ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​អ្នក​ឈ្នះ​រង្វាន់​១​ម៉ឺន​ដុល្លារ​ទី ២១ និង​ទី​២២ ពី​ស្រា​បៀរ​អាន់​ឆ័​រ

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី ១៧ ខែតុលា ឆ្នាំ​២០១៩ ស្រា​បៀរ​អាន់​ឆ័​របា​ន​រៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​ជូន​អ្នក​ឈ្នះ​រង្វាន់​ទឹកប្រាក់ 10,000 (​មួយ​ម៉ឺន​) ដុល្លារ​ចំនួន​ពីរ​រូប…

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី ១៧ ខែតុលា ឆ្នាំ​២០១៩ ស្រា​បៀរ​អាន់​ឆ័​របា​ន​រៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​ជូន​អ្នក​ឈ្នះ​រង្វាន់​ទឹកប្រាក់ 10,000 (​មួយ​ម៉ឺន​) ដុល្លារ​ចំនួន​ពីរ​រូប និង​អ្នក​ឈ្នះ​រង្វាន់​ទឹកប្រាក់ 1000 (​មួយ​ពាន់​) ដុល្លារ​ចំនួន 41 (​សែសិប​មួយ​) នាក់​ពី​កម្មវិធី «​ឈ្នះ​រង្វាន់​ស្រា​បៀរ និង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​ស្រា​បៀរ​អាន់​ឆ័​រ​» ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹក​នាំ​​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័​រ ក្រុមការងារ​ស្រា​បៀរ​អាន់​ឆ័​រ អ្នក​ឈ្នះ​រង្វាន់ ភ្ញៀវ​កិត្តិយស និង​អ្នក​សារព័ត៌មាន​ជា​ច្រើន​។

កម្មវិធី «​ឈ្នះ​រង្វាន់​ស្រា​បៀរ និង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​ស្រា​បៀរ​អាន់​ឆ័​រ​» ត្រូវ​បាន​រៀបចំ​ឡើងជា​ពិសេស​សម្រាប់​អតិថិជន​របស់​ស្រា​បៀរ​អាន់​ឆ័​រ ក្នុង​គោលបំណង​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ និង​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័​រ​ចំពោះ​អតិថិ​ជន ដែល​តែងតែ​គាំទ្រ និង​និយម​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ​សម្រាប់​គ្រប់​កម្មវិធី គ្រប់​ឱកាស​។

លោក ទឹម​ពិសិដ្ឋ រស់នៅ​ភូមិ​កោះក្របី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ដែល​ជា​អ្នក​ឈ្នះ​ទី ២១ នៃ​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ពី​ស្រា​បៀ​អាន់​ឆ័​រ បាន​មាន​ប្រសាសន៍​ថា​៖ «​ខ្ញុំ​តែងតែ​ទិញ​ស្រា​បៀរ​អាន់​ឆ័​រ សម្រាប់​កម្មវិធី​ទាំងអស់​ដូច​ជា​កម្មវិធី​ជួបជុំ​មិត្ត​ភ័ក្តិ​និង​សាច់ញាតិ​។ ខ្ញុំ​បាន​ទិញ​ស្រា​បៀរ​អាន់​ឆ័​រ​ទទួលទាន​ជាមួយ​សាច់ញាតិ​របស់ខ្ញុំ​មុន​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​។ ខ្ញុំ​បាន​ទិញ​កេស​មួយ​ហើយ​បាន​ត្រូវ​រង្វាន់​ជា​សាច់ប្រាក់ ១០,០០០ ដុល្លារ​ពី​ស្រា​បៀរ​អាន់​ឆ័​រ​។ ខ្ញុំ​ពិតជា​រីករាយ និង​រំភើប​ណាស់​។

នេះ​ជា​លើក​ទី​មួយ​ដែល​ខ្ញុំ​បាន​ឈ្នះ​រង្វាន់​ធំ​។ ដំបូង​ខ្ញុំ​នឹង​ប្រើ​រង្វាន់​ជា​សាច់ប្រាក់ ដើម្បី​បង្កើត​អាជីវកម្ម​តូច​មួយ​។ ខ្ញុំ​គិត​ថា កម្មវិធី​ប្រ​ម៉ូ​សិន​នេះ​ល្អ ដោយ​ក្រុមហ៊ុន​តែងតែ​ផ្តល់​ទំនុកចិត្ត​ដល់​អតិថិជន និង​ផ្តល់​រង្វាន់​ពិត​ៗ​ដល់​អតិថិជន​។ ចុងបញ្ចប់​ខ្ញុំ​សូម​ផ្តែផ្តាំ​អតិថិជន​ដែល​ពិ​និយម​ពិសារ​ស្រា​បៀរ​អាន់​ឆ័​រ​បន្ត​ទទួលទាន​នឹង​មានឱកាស​ឈ្នះ​រង្វាន់​ពិត​ដូច​ខ្ញុំ​ដែរ​»​។

ចំណែកឯ​លោក ថង ជា​រ៉ុ​ង រស់នៅ​ភូមិ​គរ​គី ស្រុក​សង្កែ ខេត្តបាត់ដំបង​ដែល​ជា​អ្នក​ឈ្នះ​ទី ២២ នៃ​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ពី​ស្រា​បៀ​អាន់​ឆ័​រ បាន​មាន​ប្រសាសន៍​ថា​៖ «​ខ្ញុំ​ចូល​ចិត្ត​ផឹកស្រា​បៀរ​អាន់​ឆ័​រ ហើយ​ផឹក​ពីរ​បី​កំប៉ុង​ក្នុង​មួយ​ថ្ងៃ​ជាមួយ​មិត្តភក្តិ​។

ខ្ញុំ​បាន​ទិញ​ស្រា​បៀរ​អាន់​ឆ័​រ​មួយ​យួរ​ផឹក​ជាមួយ​មិត្តភក្តិ​។ ខ្ញុំ​ក៏​បាន​ត្រូវ​រង្វាន់​ធំ​។ ខ្ញុំ​ពិតជា​រំភើប​រីករាយ​ណាស់​។ ខ្ញុំ​បាន​លោត​ហើយ​ស្រែក​ហ៊ោរ​។ ខ្ញុំ​បាន​ប្រាប់​ប្រពន្ធ​ខ្ញុំ​ហើយ​ប្រពន្ធ​ក៏​មិន​ជឿ​ខ្ញុំ​ទេ​។ ខ្ញុំ​នឹង​ប្រើ​រង្វាន់​ជា​ទឹកប្រាក់​ដើម្បី​បង្កើត​អាជីវកម្ម​លក់​គ្រឿងទេស និង​កន្លែង​លាង​ម៉ូតូ​។ ខ្ញុំ​សូម​ជូនពរ​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័​រ រីក​ចម្រើន​ខ្លាំង និង​ទទួល​បានការ​គាំ​ខ្លាំង​ពី​អតិថិជន​ពីព្រោះ​ស្រា​បៀរ​អាន់​ឆ័​រ​ផ្តល់​រង្វាន់​ពិត​ៗ – ១០.០០០ ដុល្លារ ១០០០ ដុល្លារ​…​ខ្ញុំ​សូម​ផ្តែផ្តាំ​អតិថិជន​ស្រា​បៀរ​អាន់​ឆ័​រ​បន្ត​ទទួលទាន​ស្រា​បៀរ​អាន់​ឆ័​រ​ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​ធំ​ដូច​ខ្ញុំ​ដែរ​»​។

កម្មវិធី​ឈ្នះ​រង្វាន់​ស្រា​បៀរ និង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​ស្រា​បៀរ​អាន់​ឆ័​រ​ចាប់ផ្តើម​ពី​ថ្ងៃនេះ​រហូត​ដល់​ដំណាច់ឆ្នាំ​២០១៩​។ រាល់​ការ​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ លោក​អ្នក​នឹង​មានឱកាស​ឈ្នះ​រង្វាន់​ស្រា​បៀរ​អាន់​ឆ័​រ​១​កំប៉ុង ១២​កំប៉ុង ២៤ កំប៉ុង ព្រមទាំង​រង្វាន់​ទឹកប្រាក់ ១០០ (​មួយ​រយ​) ដុល្លារ ១០០០ (​មួយ​ពាន់​ដុល្លារ និង​១០០០០ (​មួយ​ម៉ឺន​) ដុល្លារ​ពី​ស្រា​បៀរ​អាន់​ឆ័​រ​។

ក្រុមហ៊ុន​នឹង​រៀបចំ​ពេលវេលា​ជូន​អ្នក​ឈ្នះ​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ និង​អ្នក​ឈ្នះ​រង្វាន់​ទឹកប្រាក់​១​ពាន់​ដុល្លារ​ដើម្បី​បើក​រង្វាន់​ដ៏​អស្ចារ្យ​នេះ នៅ​ការិយាល័យ​រោងចក្រ​ស្រា​បៀរ​អាន់​ឆ័​រ​។ ចំពោះ​រង្វាន់​ផ្សេង​ទៀត លោក​អ្នក​អាច​បើក​ភ្លាម​នៅ​តាម​ដេប៉ូ​ចែកចាយ​ស្រា​បៀរ​អាន់​ឆ័​រ​។ បញ្ជាក់ ៖ ដើម្បី​បើក​រង្វាន់ លោក​អ្នក​ត្រូវ​បង្ហាញ​សម្បក​កំប៉ុង និង​ក្រវិល​កំប៉ុង​ដែល​ឈ្នះ​រង្វាន់​។
សូម​ប្រញាប់​ឡើង​! ជាវ​ស្រា​បៀរ​អាន់​ឆ័​រ​ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​១ ម៉ឺន​ដុល្លារ រាល់​ខែ​! អ្នក​ឈ្នះ​បន្ទាប់​អាច​ជា​រូប​អ្នក​!!!

​ចំពោះ​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មក​យើងខ្ញុំ​តាម​រយៈ​លេខ​៖ 092 333 900 / 010 833 000​។
រីករាយ​ស្រស់ថ្លា
ពិសា​ដោយ​ការ​ទទួលខុសត្រូវ​៕ ដោយ​សហការ (​កែ សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ