ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយ​បាត​ធៀប​នឹង​លុយ​រៀល​ខុស​គ្នា​ដូច​ម្តេច​សម្រាប់​ថ្ងៃនេះ និង​ថ្ងៃ​ម្សិលមិញ

4 ឆ្នាំ មុន

សម្រាប់​អ្នក​ប្រើប្រាស់​លុយ​បាត​ថៃ​ជាមួយនឹង​លុយ​រៀល​ខ្មែរ​ត្រូវ​ដឹង​ថា តើ​មានការ​ប្រែប្រួល​ដូច​ម្តេច​ដែរ សម្រាប់​ថ្ងៃនេះ និង​ថ្ងៃ​ម្សិលមិញ ។ បើ​តាម​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បានឱ្យ​ដឹង​ថា វា​មានការ​ប្រែប្រួល​បន្តិច​រវាង​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​បាត​ថៃ​ធៀប​ជាមួយ​ប្រាក់​រៀល​ខ្មែរ…

សម្រាប់​អ្នក​ប្រើប្រាស់​លុយ​បាត​ថៃ​ជាមួយនឹង​លុយ​រៀល​ខ្មែរ​ត្រូវ​ដឹង​ថា តើ​មានការ​ប្រែប្រួល​ដូច​ម្តេច​ដែរ សម្រាប់​ថ្ងៃនេះ និង​ថ្ងៃ​ម្សិលមិញ ។ បើ​តាម​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បានឱ្យ​ដឹង​ថា វា​មានការ​ប្រែប្រួល​បន្តិច​រវាង​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​បាត​ថៃ​ធៀប​ជាមួយ​ប្រាក់​រៀល​ខ្មែរ ដែល​នៅ​ថ្ងៃ​ទី​១៧ ខែកញ្ញា​នេះ គឺ​១​បាត​ថៃ​មាន​អត្រា​ទិញ​១៣៤,៤០​រៀល អត្រា​លក់ ១៣៥,៥០​រៀល ហើយ​កាលពី​ថ្ងៃ​ម្សិលមិញ​មាន​អត្រា​ទិញ​១៣៤,៣០​រៀល អត្រា​លក់ ១៣៥,៤០​រៀល ។

អេ​ស៊ី​លី​ដា​ទាន់ចិត្ត
ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ​ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង iO

ប្រភព​ដដែល​ក៏​បានឱ្យ​ដឹង​ដែរ​ថា ថ្ងៃនេះ​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​ជាមួយ​បណ្តា​ប្រទេស​ផ្សេង​ទៀត​មាន​ដូច​ជា ៖ ១​ដុល្លារ​អា​មេ​រិ​ក​មាន​អត្រា​ទិញ​៤.១០២​រៀល អត្រា​លក់​៤.១១៥​រៀល​, ១​អឺ​រ៉ូ​មាន​អត្រា​ទិញ​៤.៤៦២,៩៨​រៀល អត្រា​លក់​៤.៥៥៩,៤២​រៀល​, ១​ដុល្លារ​អូស្ត្រាលី​មាន​អត្រា​ទិញ​២.៧៦០,៦៥​រៀល អត្រា​លក់ ២.៨៦៤,០៤​រៀល ។

ចំពោះ​ប្រាក់​យ៉េន​ជប៉ុន គឺ​១​យ៉េន​មាន​អត្រា​ទិញ​៣៧,៣៩២៩​រៀល អត្រា​លក់​៣៨,៤៥៧៩​រៀល​, ១​ដុ​ង​វៀតណាម​មាន​អត្រា​ទិញ​០,១៧៣៨​រៀល អត្រា​លក់ ០,១៧៨១​រៀល និង​១​គីប​ឡាវ​មាន​អត្រា​ទិញ​០,៣៩៨១​រៀល និង​អត្រា​លក់​០,៤៧៣៥​រៀល ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ