ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ា​! សុ​ន ស្រី​ពេជ្រ បង្ហើប​រឿង​មួយ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ឱ្យ​ចាស់ទុំ​ជូនពរក្នុង​ពិធី​មង្គលការ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ថិត​ក្នុង​ឈុត​ប្រពៃណី​រៀប​ការ​អ្នក​នាង សុ​ន ស្រី​ពេជ្រ និង​ស្វាមី​ញញឹម​រីក​រាយ​មិន​តិច​ទេ ពេល​ឃើញ​សន្ទុះ​មិត្ត​សិល្បករ​មក​ចូលរួម​ជូនពរ និង​ផ្តល់​កិត្តិយស​ពី​សាច់ញាតិ​ទាំង​សងខាង ។ ពិធី​មង្គលការ​នេះ…

រាជធានី​ភ្នំពេញ ៖ ស្ថិត​ក្នុង​ឈុត​ប្រពៃណី​រៀប​ការ​អ្នក​នាង សុ​ន ស្រី​ពេជ្រ និង​ស្វាមី​ញញឹម​រីក​រាយ​មិន​តិច​ទេ ពេល​ឃើញ​សន្ទុះ​មិត្ត​សិល្បករ​មក​ចូលរួម​ជូនពរ និង​ផ្តល់​កិត្តិយស​ពី​សាច់ញាតិ​ទាំង​សងខាង ។

ពិធី​មង្គលការ​នេះ បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​២៣ តុលា ឆ្នាំ ២០១៩ ហើយ​ដើម្បី​រឹតចំណង​ស្នេហ៍​ឲ្យ​រឹតតែ​មាន​សុភមង្គល​ទ្វេ​ឡើង​នោះ ភរិយា​ស្វាមី​រូប​នេះ​បាន​បង្ហើប​រឿង​យក​កូន​បន្ទាប់​ទៀត ដើម្បី​ឲ្យ​ចាស់ទុំ​បាន​ពរ​ចៅ​ជា​បន្តបន្ទាប់ ។

អ្នក​នាង សុ​ន ស្រី​ពេជ្រ បាន​ប្រាប់​ឲ្យ​ដឹង​ថា គម្រោង​រៀប​ការ​នេះ នាង​បាន​គិតគូរ​តាំងពី​២​ឆ្នាំ​មុន​មក​ម្ល៉េះ ទើបតែ​លេច​រូបរាង​ឡើង​នា​ពេល​នេះ ។ ពួក​យើង​ទាំង​២​បាន​មើលចិត្ត​ថ្លើម​គ្នា​យូរ​ឆ្នាំ​ដែរ ទើប​សម្រេចចិត្ត​ដើរ​ផ្លូវ​ជីវិត​តែ​មួយ ។ ចំពោះ​ផែនការ​យក​កូន​ទី​២ អាស្រ័យ​លើ​ពេលវេលា​បើ​មាន​ក៏​យក ព្រោះ​តា​យាយ​ទាំង​សងខាង​សុទ្ធតែ​ចង់បាន​ចៅ​ច្រើន ។

ក្នុង​ពិធី​នោះ​ដែរ អ្នកសិល្ប​: ស្ទើរតែ​គ្រប់​ជំនាន់​តែ​ម្ដង​បាន​បង្ហាញខ្លួន ដែល​ក្នុង​នោះ​មាន​ដូច​ជា ៖ អ្នក​នាង ឈួ​ន សុវណ្ណ​ឆៃ​, លោក សុះ ម៉ាច​, កញ្ញា រ៉ូ​លី​ន​, អ្នក​នាង កា​តុ​, លោក ញ៉ែ​ម សុគន្ធ​, លោក កុយ ស៊ី​ឌឿ​ន​, អ្នក​នាង កែវ ច័ន្ទ​សម្ផស្ស​, អ្នក​នាង យ៉ុ​ង ចាន់​កណ្ណិកា​, នាយ​ក្រឹម​, លោក សុធា ពិសិដ្ឋ និង​សិល្បករ​សិល្ប​ការិនី​យ៉ាងច្រើន​កុះករ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ