្រៀង X Factor Cambodia រ​ដូ​ល​កាល​ទី​១ ដោយ​អ្នក​ណា​ជើង​ខ្លាំង​អាច​យកឈ្នះ​មហាជន​បាន​នោះ គេ​រក​ឃើញ​លទ្ធផល​ជា​ផ្លូវការ​ហើយ កាលពី​រាត្រី​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ ។ អ្នក​លើក​ពាន គឺ​ធ្លាក់​ទៅ​លើ​ក្មេង​ប្រុស ចាន់ សុ​បញ្ញា ដែល​តស៊ូ​លះបង់​អត់ធ្មត់​គ្រប់​វិញ្ញាសា ហើយ​ទីបំផុត​សម្រេច​​​តាម​បំណង​ក្នុង​វ័យ​១៤​ឆ្នាំ​ប៉ុណ្ណោះ​។

នៅ​ក្នុង​ស​ប្តា​ហ៍​ថ្មី​នេះ កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​កំពូល​ល្បី​ទូ​ទាំង​ពិភពលោក X Factor Cambodia បាន​ចូល​មក​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ដោយ​បេក្ខភាព​នៅ​សល់​ទាំង​ប៉ុន្មាន​សុទ្ធតែ​មាន​សមត្ថភាព​មិនធម្មតា​។ ម្ចាស់​ជ័យ​លា​ភី និង​បេក្ខជន​៣​រូប​ទៀត ពិតជា​មាន​មហា​កិត្តិយស ដែល​ក្រៅពី​អ្នក​មុខ អ្នកការ​ល្បី​ៗ​ចូលរួម​ក៏​មាន​អធិបតីភាព​លោក​ជំទាវ ប៊ុ​ន រ៉ា​នី ហ៊ុន សែន​ផ្តល់​កិត្តិយស​ទស្សនា ហើយ​ប្រគល់​ពាន ថែម​ទាំង​ផ្តល់​រង្វាន់​ផ្ទាល់ខ្លួន​ជួយ​ដល់​បេក្ខជន​ទាំងអស់​លើកទឹកចិត្ត​។ នេះ​ជា​សក្ខីភាព​មួយ​ដែល​ថ្នាក់ដឹកនាំ​គិតគូរ​លើក​ស្ទួយ​សិល្បៈ​ឲ្យ​កាន់តែ​រស់​រវើក​បន្ត​ទៀត​នា​សម័យ​សន្តិភាព​។

ជាក់ស្តែង​នៅ​ស​ប្តា​ហ៍​វគ្គ​ផ្តាច់ព្រ័ត្រ ក្នុង​វិញ្ញាសារ​ទី​២ បេក្ខជន ចាន់ សុ​បញ្ញា ធ្វើ​បាន​យ៉ាង​ល្អ និង​គួរ​ឲ្យ​ចាប់អារម្មណ៍ ដោយ​ប្អូន​បាន​បកស្រាយ​បទ​ចម្រៀង មាន​ចំណងជើង​ថា «​អត់​ខ្វល់​សំខាន់​អូន​ស្អាត​» ដោយ​ច្រៀង​បាន​យ៉ាង​ល្អ និង​ទទួល​ការ​សរសើរ​ជា​ខ្លាំង​ពី​គណៈកម្មការ​ផង​ដែរ​។

យ៉ាងណាមិញ នា​ស​ប្ដា​ហ៍​ផ្តាច់ព្រ័ត្រ​នេះ​ដែរ បេក្ខជន​ចំនួន​៤​រូប ដែល​រួម​មាន​ដូច​ជា បេក្ខជន ចាន់ កូ​ម៉ែ​ន​, បេក្ខជន ចាន់ សុ​បញ្ញា​, បេក្ខជន គង់ ចំរើន និង​បេក្ខជន សំ សុ វ​ណ្ណា​រ៉ា​ក់ បាន​សាង​ភាព​អស្ចារ្យ​ជូន​ដល់​មហាជន​ទូ​ទាំង​ប្រទេស ដោយ​ការ​បកស្រាយ​បទ​ចម្រៀង​ម្នាក់​ៗ​ចំនួន​២​បទ បែប​មនោសញ្ចេតនា និង​ញាក់​កន្ត្រាក់​អារម្មណ៍​។ (​កែសម្រួល​ដោយ ៖ បុប្ផា​) (ប្រភព​វីដេអូ ៖ KINGFATH)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ