ពលរដ្ឋ​នាំ​គ្នា​យក​ទឹក​ជះ​ផង និង​បើក​ទ្វារ​​​ឡាន​ជួយ​ទាញ​ចេញ បែរជា​ទះ​គេ​១​កំភ្លៀង


រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ទៅ​ជប់លៀង​ជាមួយ​មិត្តភក្តិ​ជា​ក្រុម លុះ​ពេល​ស្រវឹង​ក៏​រត់​ចោល​គ្នា ស្រាប់​បុរស​រូប​នេះ​ខឹង​ចិត្ត​ឡើង​រថយន្ត​ឡិច​ស៊ី​ស RX-៣៣០ បើក​ដូច​ហោះ​ជ្រុល​ទៅ​បុក​ទ្រូង​ពុះ​ចែកផ្លូវ បណ្ដាល​ឱ្យ​ឡាប់​ផ្ងារជើង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាល​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវ​ព្រះ​មុនី​វង្ស​កែង​ផ្លូវ​៤៣២ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

បើ​តាម​ប្រភព​ពី​នគរបាល​ខណ្ឌ​បានឱ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បង្ក​ហេតុ ម៉ាក​ឡិច​ស៊ី​ស RX៣៣០ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ២AZ-០៣៣៦ អ្នកបើកបរ​ឈ្មោះ សៅ ទិវា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅ​សង្កាត់​ច្បារ​អំពៅ​ទី​១ ខណ្ឌ​ច្បារ​អំពៅ ។

ប្រភព​ដដែល​បន្ត​ថា មុន​កើតហេតុ បុរស​រូប​បើកបរ​រថយន្ត​ចេញពី​ហាង​ផឹកស៊ី​ជាមួយ​មិត្តភក្តិ ហើយ​ស្រវឹង​រៀង​ៗ​ខ្លួន​ក៏​រត់​ចោល ទុក​ខ្លួន​ឱ្យ​នៅ​ម្នាក់ឯង ហើយ​បុរស​រូប​នេះ​ខឹង​ចិត្ត​ពេក ក៏​ឡើង​បើករថយន្ត​លឿន​ដូច​ហោះ​ជ្រុល​ទៅ​បុក​ទ្រូងផ្លូវ បណ្ដាល​ឱ្យ​ក្រឡាប់​ផ្ងារជើង និង​មាន​ហុយផ្សែង​ចេញ​មក​ក្រៅ តែ​សំណាងល្អ​មិន​ឆេះ​ឡាន ព្រោះ​ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ​នាំ​គ្នា​យក​ទឹក​ទៅ​ជះ និង​បើកទ្វារ​រថយន្ត​ទាញ​អ្នកបើកបរ​ចេញ​មក​ក្រៅ បែរជា​ម្ចាស់​រថយន្ត​ទះ​អ្នក​ដែល​ជួយ​ទាញ​ចេញ​ក្រៅ​នោះ​មួយ​កំភ្លៀង​ទៀត តែ​សន្តិសុខ​ឯកជន​ដែល​ជា​អ្នក​ជួយ​នោះ នៅ​តែ​មិន​ខឹង ដោយ​សារ​​អ្នក​បង​បើកបរ​ស្រវឹង​ខ្លាំង​ពេក ។

សមត្ថកិច្ច​បញ្ជាក់​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ មិន​មាន​អ្នក​ណា​របួស​នោះ​ទេ គ្រាន់​តែ​ខូចខាត​រថយន្ត​ស្ទើរ​ទាំងស្រុង ហើយ​ក៏​បាន​ប្រគល់​រថយន្ត​បង្កហេតុ​ឱ្យទៅ​ខាង​ការិយា​ល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ស្នងការ ដើម្បី​ស្ទួ​ច​យក​រក្សា​ទុក​រង់ចាំ​សង​ថ្លៃ​ខូចខាត​ទ្រព្យសម្បត្តិ​រដ្ឋ​ផង​ដែរ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ