បន្ថែមល្បឿនដើម្បីជ័យជំនេះ ក្នុងរឿង Need For Speed
11 ឆ្នាំ មុន
ភាពយន្តថ្មីប្រចាំឆ្នាំ២០១៤ ដែលនិងចាប់បញ្ចាំងនៅរោងភាពយន្តនៅថ្ងៃទី២០ ខែមីនា ខាងមុខនេះ គឺ Need For Speed ។ Need For Speed ជាភាពយន្តដែលផលិតចេញពីវីដេអូហ្គេមដែលទទួលបានប្រជាប្រិយភាពទូទាំងពិភពលោក ដែលបានរួមបញ្ចូលទាំងការប្រណាំងឡាននៅលើផ្លូវដ៏វែងឆ្ងាយ សេចក្តីស្នេហា ក៏ដូចជាការសងសឹក។

ចូលរួមសម្ដែងដោយតារាល្បីៗនៅ Hollywood ដូចជា Aaron Paul ដែលសម្ដែងជាតួអង្គប្រុស ទើបតែចេញពីមន្ទីរឃុំឃាង បន្ទាប់ពីត្រូវបានគេចោទប្រកាន់ថា ជាឧក្រិដ្ឋជនក្នុងការបាត់បង់ជីវិតមិត្តភក្កិរបស់គាត់ ពេលដែលពួកគាត់កំពុងតែប្រណាំងឡានតាមផ្លូវយ៉ាងខុសច្បាប់។ គាត់និងក្រុមរបស់គាត់ដែលត្រូវបានគេចោទប្រកាន់ ក៏នាំគ្នាស្វែងរកដំណោះស្រាយ ដើម្បីយកកេរ្តិ៍ឈ្មោះរបស់ខ្លួនត្រឡប់មកវិញ។ ចំណែកឯតួអង្គឯកស្រី គឺសម្ដែងដោយ Julia Maddon ធ្វើជាអ្នកលក់ទិញឡានដ៏ស្រស់ស្អាត ដែលបានជួយតួអង្គប្រុសអំឡុងពេលដែលពួកគេប្រណាំងឡាន។
ចែករំលែកព័តមាននេះ